Check out the new design

Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad * - Teburin Bayani kan wasu Fassarori


Fassarar Ma'anoni Sura: Al'najm   Aya:

អាន់ណាច់ម៍

وَٱلنَّجۡمِ إِذَا هَوَىٰ
(អល់ឡោះ)ស្បថនឹងផ្កាយនៅពេលដែលវាលិចបាត់។
Tafsiran larabci:
مَا ضَلَّ صَاحِبُكُمۡ وَمَا غَوَىٰ
មិត្តភក្តិរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនបានវង្វេង និងមិនបានភ័ន្តច្រឡំឡើយ។
Tafsiran larabci:
وَمَا يَنطِقُ عَنِ ٱلۡهَوَىٰٓ
ហើយគាត់ក៏មិននិយាយអ្វីតាមទំនើងចិត្តនោះដែរ។
Tafsiran larabci:
إِنۡ هُوَ إِلَّا وَحۡيٞ يُوحَىٰ
វា(គម្ពីរគួរអាន និងស៊ុណ្ណះ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលគេបានវ៉ាហ៊ីទៅកាន់គាត់នោះឡើយ។
Tafsiran larabci:
عَلَّمَهُۥ شَدِيدُ ٱلۡقُوَىٰ
អ្នកដែលមានកម្លាំងខ្លាំងក្លា(ម៉ាឡាអ៊ីកាត់ជីព្រីល)បានបង្រៀនដល់គាត់។
Tafsiran larabci:
ذُو مِرَّةٖ فَٱسۡتَوَىٰ
ជាអ្នកដែលមានរូបរាងស្រស់ស្អាត ហើយគេបានបង្ហាញ(រូបរាងពិតរបស់ខ្លួន)
Tafsiran larabci:
وَهُوَ بِٱلۡأُفُقِ ٱلۡأَعۡلَىٰ
ខណៈដែលគេនៅឯជើងមេឃដ៏ខ្ពស់។
Tafsiran larabci:
ثُمَّ دَنَا فَتَدَلَّىٰ
បន្ទាប់មក គេបានខិតទៅជិតគាត់ ហើយកាន់តែខិតជិតទៅៗ
Tafsiran larabci:
فَكَانَ قَابَ قَوۡسَيۡنِ أَوۡ أَدۡنَىٰ
ដែល(គម្លាតនេះ)មានប្រវែងរវាងចុងធ្នូទាំងពីរ ឬជិតជាងនេះ។
Tafsiran larabci:
فَأَوۡحَىٰٓ إِلَىٰ عَبۡدِهِۦ مَآ أَوۡحَىٰ
ហើយទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលទ្រង់បានផ្តល់ជាវ៉ាហ៊ី(តាមរយៈជីព្រីល)។
Tafsiran larabci:
مَا كَذَبَ ٱلۡفُؤَادُ مَا رَأَىٰٓ
ចិត្តរបស់គាត់(ព្យាការីមូហាំម៉ាត់)មិនបានភូតកុហកចំពោះអ្វីដែលគាត់បានឃើញនោះឡើយ។
Tafsiran larabci:
أَفَتُمَٰرُونَهُۥ عَلَىٰ مَا يَرَىٰ
តើពួកអ្នក(ឱពួកមុស្ហរីគីន)បដិសេធចំពោះគាត់នូវអ្វីដែលគាត់បានឃើញឬ?
Tafsiran larabci:
وَلَقَدۡ رَءَاهُ نَزۡلَةً أُخۡرَىٰ
ហើយពិតប្រាកដណាស់ គាត់បានឃើញគេ(ជីព្រីល)ម្តងទៀត
Tafsiran larabci:
عِندَ سِدۡرَةِ ٱلۡمُنتَهَىٰ
នៅឯ “ស៊ិទរ៉តុលមុនតាហា”។
Tafsiran larabci:
عِندَهَا جَنَّةُ ٱلۡمَأۡوَىٰٓ
នៅទីនោះ គឺមានឋានសួគ៌ម៉ាក់វ៉ា។
Tafsiran larabci:
إِذۡ يَغۡشَى ٱلسِّدۡرَةَ مَا يَغۡشَىٰ
នៅពេលដែល(កិច្ចការរបស់អល់ឡោះ)បានគ្របដណ្តប់ទៅលើស៊ិទរ៉តុលមុនតាហានូវអ្វីដែលបានគ្របដណ្តប់។
Tafsiran larabci:
مَا زَاغَ ٱلۡبَصَرُ وَمَا طَغَىٰ
