Fassarar Ma'anonin Alqura'ni - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Teburin Bayani kan wasu Fassarori


Fassarar Ma'anoni Aya: (41) Sura: Suratu Yusuf
يَٰصَٰحِبَيِ ٱلسِّجۡنِ أَمَّآ أَحَدُكُمَا فَيَسۡقِي رَبَّهُۥ خَمۡرٗاۖ وَأَمَّا ٱلۡأٓخَرُ فَيُصۡلَبُ فَتَأۡكُلُ ٱلطَّيۡرُ مِن رَّأۡسِهِۦۚ قُضِيَ ٱلۡأَمۡرُ ٱلَّذِي فِيهِ تَسۡتَفۡتِيَانِ
ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! រីឯម្នាក់ដែលបាន(សុបិន្ត)ឃើញថា រូបគេបានច្របាច់ផ្លែទំពាំងបាយជូរធ្វើជាស្រានោះ ពិតណាស់ គេនឹងបាន(រួចទោស)ចេញពីមន្ទីរឃុំឃាំងនេះ និងបានវិលត្រឡប់ទៅធ្វើការងាររបស់គេ(ដូចពីមុន)វិញ ព្រមទាំងបានចាក់ស្រាឲ្យស្តេចផឹកទៀតផង។ ចំណែកឯម្នាក់ទៀតដែលយល់សុបិន្តឃើញថា រូបគេទូលនំប៉័ននៅលើក្បាលរបស់គេ ហើយមានសត្វបក្សីមកចឹកស៊ីនោះ ពិតណាស់ រូបគេនឹងត្រូវបានគេសម្លាប់ និងយកទៅចងឆ្កាង ហើយសត្វនឹងមកចឹក(ស៊ីសាច់)ក្បាលរបស់គេ។ រឿងរ៉ាវដែលពួកអ្នកទាំងពីរបានស្នើសុំឲ្យបកស្រាយនោះ គឺត្រូវបានបកស្រាយរួចហើយ ហើយវាពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុត។
Tafsiran larabci:
daga cikin fa'idodin Ayoyin wannan shafi:
• وجوب اتباع ملة إبراهيم، والبراءة من الشرك وأهله.
• ចាំបាច់ត្រូវប្រតិបត្តិតាមសាសនាព្យាការីអ៊ីព្រហ៊ីម(សាសនាឥស្លាម) ហើយចាកឆ្ងាយពីប្រការស្ហ៊ីរិក និងអ្នកដែលធ្វើស្ហ៊ីរិក។

• في قوله:﴿ءَأَرْبَابٌ مُّتَفَرِّقُونَ ...﴾ دليل على أن هؤلاء المصريين كانوا أصحاب ديانة سماوية لكنهم أهل إشراك.
• នៅក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់ថា៖ (តើម្ចាស់នានាគ្រប់ទីកន្លែង) ជាភស្តុតាងបង្ហាញថា ពិតប្រាកដណាស់ ជនជាតិអេហ្ស៊ីបទាំងនោះ គឺជាពួកដែលគោរពតាមសាសនាដែលបញ្ចុះពីលើមេឃ ក៏ប៉ុន្តែពួកគេ ជាពួកដែលធ្វើស្ហ៊ីរិក(គោរពអល់ឡោះផង គោរពព្រះផ្សេងទៀតផង)។

• كلُّ الآلهة التي تُعبد من دون الله ما هي إلا أسماء على غير مسميات، ليس لها في الألوهية نصيب.
• រាល់ព្រះទាំងឡាយដែលត្រូវបានគេគោរពសក្ការៈផ្សេងពីអល់ឡោះនោះ គ្រាន់តែជាឈ្មោះដែលពួកគេបានដាក់ឈ្មោះឲ្យពួកវាប៉ុណ្ណោះ ហើយពួកវាគ្មានចំណែកក្នុងភាពជាម្ចាស់ដែលត្រូវគេគោរពសក្ការៈបន្តិចណាឡើយ។

• استغلال المناسبات للدعوة إلى الله، كما استغلها يوسف عليه السلام في السجن.
• ត្រូវឆ្លៀតពេលវេលាដែលសមស្របក្នុងការអំពាវនាវទៅកាន់អល់ឡោះ ដូចដែលព្យាការីយូសុះបានឆ្លៀតអំពាវនាវមនុស្សនៅក្នុងមន្ទីរឃុំឃាំងដូច្នោះដែរ។

 
Fassarar Ma'anoni Aya: (41) Sura: Suratu Yusuf
Teburin Jerin Sunayen Surori Lambar shafi
 
Fassarar Ma'anonin Alqura'ni - الترجمة الخميرية للمختصر في تفسير القرآن الكريم - Teburin Bayani kan wasu Fassarori

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Rufewa