Check out the new design

Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya - Ƙungiyar ci gaban Al’ummar Musulunci * - Teburin Bayani kan wasu Fassarori

XML CSV Excel API
Please review the Terms and Policies

Fassarar Ma'anoni Sura: Al'qasas   Aya:
وَمَآ أُوتِيتُم مِّن شَيۡءٖ فَمَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَا وَزِينَتُهَاۚ وَمَا عِندَ ٱللَّهِ خَيۡرٞ وَأَبۡقَىٰٓۚ أَفَلَا تَعۡقِلُونَ
ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នកគ្រាន់តែជា ការសប្បាយនៃជីវិតលោកិយនិងជាការលំអរបស់វាប៉ុណ្ណោះ។ តែ អ្វីដែលនៅជាមួយអល់ឡោះគឺវាល្អប្រសើរជាង ហើយគង់វង្សជា អមតៈទៀតផង។ ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ?
Tafsiran larabci:
أَفَمَن وَعَدۡنَٰهُ وَعۡدًا حَسَنٗا فَهُوَ لَٰقِيهِ كَمَن مَّتَّعۡنَٰهُ مَتَٰعَ ٱلۡحَيَوٰةِ ٱلدُّنۡيَا ثُمَّ هُوَ يَوۡمَ ٱلۡقِيَٰمَةِ مِنَ ٱلۡمُحۡضَرِينَ
តើអ្នកដែលយើងបានសន្យាឱ្យគេនូវការសន្យាមួយដ៏ប្រពៃ (ឋានសួគ៌) រួចគេពិតជាទទួលបានវាមែននោះ(នៅថ្ងៃបរលោក) ដូចអ្នកដែលយើងបានផ្ដល់ឱ្យគេនូវភាពសប្បាយរីករាយនៃការរស់ នៅក្នុងលោកិយ ក្រោយមកនៅថ្ងៃបរលោកគេស្ថិតក្នុងចំណោមពួក ដែលត្រូវគេនាំទៅកាន់នរកដែរឬទេ?
Tafsiran larabci:
وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ
ហើយនៅថ្ងៃនោះអល់ឡោះនឹងហៅពួកគេ រួចទ្រង់មាន បន្ទូលថាៈ តើគូកនរបស់យើង(ព្រះនានា)ដែលពួកអ្នកធ្លាប់បាន អះអាងនោះនៅឯណា?
Tafsiran larabci:
قَالَ ٱلَّذِينَ حَقَّ عَلَيۡهِمُ ٱلۡقَوۡلُ رَبَّنَا هَٰٓؤُلَآءِ ٱلَّذِينَ أَغۡوَيۡنَآ أَغۡوَيۡنَٰهُمۡ كَمَا غَوَيۡنَاۖ تَبَرَّأۡنَآ إِلَيۡكَۖ مَا كَانُوٓاْ إِيَّانَا يَعۡبُدُونَ
ពួកដែលទារុណកម្មត្រូវធ្លាក់លើពួកគេ(ពួកមេដឹកនាំរបស់ ពួកដែលវងេ្វង)បាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. ពួកទាំង នេះហើយដែលពួកយើងបានធ្វើឱ្យវងេ្វង(ពីមាគ៌ារបស់ទ្រង់)។ ពួក យើងក៏បានធ្វើឱ្យពួកគេវងេ្វងដូចដែលពួកយើងបានវងេ្វងនោះដែរ។ ពួកយើងសូមដកខ្លួន(ចេញពីពួកគេ)ទៅរកទ្រង់វិញ។ ពួកគេមិន បានគោរពសក្ការៈចំពោះពួកយើងឡើយ (តាមពិតពួកគេគោរព សក្ការៈតាមចំណង់ចិត្ដរបស់ពួកគេ)។
Tafsiran larabci:
وَقِيلَ ٱدۡعُواْ شُرَكَآءَكُمۡ فَدَعَوۡهُمۡ فَلَمۡ يَسۡتَجِيبُواْ لَهُمۡ وَرَأَوُاْ ٱلۡعَذَابَۚ لَوۡ أَنَّهُمۡ كَانُواْ يَهۡتَدُونَ
ហើយមានគេពោល(ទៅកាន់ពួកគេថា) ចូរពួកអ្នកបួង សួងសុំពីព្រះនានារបស់ពួកអ្នកមើល. ពួកគេក៏បានបួងសួងសុំព្រះ ទាំងនោះ តែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយ ពួកគេក៏បានឃើញទារុណកម្ម (រួចបានគិតថា) ពិតប្រាកដណាស់ ប្រសិនបើពួកគេព្រមទទួលយកការចង្អុលបង្ហាញនោះ (ពួកគេពិត ជាពុំត្រូវបានទទួលនូវទារុណកម្មឡើយ)។
