Check out the new design

ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞ߭ߊ߬ߡߌ߰ߙߌ߬ߞߊ߲ ߘߟߊߡߌߘߊ - ߖߘߍ߬ߞߟߏ߬ߦߊ߬ ߡߌߙߌ߲ߘߌ ߟߊߥߙߎߞߌ߫ * - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ

XML CSV Excel API
Please review the Terms and Policies

ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߟߞߌߛߍ ߟߎ߬   ߟߝߊߙߌ ߘߏ߫:
وَٱللَّهُ جَعَلَ لَكُم مِّنۢ بُيُوتِكُمۡ سَكَنٗا وَجَعَلَ لَكُم مِّن جُلُودِ ٱلۡأَنۡعَٰمِ بُيُوتٗا تَسۡتَخِفُّونَهَا يَوۡمَ ظَعۡنِكُمۡ وَيَوۡمَ إِقَامَتِكُمۡ وَمِنۡ أَصۡوَافِهَا وَأَوۡبَارِهَا وَأَشۡعَارِهَآ أَثَٰثٗا وَمَتَٰعًا إِلَىٰ حِينٖ
ហើយអល់ឡោះបានបង្កើតគេហដ្ឋានផេ្សងៗជាកន្លែង ស្នាក់នៅសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតគេហដ្ឋាន(ជំរំ) ជាច្រើនធ្វើអំពីស្បែកសត្វសម្រាប់ពួកអ្នក ដែលវាធ្វើឱ្យពួកអ្នកធូរ ស្រាល(ក្នុងការយកតាម)នៅថ្ងៃធ្វើដំណើររបស់ពួកអ្នក និងថ្ងៃ បោះទីតាំងរបស់ពួកអ្នក។ ហើយ(ទ្រង់បានផ្ដល់ឱ្យអ្នកនូវ)រោម ចៀម និងស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿង តុបតែង និងដើម្បីបង្កភាពងាយស្រួលរហូតដល់ពេលកំណត់ (ខូចខាត)។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَٱللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَٰلٗا وَجَعَلَ لَكُم مِّنَ ٱلۡجِبَالِ أَكۡنَٰنٗا وَجَعَلَ لَكُمۡ سَرَٰبِيلَ تَقِيكُمُ ٱلۡحَرَّ وَسَرَٰبِيلَ تَقِيكُم بَأۡسَكُمۡۚ كَذَٰلِكَ يُتِمُّ نِعۡمَتَهُۥ عَلَيۡكُمۡ لَعَلَّكُمۡ تُسۡلِمُونَ
ហើយអល់ឡោះបានធ្វើឱ្យមាននូវអ្វីៗ(ដើមឈើ ផ្ទះ ពពក...) ដែលទ្រង់បានបង្កើតមកជាម្លប់សម្រាប់ពួកអ្នក។ ហើយ ទ្រង់បានធ្វើឱ្យមានកន្លែងជ្រកកោនអំពីភ្នំទាំងឡាយសម្រាប់ពួក អ្នក។ ហើយទ្រង់បានធ្វើឱ្យមានសំលៀកបំពាក់សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកពីកំដៅ(ឬរងា)និងសំលៀកបំពាក់(អាវ ក្រោះ) ដើម្បីការពារពួកអ្នកក្នុងពេលសង្គ្រាម។ ដូច្នោះហើយទ្រង់ បំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ ខ្លួនទៅចំពោះទ្រង់។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
فَإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ ٱلۡمُبِينُ
តែប្រសិនបើពួកគេងាកចេញ(ពីការអំពាវនាវ)វិញនោះ តាមពិតតួនាទីរបស់អ្នក(មូហាំម៉ាត់) គឺគ្រាន់តែជាអ្នកផ្សព្វផ្សាយ សារដ៏ច្បាស់លាស់ប៉ុណ្ណោះ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
يَعۡرِفُونَ نِعۡمَتَ ٱللَّهِ ثُمَّ يُنكِرُونَهَا وَأَكۡثَرُهُمُ ٱلۡكَٰفِرُونَ
