Übersetzung der Bedeutungen von dem heiligen Quran - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Übersetzungen


Übersetzung der Bedeutungen Vers: (23) Surah / Kapitel: Ash-shûrâ
ذَٰلِكَ ٱلَّذِي يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًا إِلَّا ٱلۡمَوَدَّةَ فِي ٱلۡقُرۡبَىٰۗ وَمَن يَقۡتَرِفۡ حَسَنَةٗ نَّزِدۡ لَهُۥ فِيهَا حُسۡنًاۚ إِنَّ ٱللَّهَ غَفُورٞ شَكُورٌ
នោះហើយគឺជាដំណឹងរីករាយដ៏ធំធេងដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ជាដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿលើបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានសាងនូវទង្វើកុសល តាមរយៈអ្នកនាំសាររបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនទាមទារនូវការតបស្នងអ្វីពីពួកអ្នកលើការផ្សព្វផ្សាយសេចក្តីពិតនោះទេ លើកលែងតែការតបស្នងមួយប៉ុណ្ណោះដែលផលរបស់វាត្រឡប់ទៅកាន់ពួកអ្នកវិញដដែល នោះគឺៈ សូមពួកអ្នកស្រឡាញ់មកចំពោះខ្ញុំក្នុងនាមខ្ញុំជាសាច់ញាតិរបស់ពួកអ្នក។ ហើយជនណាបានសាងនូវទង្វើល្អមួយ យើងនឹងប្រទានការតបស្នងដល់គេទ្វេដង ដោយទង្វើកុសលមួយ នឹងកើនទ្វេទៅជាដប់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសទៅកាន់ទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាដឹងគុណបំផុតចំពោះទង្វើកុសលទាំងឡាយរបស់ពួកគេដែលពួកគេបានសាងវាដើម្បីស្វែងរកការពេញចិត្តពីទ្រង់។
Arabische Interpretationen von dem heiligen Quran:
Die Nutzen der Versen in dieser Seite:
• الداعي إلى الله لا يبتغي الأجر عند الناس.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះមិនស្វែងរកកម្រៃពីមនុស្សលោកឡើយ។

• التوسيع في الرزق والتضييق فيه خاضع لحكمة إلهية قد تخفى على كثير من الناس.
• ការទទួលបានលាភសក្ការៈទូលំទូលាយ និងការត្បិតត្បៀតចំពោះលាភសក្កាៈ គឺជាគតិបណ្ឌិតនៃព្រះជាម្ចាស់ ដែលជូនកាល ហេតុផលនេះមនុស្សភាគច្រើនមិនអាចដឹងពីវាឡើយ។

• الذنوب والمعاصي من أسباب المصائب.
• បាបកម្ម និងការប្រព្រឹត្តល្មើស ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលនូវគ្រោះផ្សេងៗ។

 
Übersetzung der Bedeutungen Vers: (23) Surah / Kapitel: Ash-shûrâ
Suren/ Kapiteln Liste Nummer der Seite
 
Übersetzung der Bedeutungen von dem heiligen Quran - الترجمة الخميرية للمختصر في تفسير القرآن الكريم - Übersetzungen

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Schließen