Check out the new design

Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum * - Übersetzungen

XML CSV Excel API
Please review the Terms and Policies

Übersetzung der Bedeutungen Surah / Kapitel: Al-ʿAnkabūt   Vers:
فَأَنجَيۡنَٰهُ وَأَصۡحَٰبَ ٱلسَّفِينَةِ وَجَعَلۡنَٰهَآ ءَايَةٗ لِّلۡعَٰلَمِينَ
ហើយយើងក៏បានសង្គ្រោះរូបគេ និងអ្នកដែលនៅលើសំពៅ។ ហើយយើងបានធ្វើឱ្យរឿងនោះ គឺជាមេរៀនមួយសម្រាប់ពិភពទាំងឡាយ។
Arabische Interpretationen von dem heiligen Quran:
وَإِبۡرَٰهِيمَ إِذۡ قَالَ لِقَوۡمِهِ ٱعۡبُدُواْ ٱللَّهَ وَٱتَّقُوهُۖ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ
ហើយ(ចូរអ្នករំលឹកនូវរឿងរ៉ាវ)ព្យាការីអ៊ីព្រហ៊ីម នៅពេលដែលគាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) ហើយចូរពួកអ្នកកោតខ្លាចទ្រង់។ នោះគឺជាការល្អប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។
Arabische Interpretationen von dem heiligen Quran:
إِنَّمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ أَوۡثَٰنٗا وَتَخۡلُقُونَ إِفۡكًاۚ إِنَّ ٱلَّذِينَ تَعۡبُدُونَ مِن دُونِ ٱللَّهِ لَا يَمۡلِكُونَ لَكُمۡ رِزۡقٗا فَٱبۡتَغُواْ عِندَ ٱللَّهِ ٱلرِّزۡقَ وَٱعۡبُدُوهُ وَٱشۡكُرُواْ لَهُۥٓۖ إِلَيۡهِ تُرۡجَعُونَ
តាមពិត អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈក្រៅពីអល់ឡោះនោះ គ្រាន់តែជារូបបដិមាប៉ុណ្ណោះ។ ហើយពួកអ្នកបានប្រឌិតនូវការភូតកុហក(ដោយហៅវាថាជាព្រះ)។ ពិតប្រាកដណាស់ អ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះនោះ មិនអាចផ្តល់លាភសក្ការៈអ្វីដល់ពួកអ្នកបានឡើយ។ ដូច្នេះ ចូរពួកអ្នកស្វែងរកលាភសក្ការៈពីអល់ឡោះ ហើយត្រូវគោរពសក្ការៈចំពោះទ្រង់ និងត្រូវដឹងគុណទ្រង់(តែមួយគត់)។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់។
Arabische Interpretationen von dem heiligen Quran:
وَإِن تُكَذِّبُواْ فَقَدۡ كَذَّبَ أُمَمٞ مِّن قَبۡلِكُمۡۖ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ
តែប្រសិនបើពួកអ្នកបដិសេធ(ចំពោះព្យាការីមូហាំម៉ាត់) ពិតប្រាកដណាស់ ប្រជាជាតិជំនាន់មុនពួកអ្នកក៏ធ្លាប់បានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដែរ។ ហើយតួនាទីរបស់អ្នកនាំសារ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះឡើយ។
Arabische Interpretationen von dem heiligen Quran:
أَوَلَمۡ يَرَوۡاْ كَيۡفَ يُبۡدِئُ ٱللَّهُ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥٓۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ
តើពួកទាំងនោះមិនបានឃើញទេឬថា តើអល់ឡោះទ្រង់ផ្តើមបង្កើតសត្វលោក បន្ទាប់មក ទ្រង់បង្កើតវាជាថ្មីម្តងទៀតយ៉ាងដូចម្តេច? ពិតប្រាកដណាស់ រឿងទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ។
Arabische Interpretationen von dem heiligen Quran:
قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ بَدَأَ ٱلۡخَلۡقَۚ ثُمَّ ٱللَّهُ يُنشِئُ ٱلنَّشۡأَةَ ٱلۡأٓخِرَةَۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយពិនិត្យមើលចុះ ថាតើទ្រង់ផ្តើមបង្កើតសត្វលោកយ៉ាងដូចម្តេច? បន្ទាប់មក អល់ឡោះនឹងបង្កើតពួកគេសាជាថ្មីម្តងទៀតនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Arabische Interpretationen von dem heiligen Quran:
يُعَذِّبُ مَن يَشَآءُ وَيَرۡحَمُ مَن يَشَآءُۖ وَإِلَيۡهِ تُقۡلَبُونَ
ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា និងមានក្តីមេត្តាករុណាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។
Arabische Interpretationen von dem heiligen Quran:
وَمَآ أَنتُم بِمُعۡجِزِينَ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيّٖ وَلَا نَصِيرٖ
ហើយពួកអ្នកមិនអាចរត់គេច(ពីទណ្ឌកម្មអល់ឡោះ)បានឡើយ មិនថានៅលើផែនដី ឬនៅលើមេឃនោះឡើយ។ ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកគាំពារ ហើយក៏គ្មានអ្នកជួយណាក្រៅពីអល់ឡោះនោះដែរ។
Arabische Interpretationen von dem heiligen Quran:
وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ وَلِقَآئِهِۦٓ أُوْلَٰٓئِكَ يَئِسُواْ مِن رَّحۡمَتِي وَأُوْلَٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٞ
ហើយពួកដែលប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងការជួបទ្រង់(នៅថ្ងៃបរលោក) ពួកទាំងនោះ គឺជាពួកដែលអស់សង្ឃឹមពីក្តីមេត្តាករុណារបស់យើង។ ហើយពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
Arabische Interpretationen von dem heiligen Quran:
 
Übersetzung der Bedeutungen Surah / Kapitel: Al-ʿAnkabūt
Suren/ Kapiteln Liste Nummer der Seite
 
Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum - Übersetzungen

Übersetzt vom Team des Rowwad-Übersetzungszentrums in Zusammenarbeit mit der Da'wa-Vereinigung in Rabwa und der Vereinigung für die Bereitstellung islamischer Inhalte in verschiedenen Sprachen.

Schließen