Check out the new design

Firo maanaaji al-quraan tedduɗo oo - Eggo maanaaji Kur'aana e haala Kamiir - Dental Islaam Kammbodi'a * - Tippudi firooji ɗii

XML CSV Excel API
Please review the Terms and Policies

Firo maanaaji Simoore: Simoore hajju   Aaya:
ٱلۡمُلۡكُ يَوۡمَئِذٖ لِّلَّهِ يَحۡكُمُ بَيۡنَهُمۡۚ فَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فِي جَنَّٰتِ ٱلنَّعِيمِ
សិទ្ធិអំណាចនៅថ្ងៃនោះជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់ ដែលទ្រង់នឹងកាត់សេចក្ដីរវាងពួកគេ(អ្នកមានជំនឿនិងគ្មាន ជំនឿ)។ ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។
Faccirooji aarabeeji:
وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَا فَأُوْلَٰٓئِكَ لَهُمۡ عَذَابٞ مُّهِينٞ
រីឯពួកដែលគ្មានជំនឿ និងបានបដិសេធនឹងអាយ៉ាត់ៗរបស់ យើងវិញ ពួកទាំងនោះនឹងទទួលទារុណកម្មយ៉ាងអាម៉ាស់។
Faccirooji aarabeeji:
وَٱلَّذِينَ هَاجَرُواْ فِي سَبِيلِ ٱللَّهِ ثُمَّ قُتِلُوٓاْ أَوۡ مَاتُواْ لَيَرۡزُقَنَّهُمُ ٱللَّهُ رِزۡقًا حَسَنٗاۚ وَإِنَّ ٱللَّهَ لَهُوَ خَيۡرُ ٱلرَّٰزِقِينَ
ហើយបណ្ដាអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ បន្ទាប់មកពួកគេត្រូវបានគេសម្លាប់ ឬក៏ពួកគេបានស្លាប់(ដោយ ប្រការណាមួយ)នោះ អល់ឡោះពិតជានឹងផ្ដល់ឱ្យពួកគេនូវលាភ សក្ការៈមួយដ៏ប្រសើរ(ឋានសួគ៌)។ ហើយពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាអ្នកផ្ដល់លាភសក្ការៈដ៏ប្រសើរបំផុត។
Faccirooji aarabeeji:
لَيُدۡخِلَنَّهُم مُّدۡخَلٗا يَرۡضَوۡنَهُۥۚ وَإِنَّ ٱللَّهَ لَعَلِيمٌ حَلِيمٞ
ទ្រង់ពិតជានឹងបញ្ចូលពួកគេទៅតាមច្រកចូលដែលពួកគេ ពេញចិត្ដវា(ឋានសួគ៌)។ ហើយពិតប្រាកដណាស់ អល់ឡោះមហា ដឹង មហាអត់ធ្មត់។
Faccirooji aarabeeji:
۞ ذَٰلِكَۖ وَمَنۡ عَاقَبَ بِمِثۡلِ مَا عُوقِبَ بِهِۦ ثُمَّ بُغِيَ عَلَيۡهِ لَيَنصُرَنَّهُ ٱللَّهُۚ إِنَّ ٱللَّهَ لَعَفُوٌّ غَفُورٞ
ដូច្នោះ អ្នកណាហើយដែលបានសងសឹកដូចអ្វីដែលត្រូវ បានគេធ្វើបាប បន្ទាប់មកអ្នកនោះត្រូវបានគេធ្វើបាបទៀតនោះ អល់ឡោះពិតជានឹងជួយគេ។ ពិតប្រាកដណាស់ អល់ឡោះមហា អធ្យាស្រ័យ មហាអភ័យទោស។
Faccirooji aarabeeji:
ذَٰلِكَ بِأَنَّ ٱللَّهَ يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَأَنَّ ٱللَّهَ سَمِيعُۢ بَصِيرٞ
នោះគឺព្រោះតែអល់ឡោះ(មានសមត្ថភាព)បញ្ចូលពេល យប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់វិញ។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាឃើញ។
Faccirooji aarabeeji:
ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّ مَا يَدۡعُونَ مِن دُونِهِۦ هُوَ ٱلۡبَٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ
នោះគឺព្រោះតែអល់ឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ហើយពិត ប្រាកដណាស់ អ្វីដែលពួកគេបួងសួងសុំផេ្សងពីទ្រង់ វាគឺជាប្រការ មោឃៈ។ ហើយពិតប្រាកដណាស់អល់ឡោះ ទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។
Faccirooji aarabeeji:
أَلَمۡ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَتُصۡبِحُ ٱلۡأَرۡضُ مُخۡضَرَّةًۚ إِنَّ ٱللَّهَ لَطِيفٌ خَبِيرٞ
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចដីក៏ក្លាយទៅជាបៃតង នោះ? ពិតប្រាកដណាស់ អល់ឡោះមហាទន់ភ្លន់ មហាដឹង។
Faccirooji aarabeeji:
لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَإِنَّ ٱللَّهَ لَهُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ
អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិ របស់ទ្រង់។ ហើយពិតប្រាកដណាស់ អល់ឡោះ ទ្រង់មហាមាន លើសលប់ ជាទីកោតសរសើរបំផុត។
Faccirooji aarabeeji:
 
Firo maanaaji Simoore: Simoore hajju
Tippudi cimooje Tonngoode hello ngoo
 
Firo maanaaji al-quraan tedduɗo oo - Eggo maanaaji Kur'aana e haala Kamiir - Dental Islaam Kammbodi'a - Tippudi firooji ɗii

Immorde e Dental Islaam Kammbodi'a.

Uddude