Check out the new design

Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum * - Übersetzungen


Übersetzung der Bedeutungen Surah / Kapitel: Al-Aʿrāf   Vers:
وَقَطَّعۡنَٰهُمُ ٱثۡنَتَيۡ عَشۡرَةَ أَسۡبَاطًا أُمَمٗاۚ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ إِذِ ٱسۡتَسۡقَىٰهُ قَوۡمُهُۥٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡحَجَرَۖ فَٱنۢبَجَسَتۡ مِنۡهُ ٱثۡنَتَا عَشۡرَةَ عَيۡنٗاۖ قَدۡ عَلِمَ كُلُّ أُنَاسٖ مَّشۡرَبَهُمۡۚ وَظَلَّلۡنَا عَلَيۡهِمُ ٱلۡغَمَٰمَ وَأَنزَلۡنَا عَلَيۡهِمُ ٱلۡمَنَّ وَٱلسَّلۡوَىٰۖ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ
ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)ទៅជា១២កុលសម្ព័ន្ធ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានៅពេលដែលក្រុមរបស់គាត់បានស្នើសុំឱ្យផ្តល់ទឹកដល់ពួកគេថា៖ ចូរអ្នក(ឱព្យាការីមូសា)វាយថ្មនឹងដំបងរបស់អ្នកចុះ។ ពេលនោះ វាក៏បានបាញ់ទឹកចេញជា១២រន្ធ(ទៅតាមចំនួនកុលសម្ព័ន្ធទាំង១២)។ ពិតណាស់ រាល់កុលសម្ព័ន្ធនីមួយៗ គឺដឹងពីកន្លែងផឹកទឹករបស់ពួកគេរៀងៗខ្លួន។ ហើយយើងបានធ្វើឱ្យមានពពកបាំងជាម្លប់ពីលើពួកគេ។ ហើយយើងបានបញ្ចុះមកឱ្យពួកគេនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នកទទួលទាននូវចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយពួកគេមិនបានបំពានលើយើងឡើយ ក៏ប៉ុន្តែ ពួកគេបំពានទៅលើខ្លួនឯងទៅវិញទេ។
Arabische Interpretationen von dem heiligen Quran:
وَإِذۡ قِيلَ لَهُمُ ٱسۡكُنُواْ هَٰذِهِ ٱلۡقَرۡيَةَ وَكُلُواْ مِنۡهَا حَيۡثُ شِئۡتُمۡ وَقُولُواْ حِطَّةٞ وَٱدۡخُلُواْ ٱلۡبَابَ سُجَّدٗا نَّغۡفِرۡ لَكُمۡ خَطِيٓـَٰٔتِكُمۡۚ سَنَزِيدُ ٱلۡمُحۡسِنِينَ
ហើយចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលគេ(អល់ឡោះ)បានមានបន្ទូលទៅកាន់ពួកគេ(អម្បូរអ៊ីស្រាអែល)ថា៖ ចូរពួកអ្នកចូលទៅកាន់ទីក្រុងនេះ(ក្រុងយេរូសាឡឹម) ហើយចូរពួកអ្នកទទួលទាននូវផលានុផលរបស់វាតាមដែលពួកអ្នកចង់ ហើយពួកអ្នកត្រូវពោលថា៖ “សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំផង”។ ហើយចូរពួកអ្នកចូលតាមទ្វារទាំងឡាយ(របស់វា)ដោយឱនលំទោនចុះ នោះយើងនឹងអភ័យទោសដល់ពួកអ្នកចំពោះកំហុសឆ្គងទាំងឡាយរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែម(ប្រការល្អ)ដល់បណ្តាអ្នកដែលសាងអំពើល្អ។
Arabische Interpretationen von dem heiligen Quran:
فَبَدَّلَ ٱلَّذِينَ ظَلَمُواْ مِنۡهُمۡ قَوۡلًا غَيۡرَ ٱلَّذِي قِيلَ لَهُمۡ فَأَرۡسَلۡنَا عَلَيۡهِمۡ رِجۡزٗا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَظۡلِمُونَ
តែពួកដែលបំពានវិញបែរជាផ្លាស់ប្តូរពាក្យពេចន៍ខុសពីពាក្យពេចន៍ដែលគេបាននិយាយទៅកាន់ពួកគេ។ ដូចនេះ យើងក៏បានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកគេដោយសារតែអ្វីដែលពួកគេបានបំពាន។
Arabische Interpretationen von dem heiligen Quran:
وَسۡـَٔلۡهُمۡ عَنِ ٱلۡقَرۡيَةِ ٱلَّتِي كَانَتۡ حَاضِرَةَ ٱلۡبَحۡرِ إِذۡ يَعۡدُونَ فِي ٱلسَّبۡتِ إِذۡ تَأۡتِيهِمۡ حِيتَانُهُمۡ يَوۡمَ سَبۡتِهِمۡ شُرَّعٗا وَيَوۡمَ لَا يَسۡبِتُونَ لَا تَأۡتِيهِمۡۚ كَذَٰلِكَ نَبۡلُوهُم بِمَا كَانُواْ يَفۡسُقُونَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកយូដា)អំពីភូមិស្រុកមួយដែលស្ថិតនៅជិតសមុទ្រ នៅពេលដែលពួកគេបានបំពាន(បម្រាមដោយចេញទៅនេសាទ)នៅថ្ងៃសៅរ៍ ខណៈដែលត្រីផុសចេញមកកាន់ពួកគេយ៉ាងច្រើននៅក្នុងថ្ងៃសៅរ៍។ តែនៅក្នុងថ្ងៃផ្សេងវិញ ត្រីទាំងនោះមិនបានផុសចេញមកកាន់ពួកគេនោះទេ។ ក៏ដូច្នោះដែរ យើងបានសាកល្បងពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។
Arabische Interpretationen von dem heiligen Quran:
 
Übersetzung der Bedeutungen Surah / Kapitel: Al-Aʿrāf
Suren/ Kapiteln Liste Nummer der Seite
 
Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum - Übersetzungen

Übersetzt vom Team des Rowwad-Übersetzungszentrums in Zusammenarbeit mit der Da'wa-Vereinigung in Rabwa und der Vereinigung für die Bereitstellung islamischer Inhalte in verschiedenen Sprachen.

Schließen