Check out the new design

Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum * - Übersetzungen


Übersetzung der Bedeutungen Surah / Kapitel: An-Nisāʾ   Vers:
۞ لَّا خَيۡرَ فِي كَثِيرٖ مِّن نَّجۡوَىٰهُمۡ إِلَّا مَنۡ أَمَرَ بِصَدَقَةٍ أَوۡ مَعۡرُوفٍ أَوۡ إِصۡلَٰحِۭ بَيۡنَ ٱلنَّاسِۚ وَمَن يَفۡعَلۡ ذَٰلِكَ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِ فَسَوۡفَ نُؤۡتِيهِ أَجۡرًا عَظِيمٗا
ការខ្សឹបខ្សៀវគ្នាច្រើនរវាងពួកគេនោះ គឺមិនមានភាពល្អប្រសើរឡើយ លើកលែងតែអ្នកដែលប្រើឱ្យបរិច្ចាគទាន ឬប្រើគេឱ្យធ្វើអំពើល្អ ឬប្រើឲ្យផ្សះផ្សាគ្នារវាងមនុស្សលោកប៉ុណ្ណោះ។ ហើយជនណាដែលធ្វើដូច្នោះដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះនោះ យើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេង។
Arabische Interpretationen von dem heiligen Quran:
وَمَن يُشَاقِقِ ٱلرَّسُولَ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُ ٱلۡهُدَىٰ وَيَتَّبِعۡ غَيۡرَ سَبِيلِ ٱلۡمُؤۡمِنِينَ نُوَلِّهِۦ مَا تَوَلَّىٰ وَنُصۡلِهِۦ جَهَنَّمَۖ وَسَآءَتۡ مَصِيرًا
ហើយជនណាដែលបដិសេធនឹងអ្នកនាំសារក្រោយពីការចង្អុលបង្ហាញបានបញ្ជាក់ច្បាស់ដល់គេ ហើយគេនៅតែដើរតាមមាគ៌ាផ្សេងពីមាគ៌ារបស់អ្នកមានជំនឿទៀតនោះ យើងនឹងទុកគេចោលជាមួយអ្វីដែលគេបានជ្រើសរើសនោះ ហើយយើងនឹងបញ្ចូលគេទៅក្នុងឋាននរកជើហាន់ណាំ ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Arabische Interpretationen von dem heiligen Quran:
إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا
ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឲ្យចំពោះបាបកម្មផ្សេងពីនេះចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ គេពិតជាបានវង្វេងដ៏សែនឆ្ងាយ(ពីមាគ៌ាដ៏ត្រឹមត្រូវ)។
Arabische Interpretationen von dem heiligen Quran:
إِن يَدۡعُونَ مِن دُونِهِۦٓ إِلَّآ إِنَٰثٗا وَإِن يَدۡعُونَ إِلَّا شَيۡطَٰنٗا مَّرِيدٗا
ពួកគេមិនបួងសួងសុំពីអ្នកណាផ្សេងក្រៅអល់ឡោះជាម្ចាស់ឡើយ លើកលែងតែរូបបដិមាករប៉ុណ្ណោះ។ ហើយពួកគេក៏មិនបួងសួងសុំពីនរណាក្រៅពីស្ហៃតនដែលប្រឆាំងនោះដែរ។
Arabische Interpretationen von dem heiligen Quran:
لَّعَنَهُ ٱللَّهُۘ وَقَالَ لَأَتَّخِذَنَّ مِنۡ عِبَادِكَ نَصِيبٗا مَّفۡرُوضٗا
អល់ឡោះបានដាក់បណ្តាសាវា(ស្ហៃតន)។ ហើយវាបាននិយាយថា៖ ខ្ញុំពិតជានឹងយកមួយចំណែកជាក់លាក់នៃបណ្តាខ្ញុំបម្រើរបស់ទ្រង់(ឱ្យងាកចេញពីការពិត)ជាមិនខាន។
Arabische Interpretationen von dem heiligen Quran:
وَلَأُضِلَّنَّهُمۡ وَلَأُمَنِّيَنَّهُمۡ وَلَأٓمُرَنَّهُمۡ فَلَيُبَتِّكُنَّ ءَاذَانَ ٱلۡأَنۡعَٰمِ وَلَأٓمُرَنَّهُمۡ فَلَيُغَيِّرُنَّ خَلۡقَ ٱللَّهِۚ وَمَن يَتَّخِذِ ٱلشَّيۡطَٰنَ وَلِيّٗا مِّن دُونِ ٱللَّهِ فَقَدۡ خَسِرَ خُسۡرَانٗا مُّبِينٗا
ខ្ញុំប្រាកដជានឹងធ្វើឲ្យពួកគេវង្វេង និងបោកបញ្ឆោតពួកគេ ហើយខ្ញុំប្រាកដជានឹងប្រើពួកគេឱ្យកាត់ស្លឹកត្រចៀកសត្វពាហនៈមិនខានឡើយ ហើយខ្ញុំក៏ប្រាកដជានឹងប្រើឱ្យពួកគេផ្លាស់ប្ដូរការបង្កើតរបស់អល់ឡោះផងដែរ។ ជនណាដែលយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះនោះ ពិតប្រាកដណាស់ គេពិតជានឹងទទួលនូវការខាតបង់មួយយ៉ាងច្បាស់លាស់។
Arabische Interpretationen von dem heiligen Quran:
يَعِدُهُمۡ وَيُمَنِّيهِمۡۖ وَمَا يَعِدُهُمُ ٱلشَّيۡطَٰنُ إِلَّا غُرُورًا
វាបានសន្យាជាមួយពួកគេ(ពួកដែលដើរតាមវា) និងបញ្ឆោតពួកគេឱ្យរវើរវាយ។ ហើយស្ហៃតនមិនបានសន្យាអ្វីជាមួយពួកគេក្រៅពីការបោកបញ្ឆោតនោះឡើយ។
Arabische Interpretationen von dem heiligen Quran:
أُوْلَٰٓئِكَ مَأۡوَىٰهُمۡ جَهَنَّمُ وَلَا يَجِدُونَ عَنۡهَا مَحِيصٗا
ពួកទាំងនោះហើយដែលទីជម្រករបស់ពួកគេ គឺនរកជើហាន់ណាំ ហើយពួកគេគ្មានផ្លូវណាដែលអាចគេចចេញពីវាបានឡើយ។
Arabische Interpretationen von dem heiligen Quran:
 
Übersetzung der Bedeutungen Surah / Kapitel: An-Nisāʾ
Suren/ Kapiteln Liste Nummer der Seite
 
Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum - Übersetzungen

Übersetzt vom Team des Rowwad-Übersetzungszentrums in Zusammenarbeit mit der Da'wa-Vereinigung in Rabwa und der Vereinigung für die Bereitstellung islamischer Inhalte in verschiedenen Sprachen.

Schließen