កែវភ្នែករបស់គាត់មិនបានងាករេ ហើយក៏មិនបានបំពាននោះដែរ។
Tafsiran larabci:
لَقَدۡ رَأَىٰ مِنۡ ءَايَٰتِ رَبِّهِ ٱلۡكُبۡرَىٰٓ
ពិតប្រាកដណាស់ គាត់បានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងជាច្រើននៃព្រះជាម្ចាស់របស់គាត់។
Tafsiran larabci:
أَفَرَءَيۡتُمُ ٱللَّٰتَ وَٱلۡعُزَّىٰ
តើពួកអ្នក(ឱពួកមុស្ហរីគីន)យល់យ៉ាងណាចំពោះបដិមា ឡាត និង អ៊ុហ្សា
Tafsiran larabci:
وَمَنَوٰةَ ٱلثَّالِثَةَ ٱلۡأُخۡرَىٰٓ
ព្រមទាំងបដិមា ម៉ាណាត មួយទៀតដែលជាបដិមាទីបី?
Tafsiran larabci:
أَلَكُمُ ٱلذَّكَرُ وَلَهُ ٱلۡأُنثَىٰ
តើកូនប្រុស គឺសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន) រីឯកូនស្រី គឺសម្រាប់អល់ឡោះជាម្ចាស់ឬ?
Tafsiran larabci:
تِلۡكَ إِذٗا قِسۡمَةٞ ضِيزَىٰٓ
នោះគឺជាការបែងចែកដ៏អយុត្តិធម៌បំផុត។
Tafsiran larabci:
إِنۡ هِيَ إِلَّآ أَسۡمَآءٞ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهۡوَى ٱلۡأَنفُسُۖ وَلَقَدۡ جَآءَهُم مِّن رَّبِّهِمُ ٱلۡهُدَىٰٓ
ពួកបដិមាទាំងនោះ គឺគ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវាប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ។ ពួកគេគ្មានធ្វើតាមអ្វីក្រៅតែពីការស្មាន និងទំនើងចិត្ត(របស់ខ្លួន)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេហើយ។
Tafsiran larabci:
أَمۡ لِلۡإِنسَٰنِ مَا تَمَنَّىٰ
ឬមួយក៏មនុស្សលោកអាចទទួលបាននូវអ្វីដែលពួកគេប្រាថ្នា?
Tafsiran larabci:
فَلِلَّهِ ٱلۡأٓخِرَةُ وَٱلۡأُولَىٰ
ជាការពិតណាស់ បរលោក និងលោកិយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។
Tafsiran larabci:
۞ وَكَم مِّن مَّلَكٖ فِي ٱلسَّمَٰوَٰتِ لَا تُغۡنِي شَفَٰعَتُهُمۡ شَيۡـًٔا إِلَّا مِنۢ بَعۡدِ أَن يَأۡذَنَ ٱللَّهُ لِمَن يَشَآءُ وَيَرۡضَىٰٓ
ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចណាឡើយ លើកលែងតែក្រោយពីទ្រង់បានអនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនា ហើយទ្រង់យល់ព្រមប៉ុណ្ណោះ។
Tafsiran larabci:
 
Fassarar Ma'anoni Sura: Al'najm
Teburin Jerin Sunayen Surori Lambar shafi
 
Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad - Teburin Bayani kan wasu Fassarori

Fassara ta wani gungu na cibiyar fassara ta Ruwwad tare da haɗin gwiwar Ƙungiyar Da'awa ta Rabwah da Ƙungiyar Hidimar Abun ciki na Musulunci a harsuna.

Rufewa