Check out the new design

Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - "Ruvvad" tərcümə mərkəzi. * - Tərcumənin mündəricatı


Mənaların tərcüməsi Surə: əl-İsra   Ayə:
وَبِٱلۡحَقِّ أَنزَلۡنَٰهُ وَبِٱلۡحَقِّ نَزَلَۗ وَمَآ أَرۡسَلۡنَٰكَ إِلَّا مُبَشِّرٗا وَنَذِيرٗا
តាមរយៈការពិត យើងបានបញ្ចុះវា(គម្ពីរគួរអាន) ហើយតាមរយៈការពិតនេះដែរ ទ្រង់បានបញ្ចុះវាមក(ដោយគ្មានការកែប្រែ)។ ហើយយើងបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មក គឺដើម្បីធ្វើជាអ្នកផ្ដល់ដំណឹងរីករាយ និងព្រមានបន្លាច។
Ərəbcə təfsirlər:
وَقُرۡءَانٗا فَرَقۡنَٰهُ لِتَقۡرَأَهُۥ عَلَى ٱلنَّاسِ عَلَىٰ مُكۡثٖ وَنَزَّلۡنَٰهُ تَنزِيلٗا
ហើយ(យើងបានបញ្ចុះ)គម្ពីរគួរអានដោយបានបកស្រាយបញ្ជាក់វាដើម្បីឲ្យអ្នកសូត្រឱ្យមនុស្សលោកស្ដាប់(ដោយសូត្រ)មួយៗ ច្បាស់ៗ។ ហើយយើងបានបញ្ចុះវាបន្តិចម្តងៗ។
Ərəbcə təfsirlər:
قُلۡ ءَامِنُواْ بِهِۦٓ أَوۡ لَا تُؤۡمِنُوٓاْۚ إِنَّ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ مِن قَبۡلِهِۦٓ إِذَا يُتۡلَىٰ عَلَيۡهِمۡ يَخِرُّونَۤ لِلۡأَذۡقَانِۤ سُجَّدٗاۤ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកមានជំនឿលើវា(គម្ពីរគួរអាន) ឬក៏មិនមានជំនឿលើវា។ ពិតប្រាកដណាស់ បណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យកាលពីមុន នៅពេលដែលមានគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្ដាប់ គឺពួកគេលំឱនកាយក្រាបស៊ូជូត(ចំពោះអល់ឡោះ)។
Ərəbcə təfsirlər:
وَيَقُولُونَ سُبۡحَٰنَ رَبِّنَآ إِن كَانَ وَعۡدُ رَبِّنَا لَمَفۡعُولٗا
ហើយពួកគេបួងសួងថា៖ ព្រះជាម្ចាស់របស់យើងមហាបរិសុទ្ធបំផុត។ ពិតប្រាកដណាស់ កិច្ចសន្យានៃព្រះជាម្ចាស់របស់ពួកយើង ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។
Ərəbcə təfsirlər:
وَيَخِرُّونَ لِلۡأَذۡقَانِ يَبۡكُونَ وَيَزِيدُهُمۡ خُشُوعٗا۩
ហើយពួកគេបានឱនមុខរបស់ពួកគេ(ក្រាបស៊ូជូត) ហើយពួកគេយំ។ ហើយវាបានបន្ថែមឱ្យពួកគេនូវការឱនលំទោន(ចំពោះអល់ឡោះ)។
Ərəbcə təfsirlər:
قُلِ ٱدۡعُواْ ٱللَّهَ أَوِ ٱدۡعُواْ ٱلرَّحۡمَٰنَۖ أَيّٗا مَّا تَدۡعُواْ فَلَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ وَلَا تَجۡهَرۡ بِصَلَاتِكَ وَلَا تُخَافِتۡ بِهَا وَٱبۡتَغِ بَيۡنَ ذَٰلِكَ سَبِيلٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបួងសួងសុំពីអល់ឡោះ ឬបួងសួងសុំពីអាល់រ៉ោះម៉ាន(ម្ចាស់ដ៏មហាសប្បុរស)។ ព្រះនាមណាមួយក្នុងចំណោមព្រះនាមទាំងពីរនេះដែលពួកអ្នកបួងសួង គឺសុទ្ធតែជាព្រះនាមរបស់ទ្រង់ដ៏ល្អប្រពៃ។ ហើយចូរអ្នកកុំបញ្ចេញសំឡេងខ្លាំងពេកនៅពេលអ្នកសូត្រ(គម្ពីរគួរអាន)ក្នុងសឡាតរបស់អ្នក ហើយក៏មិនត្រូវសូត្របញ្ចេញសំឡេងតិចពេកនោះដែរ។ ប៉ុន្តែអ្នកត្រូវជ្រើសរើសយកផ្លូវកណ្ដាលក្នុងចំណោមទាំងពីរនេះ(មិនសូត្រឮតិចពេក និងមិនសូត្រឮខ្លាំងពេក)។
Ərəbcə təfsirlər:
وَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي لَمۡ يَتَّخِذۡ وَلَدٗا وَلَمۡ يَكُن لَّهُۥ شَرِيكٞ فِي ٱلۡمُلۡكِ وَلَمۡ يَكُن لَّهُۥ وَلِيّٞ مِّنَ ٱلذُّلِّۖ وَكَبِّرۡهُ تَكۡبِيرَۢا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់ពុំមានបុត្រ ពុំមានដៃគូក្នុងការគ្រប់គ្រង ហើយទ្រង់ក៏មិនទន់ខ្សោយដែលត្រូវការអ្នកគាំពារនោះដែរ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឱ្យបានថ្កុំថ្កើងបំផុត។
Ərəbcə təfsirlər:
 
Mənaların tərcüməsi Surə: əl-İsra
Surələrin mündəricatı Səhifənin rəqəmi
 
Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - "Ruvvad" tərcümə mərkəzi. - Tərcumənin mündəricatı

Tərcümə "Ruvvad" tərcümə mərkəzi tərəfindən "Rəbva" dəvət cəmiyyəti və İslam məzmununun dillərə xidmət cəmiyyəti ilə birgə əməkdaşlığı ilə tərcümə edilmişdir.

Bağlamaq