Fassarar Ma'anonin Alqura'ni - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Teburin Bayani kan wasu Fassarori


Fassarar Ma'anoni Aya: (23) Sura: Suratu Al'najm
إِنۡ هِيَ إِلَّآ أَسۡمَآءٞ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهۡوَى ٱلۡأَنفُسُۖ وَلَقَدۡ جَآءَهُم مِّن رَّبِّهِمُ ٱلۡهُدَىٰٓ
ពួកបដិមាទាំងនោះ គ្មានអ្វីក្រៅតែពីជាឈ្មោះដែលគ្មានអត្ថន័យប៉ុណ្ណោះ។ ដូចនេះ វាគ្មានលក្ខណៈសម្បត្តិជាព្រះដែលត្រូវគោរពសក្ការៈនោះឡើយ។ ពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវាដោយខ្លួនឯងប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងបញ្ជាក់អំពីវាឡើយ។ ពួកមុស្ហរីគីនមិនបានធ្វើតាមអ្វីឡើយចំពោះគោលជំនឿរបស់ពួកគេនោះ ក្រៅពីធ្វើតាមការស្មាននិងតាមទំនើងចិត្តរបស់ខ្លួនដែលស្ហៃតនបានតុបតែងលម្អនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេបានមកដល់ពួកគេតាមរយៈពាក្យសម្ដីព្យាការីរបស់ទ្រង់ ក៏ប៉ុន្តែពួកគេពុំទទួលបានការចង្អុលបង្ហាញឡើយ។
Tafsiran larabci:
daga cikin fa'idodin Ayoyin wannan shafi:
• كمال أدب النبي صلى الله عليه وسلم حيث لم يَزغْ بصره وهو في السماء السابعة.
• សុជីវធម៌ដ៏ពេញលេញរបស់ព្យាការីមូហាំម៉ាត់ ដោយភ្នែករបស់គាត់មិនងាករេឆ្វេងស្តាំឡើយនៅពេលដែលគាត់ស្ថិតនៅលើមេឃជាន់ទីប្រាំពីរនោះ។

• سفاهة عقل المشركين حيث عبدوا شيئًا لا يضر ولا ينفع، ونسبوا لله ما يكرهون واصطفوا لهم ما يحبون.
• ភាពល្ងីល្ងើនៃប្រាជ្ញារបស់ពួកមុស្ហរីគីន ដោយពួកគេគោរពសក្ការៈទៅកាន់អ្វីមួយដែលមិនអាចផ្តល់គ្រោះថ្នាក់ ឬក៏ផ្តល់ផលប្រយោជន៍ ហើយពួកគេភ្ជាប់ទៅកាន់អល់ឡោះនូវអ្វីដែលពួកគេមិនពេញចិត្ត ហើយជ្រើសរើសសម្រាប់ខ្លួនពួកគេនូវអ្វីដែលពួកគេស្រឡាញ់ចូលចិត្ត។

• الشفاعة لا تقع إلا بشرطين: الإذن للشافع، والرضا عن المشفوع له.
• ការជួយអន្តរាគមន៍មិនអាចកើតឡើងនោះឡើយ លុះត្រាតែមានលក្ខខណ្ឌពីរគឺ ៖ អល់ឡោះអនុញ្ញាតឲ្យអ្នកដែលចង់ជួយអន្តរាគមន៍ និងអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះ ត្រូវតែជាអ្នកដែលអល់ឡោះពេញចិត្តដែរ។

 
Fassarar Ma'anoni Aya: (23) Sura: Suratu Al'najm
Teburin Jerin Sunayen Surori Lambar shafi
 
Fassarar Ma'anonin Alqura'ni - الترجمة الخميرية للمختصر في تفسير القرآن الكريم - Teburin Bayani kan wasu Fassarori

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Rufewa