ពួកគេ(ពួកមូស្ហរីគីន)ទទួលស្គាល់នៀកម៉ាត់របស់ អល់ឡោះ បន្ទាប់មកពួកគេបែរជាប្រឆាំងនឹងវាទៅវិញ ហើយ ពួកគេភាគច្រើនជាពួកដែលប្រឆាំង។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَيَوۡمَ نَبۡعَثُ مِن كُلِّ أُمَّةٖ شَهِيدٗا ثُمَّ لَا يُؤۡذَنُ لِلَّذِينَ كَفَرُواْ وَلَا هُمۡ يُسۡتَعۡتَبُونَ
ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងសាក្សី ម្នាក់(អ្នកនាំសាររបស់ពួកគេ)អំពីប្រជាជាតិគ្រប់ជំនាន់(ដើម្បី ធ្វើសាក្សីលើពួកគេ)។ បន្ទាប់មកគេ(អល់ឡោះ)មិនអនុញ្ញាត ឱ្យពួកដែលប្រឆាំង(និយាយអ្វី)ឡើយ ហើយគេក៏មិនអនុញ្ញាត ឱ្យពួកគេសុំអភ័យទោសដែរ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَإِذَا رَءَا ٱلَّذِينَ ظَلَمُواْ ٱلۡعَذَابَ فَلَا يُخَفَّفُ عَنۡهُمۡ وَلَا هُمۡ يُنظَرُونَ
ហើយនៅពេលពួកដែលបំពានបានឃើញទារុណកម្ម ពេល នោះគេ(អល់ឡោះ)មិនបន្ធូរបន្ថយ(ទារុណកម្ម)ចំពោះពួកគេ ឡើយ ហើយគេក៏មិនពន្យារពេល(ធ្វើទារុណកម្ម)ដល់ពួកគេដែរ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَإِذَا رَءَا ٱلَّذِينَ أَشۡرَكُواْ شُرَكَآءَهُمۡ قَالُواْ رَبَّنَا هَٰٓؤُلَآءِ شُرَكَآؤُنَا ٱلَّذِينَ كُنَّا نَدۡعُواْ مِن دُونِكَۖ فَأَلۡقَوۡاْ إِلَيۡهِمُ ٱلۡقَوۡلَ إِنَّكُمۡ لَكَٰذِبُونَ
ហើយនៅពេលដែលពួកធ្វើស្ហ៊ីរិកបានឃើញព្រះនានា របស់ពួកគេ ពួកគេបាននិយាយថាៈ ឱម្ចាស់(អល់ឡោះ)របស់ យើងខ្ញុំ. ពួកទាំងនេះហើយ គឺជាព្រះរបស់យើងខ្ញុំ ដែលពួកយើង ធ្លាប់បានបួងសួងសុំផេ្សងពីទ្រង់នោះ ពេលនោះពួកវាឆ្លើយចំពោះ ពួកគេវិញថាៈ ពិតប្រាកដណាស់ពួកអ្នកគឺជាពួកដែលភូតកុហក។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَأَلۡقَوۡاْ إِلَى ٱللَّهِ يَوۡمَئِذٍ ٱلسَّلَمَۖ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ
ហើយពួកគេ(ពួកមូស្ហរីគីន)បានប្រគល់ខ្លួនទៅចំពោះ អល់ឡោះនៅថ្ងៃនោះ(ថ្ងៃបរលោក)។ ហើយអ្វីដែលពួកគេធ្លាប់ បានបង្កើតឡើង(ដើម្បីគោរពសក្ការៈ)នោះបានបាត់បង់ពីពួកគេ ទាំងអស់។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
 
ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߟߞߌߛߍ ߟߎ߬
ߝߐߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ ߞߐߜߍ ߝߙߍߕߍ
 
ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞ߭ߊ߬ߡߌ߰ߙߌ߬ߞߊ߲ ߘߟߊߡߌߘߊ - ߖߘߍ߬ߞߟߏ߬ߦߊ߬ ߡߌߙߌ߲ߘߌ ߟߊߥߙߎߞߌ߫ - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ

ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߣߍ߲ ߞ߭ߊ߬ߡߌ߰ߙߌ߬ߞߊ߲ ߘߐ߫߸ ߞߊ߲ߓߎ߯ߘߌ߫ ߖߘߍ߬ߞߟߏ߬ߦߊ߬ ߡߌߙߌ߲ߘߌ ߟߊߥߙߎߞߌ߫ ߕߐ߲ ߠߊ߫.

ߘߊߕߎ߲߯ߠߌ߲