Firo maanaaji al-quraan tedduɗo oo - Firo kamiriiwo tonngaango facciroowo al-quraan tedduɗo oo * - Tippudi firooji ɗii


Firo maanaaji Aaya: (251) Simoore: Simoore nagge
فَهَزَمُوهُم بِإِذۡنِ ٱللَّهِ وَقَتَلَ دَاوُۥدُ جَالُوتَ وَءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ وَٱلۡحِكۡمَةَ وَعَلَّمَهُۥ مِمَّا يَشَآءُۗ وَلَوۡلَا دَفۡعُ ٱللَّهِ ٱلنَّاسَ بَعۡضَهُم بِبَعۡضٖ لَّفَسَدَتِ ٱلۡأَرۡضُ وَلَٰكِنَّ ٱللَّهَ ذُو فَضۡلٍ عَلَى ٱلۡعَٰلَمِينَ
ហើយពួកគេក៏បានធ្វើឲ្យសត្រូវរបស់ពួកគេទទួលបរាជ័យដោយការអនុញ្ញាតពីអល់ឡោះ ហើយព្យាការីហ្ទាវូទ(ដារីដ)បានសម្លាប់ជើលូតដែលជាមេដឹកនាំរបស់ពួកគេ។ ហើយអល់ឡោះបានប្រទាននូវតំណែងជាស្តេចផែនដីនិងភាពជាព្យាការីដល់ព្យាការីហ្ទាវូទ ព្រមទាំងបានបង្រៀនគាត់នូវចំណេះដឹងជាច្រើនប្រភេទ ដោយទ្រង់បានប្រទានឱ្យគាត់នូវអ្វីៗដែលមានផលប្រយោជន៍ទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ហើយប្រសិនបើគ្មានច្បាប់របស់អល់ឡោះដើម្បីទប់ទល់នឹងមនុស្សមួយចំនួនដែលធ្វើការបំផ្លិចបំផ្លាញ(បង្កវិនាសកម្ម)គ្នាទេនោះ ច្បាស់ជាផែនដីនឹងត្រូវហិនហោចដោយសារអំណាចគៀបសង្កត់របស់ពួកជនដែលបង្កវិនាសកម្មនៅលើផែនដីនេះជាមិនខាន។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់មានក្តីមេត្តាករុណាទៅលើម៉ាខ្លូកទាំងអស់។
Faccirooji aarabeeji:
Ina jeyaa e nafoore aayeeje ɗee e ngol hello:
• من حكمة القائد أن يُعرِّض جيشه لأنواع الاختبارات التي يتميز بها جنوده ويعرف الثابت من غيره.
• ក្នុងចំណោមភាពឆ្លាតវាងវៃរបស់មេដឹកនាំ គឺត្រូវបង្ហាញដល់ទាហានរបស់ខ្លួននូវប្រភេទនៃការសាកល្បងនានា ដែលអាចឲ្យគេបែងចែកទាហានរបស់ខ្លួន និងអាចស្គាល់ជនណាដែលរឹងមាំជាងគេ។

• العبرة في النصر ليست بمجرد كثرة العدد والعدة فقط، وإنما معونة الله وتوفيقه أعظم الأسباب للنصر والظَّفَر.
• បទពិសោធន៍នៃការទទួលជ័យជម្នះ ពុំមែនគ្រាន់តែមានចំនួនទ័ពនិងសម្ភារសឹកច្រើនប៉ុណ្ណោះទេ ប៉ុន្តែតាមពិត ជំនួយ និងការចង្អុលបង្ហាញពីអល់ឡោះទៅវិញទេទើបជាមូលហេតុដ៏ចម្បងបំផុត ដើម្បីទទួលបានជោគជ័យ។

• لا يثبت عند الفتن والشدائد إلا من عَمَرَ اليقينُ بالله قلوبَهم، فمثل أولئك يصبرون عند كل محنة، ويثبتون عند كل بلاء.
• គ្មានជនណាដែលមានជំហរឹងមាំនៅពេលមានភាពវឹកវរនិងភាពតានតឹងនោះទេ លើកលែងតែអ្នកដែលដួងចិត្តរបស់ពួកគេជឿជាក់លើអល់ឡោះយ៉ាងពិតប្រាកដប៉ុណ្ណោះ។ ជាក់ស្តែងដូចជាអ្នកទាំងនោះ ពួកគេមានភាពអត់ធ្មត់ចំពោះគ្រប់ការសាកល្បងទាំងអស់ ហើយពួកគេនៅតែមានជំហរឹងមាំខណៈពេលដែលពួកគេជួបប្រទះនូវការសាកល្បងទាំងឡាយ។

• الضراعة إلى الله تعالى بقلب صادق متعلق به من أعظم أسباب إجابة الدعاء، ولا سيما في مواطن القتال.
• ការអង្វករទៅកាន់អល់ឡោះជាម្ចាស់ដោយមានចិត្តស្មោះស ចិត្តជាប់ជំពាក់នឹងទ្រង់ គឺស្ថិតក្នុងចំណោមមូលហេតុដ៏ចម្បងក្នុងការទទួលបាននូវការឆ្លើយតបទៅនឹងការបួងសួង ជាពិសេសក្នុងពេលស្ថិតនៅក្នុងសមរភូមិសង្គ្រាម។

• من سُنَّة الله تعالى وحكمته أن يدفع شر بعض الخلق وفسادهم في الأرض ببعضهم.
• ក្នុងចំណោមមាគ៌ា និងគតិបណ្ឌិតរបស់អល់ឡោះ គឺទ្រង់ទប់ស្កាត់អំពើអាក្រក់និងការបង្កវិនាសកម្មរបស់មនុស្សលោកមួយចំនួនដែលចង់បង្កវិនាសកម្មចំពោះគ្នាទៅវិញទៅមកនៅលើផែនដី។

 
Firo maanaaji Aaya: (251) Simoore: Simoore nagge
Tippudi cimooje Tonngoode hello ngoo
 
Firo maanaaji al-quraan tedduɗo oo - Firo kamiriiwo tonngaango facciroowo al-quraan tedduɗo oo - Tippudi firooji ɗii

Firo kamiriiwo raɓɓiɗngo firoowo al-quraan tedduɗo oo, ummriingo hentorde facciro jaŋdeeli alquraan

Uddude