Check out the new design

ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. * - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ


ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߌߓߎ߬ߙߊ߬ߤߌߡߊ߫   ߟߝߊߙߌ ߘߏ߫:
تُؤۡتِيٓ أُكُلَهَا كُلَّ حِينِۭ بِإِذۡنِ رَبِّهَاۗ وَيَضۡرِبُ ٱللَّهُ ٱلۡأَمۡثَالَ لِلنَّاسِ لَعَلَّهُمۡ يَتَذَكَّرُونَ
ដើមឈើដ៏ល្អមួយដើមនេះ នឹងផ្តល់នូវផលានុផលដែលល្អគ្រប់ពេលវេលាទៅតាមបទបញ្ជានៃម្ចាស់របស់វា។ ហើយអល់ឡោះទ្រង់លើកយកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេនឹងចងចាំ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَمَثَلُ كَلِمَةٍ خَبِيثَةٖ كَشَجَرَةٍ خَبِيثَةٍ ٱجۡتُثَّتۡ مِن فَوۡقِ ٱلۡأَرۡضِ مَا لَهَا مِن قَرَارٖ
ហើយការប្រៀបធៀបពាក្យសម្តីស្ហ៊ីរិកដែលអាក្រក់ គឺប្រៀបដូចជាដើមឈើដែលអាក្រក់ នោះគឺដើមហាន់ហ្សល់(ជាប្រភេទឪឡឹកម្យ៉ាងដែលល្វីងមិនអាចហូបបាន) ដែលគេអាចដកវាទាំងឫសបាន ដោយវាគ្មានភាពរឹងមាំជាប់ទៅនឹងដីនោះទេ ហើយក៏មិន(មានមែក)ចាក់ឆ្ពោះទៅលើមេឃដែរ។ ដូចនេះ ពេលដែលវាងាប់ គឺវានឹងប៉ើងទៅតាមខ្យល់។ ពិតណាស់ ពាក្យសម្តីស្ហ៊ីរិកនោះ គឺនឹងវិនាសអន្តរាយ ហើយទង្វើរបស់អ្នកដែលសាងអំពើល្អ(នៃពួកប្រឆាំង)ក៏មិនឡើងទៅជួបអល់ឡោះដែរ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
يُثَبِّتُ ٱللَّهُ ٱلَّذِينَ ءَامَنُواْ بِٱلۡقَوۡلِ ٱلثَّابِتِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۖ وَيُضِلُّ ٱللَّهُ ٱلظَّٰلِمِينَۚ وَيَفۡعَلُ ٱللَّهُ مَا يَشَآءُ
អល់ឡោះជាម្ចាស់ទ្រង់នឹងពង្រឹងដល់បណ្តាអ្នកដែលមានជំនឿនឹងកាលីម៉ះតាវហេទដែលរឹងមាំនោះ នូវជំនឿដ៏ពេញលេញនៅក្នុងឆាកជីវិតលោកិយ រហូតដល់ពួកគេស្លាប់ក្នុងខណៈដែលពួកគេស្ថិតនៅលើសេចក្តីជំនឿ ហើយនិងនៅក្នុងផ្នូររបស់ពួកគេ(ទ្រង់ពង្រឹងពួកគេ)នៅពេលដែលឆ្លើយនឹងសំណួរបស់ម៉ាឡាអ៊ីកាត់ ព្រមទាំងទ្រង់នឹងពង្រឹងដល់ពួកគេនៅថ្ងៃបរលោកផងដែរ។ ហើយអល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកដែលបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនិងការប្រឆាំងចំពោះទ្រង់នោះ វង្វេងចេញពីភាពត្រឹមត្រូវនិងការចង្អុលបង្ហាញ។ ហើយអល់ឡោះទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាឲ្យគេវង្វេងដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាឲ្យគេទទួលបាននូវការចង្អុលបង្ហាញដោយក្តីសប្បុរសរបស់ទ្រង់។ ពិតប្រាកដណាស់ គ្មានអ្នកដែលបង្ខិតបង្ខំទ្រង់ឡើយ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ بَدَّلُواْ نِعۡمَتَ ٱللَّهِ كُفۡرٗا وَأَحَلُّواْ قَوۡمَهُمۡ دَارَ ٱلۡبَوَارِ
ជាការពិតណាស់ អ្នកបានឃើញហើយនូវស្ថានភាពរបស់ពួកដែលប្រឆាំងចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមពួកគូរ៉័ស្ស ខណៈដែលពួកគេរមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ តាមរយៈការធ្វើឲ្យមាននូវសុខសន្តិភាពនៅក្នុងទឹកដីពិសិដ្ឋ(ក្រុងម៉ាក្កះ) និងតាមរយៈការតែងតាំងព្យាការីមូហាំម៉ាត់(ធ្វើជាអ្នកនាំសារ)ក្នុងចំណោមពួកគេ តែពួកគេបែរជាប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អល់ឡោះទៅវិញ ខណៈដែលពួកគេបានបដិសេធចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំពីម្ចាស់របស់គេមកកាន់ពួកគេ ហើយពួកគេបានទម្លាក់អ្នកដែលដើរតាមពួកគេចំពោះការប្រឆាំងក្នុងចំណោមក្រុមរបស់ពួកគេនោះទៅក្នុងកន្លែងដែលវិនាសអន្តរាយ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
جَهَنَّمَ يَصۡلَوۡنَهَاۖ وَبِئۡسَ ٱلۡقَرَارُ