Tafsiran larabci:
وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ مَاذَآ أَجَبۡتُمُ ٱلۡمُرۡسَلِينَ
ហើយនៅថ្ងៃដែលអល់ឡោះហៅពួកគេ រួចទ្រង់មានបន្ទូល ថាៈ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះបណ្ដាអ្នកនាំសារ?
Tafsiran larabci:
فَعَمِيَتۡ عَلَيۡهِمُ ٱلۡأَنۢبَآءُ يَوۡمَئِذٖ فَهُمۡ لَا يَتَسَآءَلُونَ
ហើយអំណះអំណាងទាំងឡាយនៅថ្ងៃនោះបានធ្វើឱ្យពួក គេងងឹត(មិនដឹងអ្វីឡើយ) ហើយពួកគេក៏មិនអាចសួរគ្នាទៅវិញ ទៅមកបានដែរ។
Tafsiran larabci:
فَأَمَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحٗا فَعَسَىٰٓ أَن يَكُونَ مِنَ ٱلۡمُفۡلِحِينَ
រីឯអ្នកណាហើយដែលបានសារភាពទោសកំហុស និងមានជំនឿ ហើយនិងបានធ្វើអំពើល្អត្រឹមត្រូវនោះ សង្ឃឹមថាគេនឹងក្លាយ ជាអ្នកដែលស្ថិតកុ្នងចំណោមអ្នកដែលទទួលបានជោគជ័យ។
Tafsiran larabci:
وَرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ مَا كَانَ لَهُمُ ٱلۡخِيَرَةُۚ سُبۡحَٰنَ ٱللَّهِ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ
ហើយម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែល ទ្រង់មានចេតនា។ ពួកគេគ្មានជម្រើសឡើយ។ អល់ឡោះមហា ស្អាតស្អំ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។
Tafsiran larabci:
وَرَبُّكَ يَعۡلَمُ مَا تُكِنُّ صُدُورُهُمۡ وَمَا يُعۡلِنُونَ
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងនូវអ្វីដែលចិត្ដ របស់ពួកគេលាក់បាំងនិងអ្វីដែលពួកគេលាតត្រដាង។
Tafsiran larabci:
وَهُوَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡحَمۡدُ فِي ٱلۡأُولَىٰ وَٱلۡأٓخِرَةِۖ وَلَهُ ٱلۡحُكۡمُ وَإِلَيۡهِ تُرۡجَعُونَ
ហើយទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាផេ្សង ត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរនៅក្នុងលោកិយ និងថ្ងៃបរលោកគឺចំពោះទ្រង់តែមួយគត់។ ហើយការកាត់សេចក្ដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយពួកអ្នកនឹង ត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
Tafsiran larabci:
 
Fassarar Ma'anoni Sura: Al'qasas
Teburin Jerin Sunayen Surori Lambar shafi
 
Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya - Ƙungiyar ci gaban Al’ummar Musulunci - Teburin Bayani kan wasu Fassarori

Wanda ya fito daga Gudauniyar Ci Gaban Zamantakewar Musulunci na Kambodiya.

Rufewa