Fassarar Ma'anonin Alqura'ni - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Teburin Bayani kan wasu Fassarori


Fassarar Ma'anoni Aya: (21) Sura: Suratu Al'ra'ad
وَٱلَّذِينَ يَصِلُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيَخۡشَوۡنَ رَبَّهُمۡ وَيَخَافُونَ سُوٓءَ ٱلۡحِسَابِ
ហើយពួកគេ គឺជាអ្នកដែលផ្សាភ្ជាប់នូវចំណងសាច់សាលោហិតដែលអល់ឡោះប្រើឲ្យពួកគេផ្សាភ្ជាប់វា ហើយពួកគេគោរពកោតខ្លាចម្ចាស់របស់ពួកគេដោយការអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយពួកគេភ័យខ្លាចអល់ឡោះជាម្ចាស់ជំនុំជម្រះពួកគេទៅលើបាបកម្មរបស់ពួកគេដែលពួកគេបានសាង។ ពិតណាស់ ជនណាហើយដែលត្រូវគេវែកញែក(ជជីករឹសគល់)ចំពោះការជំនុំជម្រះ(របស់គេនោះ) គឺគេនឹងវិនាស។
Tafsiran larabci:
daga cikin fa'idodin Ayoyin wannan shafi:
• الترغيب في جملة من فضائل الأخلاق الموجبة للجنة، ومنها: حسن الصلة، وخشية الله تعالى، والوفاء بالعهود، والصبر والإنفاق، ومقابلة السيئة بالحسنة والتحذير من ضدها.
• ការជម្រុញ(ឲ្យធ្វើអំពើល្អ) គឺស្ថិតក្នុងចំណោមអត្តចរិតដ៏ប្រពៃដែលនាំឲ្យទទួលបាននូវឋានសួគ៌ ដែលក្នុងនោះមាន៖ ការមានទំនាក់ទំនងល្អ ការកោតខ្លាចអល់ឡោះ ការបំពេញតាមកិច្ចសន្យា ការអត់ធ្មត់ ការបរិច្ចាគទាន ការតបតចំពោះទង្វើអាក្រក់របស់អ្នកដទៃមកលើខ្លួនដោយអំពើល្អ ហើយប្រុងប្រយ័ត្នពីការធ្វើផ្ទុយនឹងប្រការខាងលើ។

• أن مقاليد الرزق بيد الله سبحانه وتعالى، وأن توسعة الله تعالى أو تضييقه في رزق عبدٍ ما لا ينبغي أن يكون موجبًا لفرح أو حزن، فهو ليس دليلًا على رضا الله أو سخطه على ذلك العبد.
• ជាការពិតណាស់ កូនសោរនៃលាភសក្ការៈទាំងឡាយ គឺស្ថិតនៅក្នុងដៃអល់ឡោះ ហើយការបើកទូលាយរបស់អល់ឡោះ ឬការរឹតត្បិតលាភសក្ការៈរបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់នោះ មិនមែនជាមូលហេតុដែលគប្បីលើគេត្រូវតែសប្បាយរីករាយ ឬកើតទុក្ខនោះទេ ពីព្រោះវា(ការទទួលបានលាភសក្ការៈ)មិនមែនជាភស្តុតាងបង្ហាញពីការពេញចិត្ត ឬការខឹងសម្បាររបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់នោះនោះឡើយ។

• أن الهداية ليست بالضرورة مربوطة بإنزال الآيات والمعجزات التي اقترح المشركون إظهارها.
• ពិតប្រាកដណាស់ ការចង្អុលបង្ហាញមិនចាំបាច់ត្រូវភ្ជាប់ជាមួយនឹងការបញ្ចុះនូវសញ្ញាភស្តុតាង ឬអច្ឆរិយភាពណាមួយដូចដែលពួកមុស្ហរីគីនបានទាមទារឲ្យបង្ហាញនោះទេ។

• من آثار القرآن على العبد المؤمن أنه يورثه طمأنينة في القلب.
• ក្នុងចំណោមឥទ្ធិពលរបស់គម្ពីរគួរអានចំពោះបម្រើរបស់ទ្រង់ដែលមានជំនឿនោះ គឺធ្វើឲ្យចិត្តរបស់ពួកគេមានភាពនឹងនរ ឬចិត្តស្ងប់។

 
Fassarar Ma'anoni Aya: (21) Sura: Suratu Al'ra'ad
Teburin Jerin Sunayen Surori Lambar shafi
 
Fassarar Ma'anonin Alqura'ni - الترجمة الخميرية للمختصر في تفسير القرآن الكريم - Teburin Bayani kan wasu Fassarori

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Rufewa