Check out the new design

Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya - Jam'iyyar cigaban al’ummar Musulunci * - Teburin Bayani kan wasu Fassarori

XML CSV Excel API
Please review the Terms and Policies

Fassarar Ma'anoni Sura: Al'israa   Aya:
وَمَا مَنَعَنَآ أَن نُّرۡسِلَ بِٱلۡأٓيَٰتِ إِلَّآ أَن كَذَّبَ بِهَا ٱلۡأَوَّلُونَۚ وَءَاتَيۡنَا ثَمُودَ ٱلنَّاقَةَ مُبۡصِرَةٗ فَظَلَمُواْ بِهَاۚ وَمَا نُرۡسِلُ بِٱلۡأٓيَٰتِ إِلَّا تَخۡوِيفٗا
ហើយគ្មានអ្វីដែលហាមឃាត់យើងមិនឱ្យបញ្ចុះមុជីហ្សាត់ ឡើយ តែមនុស្សនៅជំនាន់មុនៗបែរជាបដិសេធនឹងវាទៅវិញ។ ហើយយើងបានផ្ដល់ឱ្យសាមូដ(ក្រុមរបស់សឡេះ)នូវសត្វអូដ្ឋញី មួយក្បាលយ៉ាងច្បាស់លាស់ តែពួកគេបានប្រឆាំងនឹងវា។ ហើយ យើងមិនបានបញ្ចុះមុជីហ្សាត់ឡើយ លើកលែងតែជាការបន្លាច ប៉ុណោ្ណះ។
Tafsiran larabci:
وَإِذۡ قُلۡنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِٱلنَّاسِۚ وَمَا جَعَلۡنَا ٱلرُّءۡيَا ٱلَّتِيٓ أَرَيۡنَٰكَ إِلَّا فِتۡنَةٗ لِّلنَّاسِ وَٱلشَّجَرَةَ ٱلۡمَلۡعُونَةَ فِي ٱلۡقُرۡءَانِۚ وَنُخَوِّفُهُمۡ فَمَا يَزِيدُهُمۡ إِلَّا طُغۡيَٰنٗا كَبِيرٗا
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានប្រាប់អ្នក (មូហាំម៉ាត់)ថាៈ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងជ្រួតជ្រាប អំពីមនុស្សលោក។ ហើយយើងមិនបានបង្កើតនូវចក្ខុវិស័យដែល យើង បានបង្ហាញអ្នក(នៅយប់អ៊ីសរ៉ក មៀករ៉ជ) និងដើមឈើ (ហ្សឹកគូម)ដែលត្រូវគេដាក់បណ្ដាសា(ដែលបានពណ៌នា)នៅក្នុង គម្ពីរគួរអានឡើយ លើកលែងតែជាការសាកល្បងសម្រាប់មនុស្ស លោកប៉ុណ្ណោះ។ ហើយយើងបានបន្លាចពួកគេ(នូវទារុណកម្ម) ហើយទ្រង់មិនបន្ថែមដល់ពួកគេក្រៅពីការវងេ្វងដ៏សែនឆ្ងាយនោះ ឡើយ។
Tafsiran larabci:
وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ قَالَ ءَأَسۡجُدُ لِمَنۡ خَلَقۡتَ طِينٗا
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូតចំពោះអាដាំ។ ពេល នោះពួកគេបានស៊ូជូត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបាននិយាយ ថាៈ តើខ្ញុំត្រូវស៊ូជូតចំពោះអ្នកដែលទ្រង់បានបង្កើតអំពីដីស្អិតឬ?
Tafsiran larabci:
قَالَ أَرَءَيۡتَكَ هَٰذَا ٱلَّذِي كَرَّمۡتَ عَلَيَّ لَئِنۡ أَخَّرۡتَنِ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَأَحۡتَنِكَنَّ ذُرِّيَّتَهُۥٓ إِلَّا قَلِيلٗا
