Check out the new design

Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad * - Teburin Bayani kan wasu Fassarori


Fassarar Ma'anoni Sura: Al'israa   Aya:
ذَٰلِكَ مِمَّآ أَوۡحَىٰٓ إِلَيۡكَ رَبُّكَ مِنَ ٱلۡحِكۡمَةِۗ وَلَا تَجۡعَلۡ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتُلۡقَىٰ فِي جَهَنَّمَ مَلُومٗا مَّدۡحُورًا
ទាំងអស់នោះ គឺជាគតិបណ្ឌិតដែលព្រះជាម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីមកឱ្យអ្នក។ ហើយអ្នក(ឱមនុស្សលោក)កុំយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ដែលជាហេតុនាំឱ្យខ្លួនអ្នកត្រូវគេបោះចូលទៅក្នុងនរកជើហាន់ណាំដោយត្រូវគេស្ដីបន្ទោស និងត្រូវបានគេបណ្តេញ(ឱ្យឃ្លាតឆ្ងាយពីប្រការល្អទាំងឡាយ)។
Tafsiran larabci:
أَفَأَصۡفَىٰكُمۡ رَبُّكُم بِٱلۡبَنِينَ وَٱتَّخَذَ مِنَ ٱلۡمَلَٰٓئِكَةِ إِنَٰثًاۚ إِنَّكُمۡ لَتَقُولُونَ قَوۡلًا عَظِيمٗا
តើសក្តិសមដែរឬទេដែលថា ព្រះជាម្ចាស់របស់ពួកអ្នក(ឱពួកមុស្ហរីគីន)បានជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នក ហើយទ្រង់ជ្រើសយកម៉ាឡាអ៊ីកាត់ធ្វើជាបុត្រី(សម្រាប់ទ្រង់)នោះ? ពិតប្រាកដណាស់ ពួកអ្នកកំពុងតែនិយាយនូវពាក្យចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុត។
Tafsiran larabci:
وَلَقَدۡ صَرَّفۡنَا فِي هَٰذَا ٱلۡقُرۡءَانِ لِيَذَّكَّرُواْ وَمَا يَزِيدُهُمۡ إِلَّا نُفُورٗا
ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរគួរអាននេះ(នូវក្បួនច្បាប់ ដំបូន្មាន និងឧទាហរណ៍ជាច្រើន)ដើម្បីឱ្យពួកគេ(មនុស្សលោក)នឹករលឹក។ តែវាមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតឆ្ងាយ(ពីការពិត)នោះឡើយ។
Tafsiran larabci:
قُل لَّوۡ كَانَ مَعَهُۥٓ ءَالِهَةٞ كَمَا يَقُولُونَ إِذٗا لَّٱبۡتَغَوۡاْ إِلَىٰ ذِي ٱلۡعَرۡشِ سَبِيلٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើមានព្រះនានារួមជាមួយនឹងអល់ឡោះដូចដែលពួកគេបាននិយាយមែននោះ ច្បាស់ជាព្រះទាំងនោះនឹងស្វែងរកផ្លូវទៅកាន់ព្រះជាម្ចាស់នៃអារ៉ស្ហ(ដើម្បីដណ្តើមអំណាចពីទ្រង់)ជាមិនខាន។
Tafsiran larabci:
سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَقُولُونَ عُلُوّٗا كَبِيرٗا
ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេ(ពួកមុស្ហរីគីន)និយាយ។
Tafsiran larabci:
تُسَبِّحُ لَهُ ٱلسَّمَٰوَٰتُ ٱلسَّبۡعُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ وَإِن مِّن شَيۡءٍ إِلَّا يُسَبِّحُ بِحَمۡدِهِۦ وَلَٰكِن لَّا تَفۡقَهُونَ تَسۡبِيحَهُمۡۚ إِنَّهُۥ كَانَ حَلِيمًا غَفُورٗا
មេឃទាំងប្រាំពីរជាន់និងផែនដី ព្រមទាំងអ្វីដែលមាននៅក្នុងវាសុទ្ធតែលើកតម្កើងចំពោះទ្រង់ទាំងអស់។ ហើយគ្មានអ្វីមួយដែលមិនលើកតម្កើងដោយការកោតសរសើរចំពោះទ្រង់នោះឡើយ ក៏ប៉ុន្តែពួកអ្នកមិនយល់ពីរបៀបនៃការលើកតម្កើងរបស់ពួកវាឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាខន្តី មហាអភ័យទោសបំផុត។
