Übersetzung der Bedeutungen von dem heiligen Quran - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Übersetzungen


Übersetzung der Bedeutungen Vers: (44) Surah / Kapitel: Al-An‘âm
فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦ فَتَحۡنَا عَلَيۡهِمۡ أَبۡوَٰبَ كُلِّ شَيۡءٍ حَتَّىٰٓ إِذَا فَرِحُواْ بِمَآ أُوتُوٓاْ أَخَذۡنَٰهُم بَغۡتَةٗ فَإِذَا هُم مُّبۡلِسُونَ
ហើយនៅពេលដែលពួកគេបានបោះបង់ចោលនូវអ្វីដែលគេបានផ្តល់ជាដំបូន្មានដល់ពួកគេតាមរយៈវា ដូចជាភាពក្រខ្សត់ និងជំងឺដង្កាត់នានា ហើយពួកគេមិនបានប្រតិបត្តិតាមបទបញ្ជារបស់អល់ឡោះនោះ យើងបានល្បួងពួកគេ ដោយការបើកទ្វារលាភសក្ការៈឱ្យពួកគេ និងធ្វើឱ្យពួកគេមានភាពធូធារបន្ទាប់ពីភាពក្រខ្សត់ ព្រមទាំងធ្វើឲ្យខ្លួនប្រាណរបស់ពួកគេជាសះស្បើយបន្ទាប់ពីមានជំងឺ។ លុះដល់ពេលពួកគេមានភាពក្អេងក្អាង ហើយអារម្មណ៍សប្បាយភ្លើតភ្លើនបានមកគ្រប់គ្រងលើពួកគេនោះ ទណ្ឌកម្មរបស់យើងក៏បានមកដល់ពួកគេភ្លាមៗ។ ហើយនៅពេលនោះ ពួកគេក៏បាត់បង់អស់នូវក្តីសង្ឃឹមរបស់ពួកគេនោះ។
Arabische Interpretationen von dem heiligen Quran:
Die Nutzen der Versen in dieser Seite:
• تشبيه الكفار بالموتى؛ لأن الحياة الحقيقية هي حياة القلب بقَبوله الحق واتباعه طريق الهداية.
• ការប្រៀបធៀបពួកគ្មានជំនឿទៅនឹងមនុស្សស្លាប់ ពីព្រោះ ការរស់រានមានជីវិតពិតប្រាកដនោះ គឺដួងចិត្តរស់ តាមរយៈការព្រមទទួលយកការពិត និងដើរតាមមាគ៌ានៃការចង្អុលបង្ហាញ។

• من حكمة الله تعالى في الابتلاء: إنزال البلاء على المخالفين من أجل تليين قلوبهم وردِّهم إلى ربهم.
• ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះក្នុងការសាកល្បងនោះ គឺការបញ្ចុះគ្រោះភ័យទៅលើអ្នកដែលធ្វើខុសបទបញ្ជា ដើម្បីឲ្យដួងចិត្តរបស់ពួកគេមានភាពទោរទន់ ហើយវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេវិញ។

• وجود النعم والأموال بأيدي أهل الضلال لا يدل على محبة الله لهم، وإنما هو استدراج وابتلاء لهم ولغيرهم.
• ការដែលពួកវង្វេងទទួលបាននូវឧបការគុណនិងទ្រព្យសម្បត្តិជាច្រើននោះ មិនបានបង្ហាញទៅលើសេចក្តីស្រឡាញ់របស់អល់ឡោះចំពោះពួកគេនោះទេ។ តាមពិត វាគឺជាការល្បួងចំពោះពួកគេ និងជាការសាកល្បងចំពោះពួកគេ ក៏ដូចជាចំពោះអ្នកដទៃៗទៀតប៉ុណ្ណោះ។

 
Übersetzung der Bedeutungen Vers: (44) Surah / Kapitel: Al-An‘âm
Suren/ Kapiteln Liste Nummer der Seite
 
Übersetzung der Bedeutungen von dem heiligen Quran - الترجمة الخميرية للمختصر في تفسير القرآن الكريم - Übersetzungen

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Schließen