ហើយកន្លែងដែលវិនាសអន្តរាយនោះ គឺនរកជើហាន់ណាំដែលពួកគេនឹងត្រូវចូលទៅក្នុងវា ដោយពួកគេនឹងត្រូវទទួលរងនូវកម្តៅរបស់វា។ ហើយកន្លែងស្នាក់នៅដ៏អាក្រក់បំផុតនោះ គឺកន្លែងស្នាក់នៅរបស់ពួកគេនេះឯង។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَجَعَلُواْ لِلَّهِ أَندَادٗا لِّيُضِلُّواْ عَن سَبِيلِهِۦۗ قُلۡ تَمَتَّعُواْ فَإِنَّ مَصِيرَكُمۡ إِلَى ٱلنَّارِ
ហើយពួកមុស្ហរីគីនបានយកព្រះនានាមកធ្វើជាដៃគូជាមួយនឹងអល់ឡោះដើម្បីធ្វើឲ្យអ្នកដែលដើរតាមពួកគេវង្វេងចេញពីមាគ៌ារបស់អល់ឡោះក្រោយពីពួកគេខ្លួនឯងបានវង្វេញចេញអំពីវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកសប្បាយរីករាយនឹងចំណង់តណ្ហា និងការផ្សព្វផ្សាយភាពមន្ទិលសង្ស័យនៅក្នុងឆាកជីវិតលោកិយនេះសិនចុះ។ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ពិតប្រាកដរបស់ពួកអ្នកនាថ្ងៃបរលោកនោះ គឺឆ្ពោះទៅកាន់ឋាននរក ដោយពួកអ្នកគ្មានកន្លែងវិលត្រឡប់ណាក្រៅពីនេះឡើយ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
قُل لِّعِبَادِيَ ٱلَّذِينَ ءَامَنُواْ يُقِيمُواْ ٱلصَّلَوٰةَ وَيُنفِقُواْ مِمَّا رَزَقۡنَٰهُمۡ سِرّٗا وَعَلَانِيَةٗ مِّن قَبۡلِ أَن يَأۡتِيَ يَوۡمٞ لَّا بَيۡعٞ فِيهِ وَلَا خِلَٰلٌ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកដែលមានជំនឿថាៈ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ ហើយចូរពួកអ្នកបរិច្ចាគអំពីអ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកទាំងការបរិច្ចាគទាំងដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដោយស្ម័គ្រចិត្ត ទាំងអាថ៌កំបាំងដោយសារខ្លាចភាពរីយ៉ាក(ធ្វើដើម្បីឲ្យគេឃើញ) និងទាំងលាតត្រដាងដើម្បីឲ្យអ្នកដទៃយកគំរូតាមពួកអ្នក មុននឹងថ្ងៃមួយ(ថ្ងៃបរលោក)មកដល់ ដែលជាថ្ងៃមួយដែលគ្មានការលក់ដូរនោះទេ ហើយក៏គ្មានការដោះដូរដែលអាចលោះខ្លួនគេពីទណ្ឌកម្មរបស់អល់ឡោះនោះដែរ ហើយក៏គ្មានដែរមិត្តភាព(នៅក្នុងថ្ងៃនោះ)ដើម្បីឲ្យមិត្តភក្តិគេអាចជួយអន្តរាគមន៍ដល់មិត្តរបស់គេបាននោះ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزۡقٗا لَّكُمۡۖ وَسَخَّرَ لَكُمُ ٱلۡفُلۡكَ لِتَجۡرِيَ فِي ٱلۡبَحۡرِ بِأَمۡرِهِۦۖ وَسَخَّرَ لَكُمُ ٱلۡأَنۡهَٰرَ
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីដោយគ្មានគំរូសោះពីមុនមក។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនោះ ទ្រង់បានបញ្ចេញនូវភោគផលជាច្រើនប្រភេទដែលជាលាភសក្ការៈសម្រាប់ពួកអ្នក(ឱមនុស្សលោក)។ ហើយទ្រង់បានបង្កើតឲ្យមានសំពៅដែលធ្វើដំណើរនៅលើផ្ទៃទឹកទៅតាមបទបញ្ជារបស់ទ្រង់ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកនូវទន្លេជាច្រើនផងដែរដើម្បីឲ្យពួកអ្នកទទួលទានអំពីវា និងផ្តល់វាដល់សត្វពាហនៈរបស់ពួកអ្នក ក៏ដូចជា(សម្រាប់)ស្រោចស្រពដំណាំរបស់ពួកអ្នកផងដែរ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَسَخَّرَ لَكُمُ ٱلشَّمۡسَ وَٱلۡقَمَرَ دَآئِبَيۡنِۖ وَسَخَّرَ لَكُمُ ٱلَّيۡلَ وَٱلنَّهَارَ
ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវព្រះអាទិត្យនិងព្រះចន្ទដែលវាទាំងពីរធ្វើចលនាតាមគន្លងរបស់វា។ ហើយទ្រង់បានបង្កើតពេលយប់ និងពេលថ្ងៃសម្រាប់ពួកអ្នកដែលនៅផ្លាស់ប្តូរបន្តបន្ទាប់គ្នា ដោយពេលយប់ គឺសម្រាប់ឲ្យពួកអ្នកសម្រាន្តនិងសម្រាក ហើយពេលថ្ងៃ គឺសម្រាប់ឲ្យពួកអ្នកចេញសកម្មភាព និងការខិតខំប្រឹងប្រែងផ្សេងៗ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• تشبيه كلمة الكفر بشجرة الحَنْظل الزاحفة، فهي لا ترتفع، ولا تنتج طيبًا، ولا تدوم.
• ប្រៀបប្រដូចពាក្យសម្តីស្ហ៊ីរិកទៅនឹងដើមហាន់ហ្សល់ដែលវាមិនលូតឡើងនិងមិនផ្តល់ផលល្អ ហើយក៏មិនរឹងមាំនៅលើផ្ទៃដីដែរ។

