Check out the new design

Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - İslam Cəmiyyətinin İnkişafı Assosiasiyası * - Tərcumənin mündəricatı

XML CSV Excel API
Please review the Terms and Policies

Mənaların tərcüməsi Surə: Ali-İmran   Ayə:
رَبَّنَآ ءَامَنَّا بِمَآ أَنزَلۡتَ وَٱتَّبَعۡنَا ٱلرَّسُولَ فَٱكۡتُبۡنَا مَعَ ٱلشَّٰهِدِينَ
ឱម្ចាស់របស់ពួកយើង. ពួកយើងមានជំនឿលើអ្វីដែល ទ្រង់បានបញ្ចុះមក(គម្ពីរអ៊ីញជីល) ហើយពួកយើងបានប្រតិបត្ដិ តាមអ្នកនាំសារ(អ៊ីសា) ដូចេ្នះសូមទ្រង់មេត្ដាកត់ត្រាពួកយើងឱ្យ នៅជាមួយបណ្ដាអ្នកដែលធ្វើសាក្សីផង។
Ərəbcə təfsirlər:
وَمَكَرُواْ وَمَكَرَ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ
ហើយពួកគេបានប្រើឧបាយកល ហើយអល់ឡោះក៏បាន ប្រើឧបាយកលតបវិញដែរ។ ហើយអល់ឡោះជាអ្នកដែលប្រសើរ បំផុតក្នុងការតបចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ។
Ərəbcə təfsirlər:
إِذۡ قَالَ ٱللَّهُ يَٰعِيسَىٰٓ إِنِّي مُتَوَفِّيكَ وَرَافِعُكَ إِلَيَّ وَمُطَهِّرُكَ مِنَ ٱلَّذِينَ كَفَرُواْ وَجَاعِلُ ٱلَّذِينَ ٱتَّبَعُوكَ فَوۡقَ ٱلَّذِينَ كَفَرُوٓاْ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِۖ ثُمَّ إِلَيَّ مَرۡجِعُكُمۡ فَأَحۡكُمُ بَيۡنَكُمۡ فِيمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ
(ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសា. ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នក(ពីផែនដី)និងជាអ្នកលើកអ្នកមកកាន់យើង ព្រមទាំងរំដោះអ្នកឱ្យរួចផុតពី ពួកប្រឆាំង ហើយយើងនឹងធ្វើឱ្យបណ្ដាអ្នកដែលប្រតិបត្ដិតាមអ្នក ខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នកគឺមកកាន់យើងវិញ។ ហើយយើង នឹងកាត់សេចក្ដីរវាងពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា ក្នុងរឿងនោះ។
Ərəbcə təfsirlər:
فَأَمَّا ٱلَّذِينَ كَفَرُواْ فَأُعَذِّبُهُمۡ عَذَابٗا شَدِيدٗا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمَا لَهُم مِّن نَّٰصِرِينَ
រីឯពួកដែលប្រឆាំង យើងនឹងធ្វើទារុណកម្មពួកគេនូវ ទារុណកម្មដ៏ធ្ងន់ធ្ងរទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ហើយ ពួកគេគ្មានអ្នកជួយឡើយ។
Ərəbcə təfsirlər:
وَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَيُوَفِّيهِمۡ أُجُورَهُمۡۗ وَٱللَّهُ لَا يُحِبُّ ٱلظَّٰلِمِينَ
ហើយចំណែកឯបណ្ដាអ្នកដែលមានជំនឿ និងសាងអំពើល្អវិញ អល់ឡោះនឹងបំពេញឱ្យពួកគេនូវផលបុណ្យរបស់ពួកគេ។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានឡើយ។
Ərəbcə təfsirlər:
ذَٰلِكَ نَتۡلُوهُ عَلَيۡكَ مِنَ ٱلۡأٓيَٰتِ وَٱلذِّكۡرِ ٱلۡحَكِيمِ
រឿងនោះហើយដែលយើងពណ៌នាវាប្រាប់អ្នក(មូហាំម៉ាត់)អំពីភស្ដុតាងផេ្សងៗ និងអំពីគម្ពីរគួរអានដែលពោរពេញទៅដោយគតិបណ្ឌិត។
Ərəbcə təfsirlər:
إِنَّ مَثَلَ عِيسَىٰ عِندَ ٱللَّهِ كَمَثَلِ ءَادَمَۖ خَلَقَهُۥ مِن تُرَابٖ ثُمَّ قَالَ لَهُۥ كُن فَيَكُونُ
ពិតប្រាកដណាស់ ការប្រៀបធៀប(ការបងើ្កត)អ៊ីសា សម្រាប់អល់ឡោះដូចជា(ការបង្កើត)អាដាំដែរ គឺទ្រង់បានបង្កើត គាត់ពីដី បន្ទាប់មកទ្រង់បានមានបន្ទូលទៅកាន់គាត់ថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។
Ərəbcə təfsirlər:
ٱلۡحَقُّ مِن رَّبِّكَ فَلَا تَكُن مِّنَ ٱلۡمُمۡتَرِينَ
នេះជាការពិតមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់) ដូចេ្នះ ចូរអ្នកកុំក្លាយជាអ្នកដែលស្ថិតនៅក្នុងចំណោមអ្នកដែលសង្ស័យ។
Ərəbcə təfsirlər:
فَمَنۡ حَآجَّكَ فِيهِ مِنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ فَقُلۡ تَعَالَوۡاْ نَدۡعُ أَبۡنَآءَنَا وَأَبۡنَآءَكُمۡ وَنِسَآءَنَا وَنِسَآءَكُمۡ وَأَنفُسَنَا وَأَنفُسَكُمۡ ثُمَّ نَبۡتَهِلۡ فَنَجۡعَل لَّعۡنَتَ ٱللَّهِ عَلَى ٱلۡكَٰذِبِينَ
ហើយអ្នកណាដែលបានជជែកដេញដោលអ្នកអំពីរឿង នោះ(រឿងរបស់អ៊ីសា)ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយ នោះ ចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ. យើងនឹងហៅកូន ចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក និងភរិយារបស់ពួកយើង និងភរិយារបស់ពួកអ្នក និងខ្លួនពួកយើងនិងខ្លួនពួកអ្នក បន្ទាប់មក ពួកយើងនឹងអង្វរសុំ(អល់ឡោះ)ឱ្យការដាក់បណ្ដាសារបស អល់ឡោះធ្លាក់ទៅលើពួកដែលភូតកុហក។
Ərəbcə təfsirlər:
 
Mənaların tərcüməsi Surə: Ali-İmran
Surələrin mündəricatı Səhifənin rəqəmi
 
Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - İslam Cəmiyyətinin İnkişafı Assosiasiyası - Tərcumənin mündəricatı

Kimdən: Kambodiya İslam Cəmiyyətinin İnkişafı Assosiasyası.

Bağlamaq