Check out the new design

ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. * - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ


ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߟߏ߬ߟߏ   ߟߝߊߙߌ ߘߏ߫:
وَأَنَّهُۥ خَلَقَ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰ
ហើយពិតណាស់ ទ្រង់បានបង្កើតឲ្យមានជាគូៗ មានប្រុស មានស្រី
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
مِن نُّطۡفَةٍ إِذَا تُمۡنَىٰ
ពីទឹកកាមមួយតំណក់ កាលណាគេបានដាក់ទៅក្នុងស្បូនស្ត្រី។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَأَنَّ عَلَيۡهِ ٱلنَّشۡأَةَ ٱلۡأُخۡرَىٰ
ហើយពិតប្រាកដណាស់ ការបង្កើតពួកគេទាំងពីរភេទឡើងវិញក្រោយពីពួកគេទាំងពីរបានស្លាប់ហើយនោះ គឺជាកាតព្វកិច្ចរបស់ទ្រង់។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَأَنَّهُۥ هُوَ أَغۡنَىٰ وَأَقۡنَىٰ
ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ក្លាយជាអ្នកមាន ដោយឲ្យគេក្តោបក្តាប់ទ្រព្យសម្បត្តិ ហើយទ្រង់បានផ្តល់ទ្រព្យសម្បត្តិមួយចំនួនដែលធ្វើឲ្យមនុស្សពេញចិត្ត។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَأَنَّهُۥ هُوَ رَبُّ ٱلشِّعۡرَىٰ
ហើយទ្រង់ជាម្ចាស់នៃផ្កាយ “អាស់ស្សៀករ៉” ជាផ្កាយដែលពូកមុស្ហរីគីនមួយចំនួនគោរពសក្ការៈចំពោះវារួមជាមួយនឹងអល់ឡោះ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَأَنَّهُۥٓ أَهۡلَكَ عَادًا ٱلۡأُولَىٰ
ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាទមុនគេ ដែលពួកគេ គឺជាក្រុមរបស់ព្យាការីហ៊ូទ នៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَثَمُودَاْ فَمَآ أَبۡقَىٰ
ហើយទ្រង់បានបំផ្លាញពួកសាមូដដែលជាក្រុមរបស់ព្យាការីសឡេះ ដោយទ្រង់មិនបានបន្សល់ទុកនរណាម្នាក់ក្នុងចំណោមពួកគេ(ឲ្យរស់រានមានជីវិត)ឡើយ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَقَوۡمَ نُوحٖ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ هُمۡ أَظۡلَمَ وَأَطۡغَىٰ
ហើយទ្រង់ក៏បានបំផ្លាញក្រុមរបស់ព្យាការីនួហមុននឹងក្រុមអាដនិងពួកសាមូដផងដែរ។ ពិតប្រាកដណាស់ ក្រុមរបស់ព្យាការីនួហ ពួកគេជាពួកដែលបំពានដ៏ខ្លាំងក្លា និងរឹងរូសជាងក្រុមអាដ និងពួកសាមូដទៅទៀត ពីព្រោះព្យាការីនួហបានរស់នៅជាមួយពួកគេរយៈពេលប្រាំបួនរយហាសិបឆ្នាំ អំពាវនាវពួកគេទៅកាន់ការគោរពសក្ការៈទៅចំពោះអល់ឡោះតែមួយគត់ ក៏ប៉ុន្តែពួកគេមិនទទួលយកការអំពាវនាវនេះនោះទេ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَٱلۡمُؤۡتَفِكَةَ أَهۡوَىٰ
ហើយចំពោះភូមិឋាននៃក្រុមរបស់ព្យាការីលូតវិញ ទ្រង់បានលើកវាយ៉ាងខ្ពស់ទៅលើមេឃ បន្ទាប់មក ទ្រង់បានក្រឡាប់វា ហើយបានទម្លាក់វាមកលើផែនដីវិញ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
فَغَشَّىٰهَا مَا غَشَّىٰ
