Check out the new design

Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum * - Übersetzungen


Übersetzung der Bedeutungen Surah / Kapitel: Āl ʿImrān   Vers:
فَٱسۡتَجَابَ لَهُمۡ رَبُّهُمۡ أَنِّي لَآ أُضِيعُ عَمَلَ عَٰمِلٖ مِّنكُم مِّن ذَكَرٍ أَوۡ أُنثَىٰۖ بَعۡضُكُم مِّنۢ بَعۡضٖۖ فَٱلَّذِينَ هَاجَرُواْ وَأُخۡرِجُواْ مِن دِيَٰرِهِمۡ وَأُوذُواْ فِي سَبِيلِي وَقَٰتَلُواْ وَقُتِلُواْ لَأُكَفِّرَنَّ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَأُدۡخِلَنَّهُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ ثَوَابٗا مِّنۡ عِندِ ٱللَّهِۚ وَٱللَّهُ عِندَهُۥ حُسۡنُ ٱلثَّوَابِ
ដូច្នេះ ព្រះជាម្ចាស់របស់ពួកគេក៏បានឆ្លើយតបចំពោះពួកគេថា៖ ពិតប្រាកដណាស់ យើងមិនបំបាត់ផលបុណ្យនៃទង្វើកុសលរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយ មិនថាប្រុស មិនថាស្រី។ ការវិនិច្ឆ័យរវាងពួកអ្នកនៅក្នុងសាសនា(អ៊ីស្លាម)នោះគឺដូចគ្នា។ ដូចនេះ បណ្តាអ្នកដែលភៀសខ្លួន និងត្រូវបានគេបណ្ដេញចេញអំពីស្រុកភូមិរបស់ពួកគេ ហើយទទួលរងនូវការធ្វើទុក្ខបុកម្នេញនៅក្នុងមាគ៌ារបស់យើង ព្រមទាំងបានប្រយុទ្ធ និងត្រូវបានគេសម្លាប់(ពលីជីវិត)នោះ យើងពិតជានឹងលុបលាងដល់ពួកគេនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកគេ ហើយយើងពិតជានឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ជាផលបុណ្យ(ការតបស្នង)អំពីអល់ឡោះ(ចំពោះពួកគេ)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យ(ការតបស្នង)ដ៏ល្អប្រពៃបំផុត។
Arabische Interpretationen von dem heiligen Quran:
لَا يَغُرَّنَّكَ تَقَلُّبُ ٱلَّذِينَ كَفَرُواْ فِي ٱلۡبِلَٰدِ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំឱ្យការផ្លាស់ប្តូរទីកន្លែងរបស់ពួកដែលប្រឆាំងនៅក្នុងស្រុកទេសនោះ បោកប្រាស់អ្នកឱ្យសោះ។
Arabische Interpretationen von dem heiligen Quran:
مَتَٰعٞ قَلِيلٞ ثُمَّ مَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمِهَادُ
វាគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយមក ទីកន្លែងវិលត្រឡប់របស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងរស់នៅដ៏អាក្រក់បំផុត។
Arabische Interpretationen von dem heiligen Quran:
لَٰكِنِ ٱلَّذِينَ ٱتَّقَوۡاْ رَبَّهُمۡ لَهُمۡ جَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا نُزُلٗا مِّنۡ عِندِ ٱللَّهِۗ وَمَا عِندَ ٱللَّهِ خَيۡرٞ لِّلۡأَبۡرَارِ
ក៏ប៉ុន្តែ បណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ជាកន្លែងស្នាក់នៅមកពីអល់ឡោះ(សម្រាប់ពួកគេ)។ ហើយអ្វីដែលមាននៅឯអល់ឡោះ គឺល្អប្រសើរសម្រាប់បណ្តាអ្នកដែលសាងទង្វើកុសល។
Arabische Interpretationen von dem heiligen Quran:
وَإِنَّ مِنۡ أَهۡلِ ٱلۡكِتَٰبِ لَمَن يُؤۡمِنُ بِٱللَّهِ وَمَآ أُنزِلَ إِلَيۡكُمۡ وَمَآ أُنزِلَ إِلَيۡهِمۡ خَٰشِعِينَ لِلَّهِ لَا يَشۡتَرُونَ بِـَٔايَٰتِ ٱللَّهِ ثَمَنٗا قَلِيلًاۚ أُوْلَٰٓئِكَ لَهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡۗ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ
ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលមានជំនឿលើអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកឱ្យពួកអ្នក(អ្នកមានជំនឿ) ហើយនិងអ្វីដែលគេបានបញ្ចុះទៅឱ្យពួកគេ។ ពួកគេឱនលំទោនចំពោះអល់ឡោះ ហើយពួកគេមិនយកវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះទៅប្តូរជាមួយនឹងកម្រៃបន្តិចបន្តួចនោះឡើយ។ អ្នកទាំងនោះ សម្រាប់ពួកគេ គឺផលបុណ្យរបស់ពួកគេដែលនៅឯព្រះជាម្ចាស់របស់ពួកគេ។ ជាការពិតណាស់ អល់ឡោះជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។
Arabische Interpretationen von dem heiligen Quran:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱصۡبِرُواْ وَصَابِرُواْ وَرَابِطُواْ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកអត់ធ្មត់ ហើយចូរអត់ធ្មត់ឱ្យបានខ្លាំង(ជាងពួកគ្មានជំនឿ)។ ហើយចូរពួកអ្នកប្រកាន់គោលជំហរតស៊ូប្រយុទ្ធ និងកោតខ្លាចអល់ឡោះ។ សង្ឃឹមថា ពួកអ្នកនឹងទទួលជោគជ័យ។
Arabische Interpretationen von dem heiligen Quran:
 
Übersetzung der Bedeutungen Surah / Kapitel: Āl ʿImrān
Suren/ Kapiteln Liste Nummer der Seite
 
Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum - Übersetzungen

Übersetzt vom Team des Rowwad-Übersetzungszentrums in Zusammenarbeit mit der Da'wa-Vereinigung in Rabwa und der Vereinigung für die Bereitstellung islamischer Inhalte in verschiedenen Sprachen.

Schließen