វា(អ៊ីព្លីស)បាននិយាយថាៈ សូមទ្រង់ប្រាប់ខ្ញុំមក តើនេះ ឬដែលអ្នកបានលើកតម្កើងជាងខ្ញុំនោះ? ប្រសិនបើទ្រង់ពន្យារពេល ឱ្យខ្ញុំរស់រហូតដល់ថ្ងៃបរលោក ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់ គេ(ឱ្យដើរតាមផ្លូវវងេ្វង) លើកលែងតែបន្ដិចបន្ដួច(នៃអ្នកដែល មានជំនឿ)ប៉ុណ្ណោះ។
Tafsiran larabci:
قَالَ ٱذۡهَبۡ فَمَن تَبِعَكَ مِنۡهُمۡ فَإِنَّ جَهَنَّمَ جَزَآؤُكُمۡ جَزَآءٗ مَّوۡفُورٗا
ទ្រង់បានមានបន្ទូលថាៈ ចូរឯងទៅចុះ. អ្នកណាហើយ បានដើរតាមឯងក្នុងចំណោមពួកគេ ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាការតបស្នងរបស់ពួកឯង ដែលជាការតបស្នងមួយ យ៉ាងពេញលេញ ។
Tafsiran larabci:
وَٱسۡتَفۡزِزۡ مَنِ ٱسۡتَطَعۡتَ مِنۡهُم بِصَوۡتِكَ وَأَجۡلِبۡ عَلَيۡهِم بِخَيۡلِكَ وَرَجِلِكَ وَشَارِكۡهُمۡ فِي ٱلۡأَمۡوَٰلِ وَٱلۡأَوۡلَٰدِ وَعِدۡهُمۡۚ وَمَا يَعِدُهُمُ ٱلشَّيۡطَٰنُ إِلَّا غُرُورًا
ហើយចូរឯងលួងលោមចំពោះអ្នកណាដែលអ្នកអាចលួង លោមបានក្នុងចំណោមពួកគេដោយសំឡេងរបស់ឯង(ដោយអំពាវ នាវឱ្យដើរផ្លូវខុសពីការណែនាំរបស់អល់ឡោះ)ចុះ។ ហើយចូរអ្នក ប្រមូលទ័ពសេះរបស់ឯងនិងទ័ពថើ្មរជើងរបស់ឯងប្រឆាំងនឹងពួក គេ។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្ដិនិងកូន ចៅ(ដូចជារកប្រាក់កាសក្នុងផ្លូវខុសច្បាប់ចងការ និងការរួមភេទ)។ ហើយចូរឯងសន្យានឹងពួកគេចុះ។ ប៉ុន្ដែស្ហៃតនមិនបាន សន្យាអ្វីនឹងពួកគេក្រៅពីការបោកប្រាស់នោះឡើយ។
Tafsiran larabci:
إِنَّ عِبَادِي لَيۡسَ لَكَ عَلَيۡهِمۡ سُلۡطَٰنٞۚ وَكَفَىٰ بِرَبِّكَ وَكِيلٗا
ពិតប្រាកដណាស់ ខ្ញុំរបស់យើង(ដែលគោរពប្រតិបត្ដិតាម យើង) គឺឯងមិនអាចគ្រប់គ្រងលើពួកគេបានឡើយ។ គ្រប់គ្រាន់ ហើយម្ចាស់របស់អ្នកជាអ្នកគាំពារ។
Tafsiran larabci:
رَّبُّكُمُ ٱلَّذِي يُزۡجِي لَكُمُ ٱلۡفُلۡكَ فِي ٱلۡبَحۡرِ لِتَبۡتَغُواْ مِن فَضۡلِهِۦٓۚ إِنَّهُۥ كَانَ بِكُمۡ رَحِيمٗا
ម្ចាស់របស់ពួកអ្នកជាអ្នកធ្វើឱ្យសំពៅដំណើរការបាននៅ លើសមុទ្រសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកស្វែងរកនូវលាភសក្ការៈ របស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រឡាញ់ចំពោះ ពួកអ្នក។
Tafsiran larabci:
 
Fassarar Ma'anoni Sura: Al'israa
Teburin Jerin Sunayen Surori Lambar shafi
 
Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya - Jam'iyyar cigaban al’ummar Musulunci - Teburin Bayani kan wasu Fassarori

Wanda ya fito daga Gudauniyar Cigaban zamantakewar Musulunci na Kambodiya.

Rufewa