ហើយទ្រង់បានគ្របដណ្តប់ភូមិឋាននោះដោយដុំថ្ម បន្ទាប់ពីទ្រង់បានលើកវា(ភូមិ)ទៅលើមេឃ ហើយទម្លាក់វាមកលើផែនដីវិញ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
فَبِأَيِّ ءَالَآءِ رَبِّكَ تَتَمَارَىٰ
ដូចនេះ តើមានសញ្ញាភស្តុតាងណាមួយនៃម្ចាស់របស់អ្នកដែលបង្ហាញពីសមត្ថភាពរបស់ទ្រង់ ដែលពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នៅជជែកដេញដោល ដោយមិនបានយករឿងទាំងនេះធ្វើជាមេរៀននោះ?
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
هَٰذَا نَذِيرٞ مِّنَ ٱلنُّذُرِ ٱلۡأُولَىٰٓ
អ្នកនាំសារដែលគេបានបញ្ជូនមកកាន់ពួកអ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាប្រភេទតែមួយជាមួយនឹងបណ្តាអ្នកនាំសារទាំងឡាយពីមុនមកនោះដែរ(ជាមនុស្សលោកដូចពួកគេដែរ)។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
أَزِفَتِ ٱلۡأٓزِفَةُ
ថ្ងៃបរលោកកាន់តែខិតជិតមកដល់ហើយ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
لَيۡسَ لَهَا مِن دُونِ ٱللَّهِ كَاشِفَةٌ
គ្មានអ្នកណាដែលអាចរារាំងវាបានឡើយ ហើយក៏គ្មានអ្នកណាម្នាក់អាចដឹងថា តើវានឹងកើតឡើងនៅពេលណានោះដែរ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
أَفَمِنۡ هَٰذَا ٱلۡحَدِيثِ تَعۡجَبُونَ
ដូច្នេះ តើគម្ពីរគួរអានដែលគេបានសូត្រឲ្យពួកអ្នកស្តាប់នេះ ធ្វើឲ្យពួកអ្នកងឿងឆ្ងល់ថា តើវាមកពីអល់ឡោះមែនឬ?
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَتَضۡحَكُونَ وَلَا تَبۡكُونَ
ហើយពួកអ្នកនាំគ្នាសើចចំអកវា(គម្ពីរគួរអាន) និងមិនបានយំនៅពេលស្តាប់ឮការទូន្មានរបស់វាទេឬ?
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَأَنتُمۡ سَٰمِدُونَ
ហើយពួកអ្នកព្រងើយកន្តើយចំពោះវា និងមិនយកចិត្តទុកដាក់ចំពោះវាឡើយ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
فَٱسۡجُدُواْۤ لِلَّهِۤ وَٱعۡبُدُواْ۩
ដូច្នេះ ចូរពួកអ្នកក្រាបស៊ូជោតទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយគោរពសក្ការៈចំពោះទ្រង់ដោយចិត្តស្មោះសចុះ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• عدم التأثر بالقرآن نذير شؤم.
• ការមិនទទួលឥទ្ធិពលពីគម្ពីរគួរអាន គឺទទួលនូវការព្រមានដ៏អាក្រក់។

• خطر اتباع الهوى على النفس في الدنيا والآخرة.
• គ្រោះថ្នាក់នៃការធ្វើតាមទំនើងចិត្តមកចំពោះខ្លួនឯង ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។

• عدم الاتعاظ بهلاك الأمم صفة من صفات الكفار.
• ការមិនយកជាមេរៀនពីការទទួលវិនាសកម្មរបស់ប្រជាជាតិជំនាន់មុន គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។

 
ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߟߏ߬ߟߏ
ߝߐߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ ߞߐߜߍ ߝߙߍߕߍ
 
ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ

ߡߍ߲ ߝߘߊߣߍ߲߫ ߞߎ߬ߙߊ߬ߣߊ ߞߘߐߦߌߘߊ ߕߌߙߌ߲ߠߌ߲ ߝߊ߲ߓߊ ߟߊ߫

ߘߊߕߎ߲߯ߠߌ߲