Check out the new design

Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad * - Teburin Bayani kan wasu Fassarori

XML CSV Excel API
Please review the Terms and Policies

Fassarar Ma'anoni Sura: Al'zukhruf   Aya:
وَكَذَٰلِكَ مَآ أَرۡسَلۡنَا مِن قَبۡلِكَ فِي قَرۡيَةٖ مِّن نَّذِيرٍ إِلَّا قَالَ مُتۡرَفُوهَآ إِنَّا وَجَدۡنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٖ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّقۡتَدُونَ
ក៏ដូច្នោះដែរ យើងមិនបានបញ្ជូនអ្នកដាស់តឿនព្រមានមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទៅកាន់ភូមិស្រុកណាមួយនោះឡើយ លើកលែងតែពួកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៃស្រុកភូមិនោះតែងតែនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកដែលដើរតាមលំអាន(មាគ៌ា)របស់ពួកគេ។
Tafsiran larabci:
۞ قَٰلَ أَوَلَوۡ جِئۡتُكُم بِأَهۡدَىٰ مِمَّا وَجَدتُّمۡ عَلَيۡهِ ءَابَآءَكُمۡۖ قَالُوٓاْ إِنَّا بِمَآ أُرۡسِلۡتُم بِهِۦ كَٰفِرُونَ
គេ(អ្នកដាស់តឿនព្រមាន)បាននិយាយថា៖ តើបើទោះជាខ្ញុំបាននាំមកឱ្យពួកអ្នកនូវអ្វីដែលល្អប្រសើរជាងអ្វីដែលពួកអ្នកបានឃើញជីដូនជីតារបស់ពួកអ្នកប្រកាន់ខ្ជាប់ក៏ដោយឬ? ពួកគេបានតបថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេបញ្ជូនពួកអ្នកឲ្យនាំវាមក។
Tafsiran larabci:
فَٱنتَقَمۡنَا مِنۡهُمۡۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ
ហេតុនេះ យើងក៏បានផ្តន្ទាទោសពួកគេ។ ដូច្នេះ ចូរអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះទៅជាយ៉ាងណា?
Tafsiran larabci:
وَإِذۡ قَالَ إِبۡرَٰهِيمُ لِأَبِيهِ وَقَوۡمِهِۦٓ إِنَّنِي بَرَآءٞ مِّمَّا تَعۡبُدُونَ
ហើយ(ចូរអ្នករំលឹក)នៅពេលព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធជាមួយនឹងអ្វីដែលពួកអ្នកគោរពសក្ការៈនោះឡើយ។
Tafsiran larabci:
إِلَّا ٱلَّذِي فَطَرَنِي فَإِنَّهُۥ سَيَهۡدِينِ
លើកលែងអ្នកដែលបានបង្កើតខ្ញុំ(អល់ឡោះ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់នឹងចង្អុលបង្ហាញដល់ខ្ញុំ។
Tafsiran larabci:
وَجَعَلَهَا كَلِمَةَۢ بَاقِيَةٗ فِي عَقِبِهِۦ لَعَلَّهُمۡ يَرۡجِعُونَ
ហើយគាត់បានធ្វើឲ្យវា(ពាក្យ لا إله إلا الله)ក្លាយជាពាក្យមួយដែលនៅគង់វង្ស(សម្រាប់អ្នកជំនាន់ក្រោយ)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។
Tafsiran larabci:
بَلۡ مَتَّعۡتُ هَٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ جَآءَهُمُ ٱلۡحَقُّ وَرَسُولٞ مُّبِينٞ
ផ្ទុយទៅវិញ យើងបានឲ្យពួកទាំងនោះ និងជីដូនជីតារបស់ពួកគេបានសោយសុខ រហូតដល់សេចក្តីពិត(គម្ពីរគួរអាន) និងអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ។
Tafsiran larabci:
وَلَمَّا جَآءَهُمُ ٱلۡحَقُّ قَالُواْ هَٰذَا سِحۡرٞ وَإِنَّا بِهِۦ كَٰفِرُونَ
តែនៅពេលដែលសេចក្តីពិត(គម្ពីរគួរអាន)បានមកដល់ពួកគេ ពួកគេបែរជានិយាយថា៖ “នេះគឺជាមន្តអាគម ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រឆាំងនឹងវា”ទៅវិញ។
Tafsiran larabci:
وَقَالُواْ لَوۡلَا نُزِّلَ هَٰذَا ٱلۡقُرۡءَانُ عَلَىٰ رَجُلٖ مِّنَ ٱلۡقَرۡيَتَيۡنِ عَظِيمٍ
ហើយពួកគេបាននិយាយទៀតថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យបុរសដ៏ថ្កុំថ្កើងម្នាក់ដែលមកពីភូមិស្រុកពីរនេះ(ម៉ាក្កះ ឬតអ៊ីហ្វ)ទៅ?
Tafsiran larabci:
أَهُمۡ يَقۡسِمُونَ رَحۡمَتَ رَبِّكَۚ نَحۡنُ قَسَمۡنَا بَيۡنَهُم مَّعِيشَتَهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَرَفَعۡنَا بَعۡضَهُمۡ فَوۡقَ بَعۡضٖ دَرَجَٰتٖ لِّيَتَّخِذَ بَعۡضُهُم بَعۡضٗا سُخۡرِيّٗاۗ وَرَحۡمَتُ رَبِّكَ خَيۡرٞ مِّمَّا يَجۡمَعُونَ
តើពួកគេបែងចែកក្តីមេត្តាករុណានៃព្រះជាម្ចាស់អ្នកឬ? យើង(អល់ឡោះ)ទេដែលបែងចែកការរស់នៅរវាងពួកគេនៅក្នុងជីវិតលោកិយនេះ ហើយយើងបានលើកឋានៈអ្នកមួយចំនួននៃពួកគេលើអ្នកមួយចំនួនទៀត ដើម្បីឱ្យពួកគេទាញយកប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយក្តីមេត្តាករុណានៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរជាងអ្វី(លាភសំណាងលោកិយ)ដែលពួកគេខិតខំប្រមូលទៅទៀត។
Tafsiran larabci:
وَلَوۡلَآ أَن يَكُونَ ٱلنَّاسُ أُمَّةٗ وَٰحِدَةٗ لَّجَعَلۡنَا لِمَن يَكۡفُرُ بِٱلرَّحۡمَٰنِ لِبُيُوتِهِمۡ سُقُفٗا مِّن فِضَّةٖ وَمَعَارِجَ عَلَيۡهَا يَظۡهَرُونَ
ហើយប្រសិនបើមនុស្សលោកមិនមែនស្ថិតនៅជាប្រជាជាតិតែមួយ(ដែលគ្មានជំនឿ)ទេនោះ យើងប្រាកដជានឹងឱ្យគេហដ្ឋានទាំងឡាយរបស់ពួកគ្មានជំនឿមានដំបូល និងជណ្តើរធ្វើអំពីប្រាក់ដែលពួកគេអាចឡើងបានជាមិនខាន។
Tafsiran larabci:
 
Fassarar Ma'anoni Sura: Al'zukhruf
Teburin Jerin Sunayen Surori Lambar shafi
 
Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad - Teburin Bayani kan wasu Fassarori

Wani gungu na cibiyar fassara ta Ruwad ne suka fassarasu tare da haɗin gwiwar Ƙungiyar Da'awa ta Rabwah da Kungiyar hidimtawa abinda Musulunci ya kunsa da yaruka

Rufewa