• الرابط بين الأمر بالصلاة والزكاة مع ذكر الآخرة هو الإشعار بأنهما مما تكون به النجاة يومئذ.
• ការភ្ជាប់គ្នារវាងបទបញ្ជាប្រើឲ្យសឡាតនិងបរិច្ចាគហ្សាកាត់ជាមួយនឹងការលើកឡើងពីថ្ងៃបរលោក គឺជាការបង្ហាញឲ្យឃើញថា វាទាំងពីរនេះ(សឡាតនិងហ្សាកាត់) អាចធ្វើឲ្យរូបគេទទួលបានជោគជ័យនៅថ្ងៃនោះបាន។

• تعداد بعض النعم العظيمة إشارة لعظم كفر بعض بني آدم وجحدهم نعمه سبحانه وتعالى .
• ការរៀបរាប់នូវឧបការគុណធំៗមួយចំនួន គឺបង្ហាញទៅលើភាពធំធេងនៃការប្រឆាំងរបស់កូនចៅអាហ្ទាំមួយចំនួន ហើយនិងការរមិលគុណរបស់ពួកគេចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះជាម្ចាស់។

 
ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߌߓߎ߬ߙߊ߬ߤߌߡߊ߫
ߝߐߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ ߞߐߜߍ ߝߙߍߕߍ
 
ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ

ߡߍ߲ ߝߘߊߣߍ߲߫ ߞߎ߬ߙߊ߬ߣߊ ߞߘߐߦߌߘߊ ߕߌߙߌ߲ߠߌ߲ ߝߊ߲ߓߊ ߟߊ߫

ߘߊߕߎ߲߯ߠߌ߲