Tafsiran larabci:
وَإِذَا قَرَأۡتَ ٱلۡقُرۡءَانَ جَعَلۡنَا بَيۡنَكَ وَبَيۡنَ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ حِجَابٗا مَّسۡتُورٗا
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រគម្ពីរគួរអាន យើងបានដាក់នៅចន្លោះរវាងអ្នកនិងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកនូវរបាំងបិទជិតមួយ។
Tafsiran larabci:
وَجَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرٗاۚ وَإِذَا ذَكَرۡتَ رَبَّكَ فِي ٱلۡقُرۡءَانِ وَحۡدَهُۥ وَلَّوۡاْ عَلَىٰٓ أَدۡبَٰرِهِمۡ نُفُورٗا
ហើយយើងបានដាក់គំរបគ្របលើចិត្តរបស់ពួកគេដើម្បីកុំឱ្យពួកគេយល់ពីវា(គម្ពីរគួរអាន) និងបានដាក់ឆ្នុកក្នុងត្រចៀករបស់ពួកគេ។ ហើយនៅពេលដែលអ្នករំឭកនៅក្នុងគម្ពីរគួរអានពីព្រះជាម្ចាស់របស់អ្នកតែមួយគត់ ពួកគេក៏បែរខ្នងរបស់ពួកគេចេញឆ្ងាយ។
Tafsiran larabci:
نَّحۡنُ أَعۡلَمُ بِمَا يَسۡتَمِعُونَ بِهِۦٓ إِذۡ يَسۡتَمِعُونَ إِلَيۡكَ وَإِذۡ هُمۡ نَجۡوَىٰٓ إِذۡ يَقُولُ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلٗا مَّسۡحُورًا
យើងដឹងបំផុតពីរបៀបដែលអ្នកដឹកនាំរបស់ពួកគេស្ដាប់វា(គម្ពីរគួរអាន)នៅពេលដែលពួកគេស្តាប់អ្នក(ព្យាការីមូហាំម៉ាត់)សូត្រនោះ។ ហើយ(យើងក៏ដឹងបំផុតផងដែរ)នៅពេលដែលពួកគេខ្សឹបខ្សៀវគ្នា ខណៈដែលពួកបំពានទាំងនោះបាននិយាយថា៖ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដើរតាមអ្នកណាក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមគេនោះឡើយ។
Tafsiran larabci:
ٱنظُرۡ كَيۡفَ ضَرَبُواْ لَكَ ٱلۡأَمۡثَالَ فَضَلُّواْ فَلَا يَسۡتَطِيعُونَ سَبِيلٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើពួកគេលើកឧទាហរណ៍(ប្រៀបធៀប)ចំពោះអ្នកយ៉ាងដូចម្តេច? ដូច្នេះហើយទើបពួកគេវង្វេងដោយពួកគេមិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)ឡើយ។
Tafsiran larabci:
وَقَالُوٓاْ أَءِذَا كُنَّا عِظَٰمٗا وَرُفَٰتًا أَءِنَّا لَمَبۡعُوثُونَ خَلۡقٗا جَدِيدٗا
ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ នៅពេលដែលពួកយើងបាន(ស្លាប់)ក្លាយទៅជាឆ្អឹង ហើយរាងកាយរបស់ពួកយើងរលួយ(ទៅជាដី)ហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញជាថ្មីឬ?
Tafsiran larabci:
 
Fassarar Ma'anoni Sura: Al'israa
Teburin Jerin Sunayen Surori Lambar shafi
 
Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad - Teburin Bayani kan wasu Fassarori

Fassara ta wani gungu na cibiyar fassara ta Ruwwad tare da haɗin gwiwar Ƙungiyar Da'awa ta Rabwah da Ƙungiyar Hidimar Abun ciki na Musulunci a harsuna.

Rufewa