Check out the new design

ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. * - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ


ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߟߊ߬ߥߟߌ߬ߟߌ   ߟߝߊߙߌ ߘߏ߫:

អាល់ហាស្ហរ៍

ߝߐߘߊ ߟߊߢߌߣߌ߲ ߘߏ߫:
إظهار قوة الله وعزته في توهين اليهود والمنافقين، وإظهار تفرقهم، في مقابل إظهار تآلف المؤمنين.
បង្ហាញពីភាពខ្លាំងក្លា និងភាពខ្លាំងពូកែរបស់អល់ឡោះជាម្ចាស់ក្នុងការធ្វើឱ្យពួកយូដានិងពួកពុតត្បុតមានភាពចុះខ្សោយ និងបង្ហាញពីការបែកបាក់របស់ពួកគេ ដែលផ្ទុយពីការចុះសម្រុងគ្នារបស់អ្នកមានជំនឿ។

سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ
រាល់អ្វីៗទាំងអស់ដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដី បានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ទ្រង់ពីអ្វីដែលមិនសាកសមនឹងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
هُوَ ٱلَّذِيٓ أَخۡرَجَ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ مِن دِيَٰرِهِمۡ لِأَوَّلِ ٱلۡحَشۡرِۚ مَا ظَنَنتُمۡ أَن يَخۡرُجُواْۖ وَظَنُّوٓاْ أَنَّهُم مَّانِعَتُهُمۡ حُصُونُهُم مِّنَ ٱللَّهِ فَأَتَىٰهُمُ ٱللَّهُ مِنۡ حَيۡثُ لَمۡ يَحۡتَسِبُواْۖ وَقَذَفَ فِي قُلُوبِهِمُ ٱلرُّعۡبَۚ يُخۡرِبُونَ بُيُوتَهُم بِأَيۡدِيهِمۡ وَأَيۡدِي ٱلۡمُؤۡمِنِينَ فَٱعۡتَبِرُواْ يَٰٓأُوْلِي ٱلۡأَبۡصَٰرِ
ទ្រង់ជាអ្នកដែលបានបណេ្ដញ(ពួកយូដានៃ)”អម្បូរណាហ្ទៀរ”ដែលពួកគេបានប្រឆាំងនឹងអល់ឡោះនិងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ចេញពីលំនៅដ្ឋានរបស់ពួកគេដែលស្ថិតនៅក្នុងទីក្រុងម៉ាទីណះ ដែលជាការចាកចេញលើកដំបូងបង្អស់របស់ពួកគេពីទីក្រុងម៉ាទីណះទៅកាន់ទឹកដីស្ហាម។ ហើយពួកគេ គឺស្ថិតក្នុងចំណោមពួកយូដាដែលជាអ្នកដែលបានទទួលគម្ពីរតាវរ៉ត ក្រោយពីពួកគេបានក្បត់កិច្ចព្រមព្រៀងរបស់ពួកគេ ហើយបានចងសម្ព័ន្ធមិត្តជាមួយនឹងពួកមុស្ហរីគីន(ដើម្បីប្រឆាំងនឹងព្យាការី) គេក៏បានបណ្តេញពួកគេឲ្យទៅកាន់ទឹកដីស្ហាម។ ពួកអ្នក(ឱអ្នកមានជំនឿ)មិនបានគិតថា ពួកគេ(ពួកយូដា)នឹងចាកចោលផ្ទះសម្បែងរបស់ពួកគេនោះទេ ព្រោះតែភាពខ្លាំងក្លានិងភាពរឹងមាំរបស់ពួកគេ។ ហើយពួកគេ(ពួកយូដា)បានគិតថាៈ ពិតប្រាកដណាស់ បន្ទាយដ៏រឹងមាំរបស់ពួកគេ អាចការពារពួកគេពីទណ្ឌកម្មអល់ឡោះបាន។ ប៉ុន្ដែ ទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកគេដោយពួកគេមិនដែលគិតថា វាអាចមកដល់ នៅពេលដែលអល់ឡោះបានបញ្ជាឲ្យអ្នកនាំសាររបស់ទ្រង់ប្រយុទ្ធនឹងពួកគេ និងនិរទេសពួកគេចេញពីលំនៅដ្ឋានរបស់ពួកគេ។ ហើយអល់ឡោះបានបញ្ចូលភាពភ័យខ្លាចយ៉ាងខ្លាំងក្លាទៅក្នុងដួងចិត្ដរបស់ពួកគេ ដោយពួកគេបានកម្ទេចលំនៅដ្ឋានរបស់ពួកគេដោយដៃរបស់ពួកគេផ្ទាល់ពីខាងក្នុង ដើម្បីកុំឱ្យអ្នកមូស្លីមអាចទទួលបានផលប្រយោជន៍ពីវា(លំនៅឋានរបស់ពួកគេ) ហើយអ្នកមូស្លីមក៏បានកម្ទេចវាពីខាងក្រៅផងដែរ។ ដូច្នេះ ចូរពួកអ្នក(ឱបណ្ដាអ្នកដែលសតិបញ្ញា)ពិចារណាចុះនូវលទ្ធផលចុងក្រោយដែលកើតឡើងចំពោះពួកគេដោយសារតែការប្រឆាំងរបស់ពួកគេនោះ។ ហេតុនេះ ចូរពួកអ្នកកុំធ្វើដូចពួកគេឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកនឹងទទួលនូវការតបស្នងនិងទណ្ឌកម្ម ដូចអ្វីដែលពួកគេបានទទួលដូច្នោះដែរ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَلَوۡلَآ أَن كَتَبَ ٱللَّهُ عَلَيۡهِمُ ٱلۡجَلَآءَ لَعَذَّبَهُمۡ فِي ٱلدُّنۡيَاۖ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابُ ٱلنَّارِ
ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនបានដាក់បទបញ្ជាលើពួកគេឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកនៅក្នុងលោកិយនេះ ដូចទ្រង់បានធ្វើចំពោះបងប្អូនរបស់ពួកគេនៃអម្បូរ”គូរ៉យហ្សោះ”ដែរជាមិនខាន។ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទណ្ឌកម្មនៃភ្លើងនរកដែលកំពុងតែរង់ចាំពួកគេ ដោយពួកគេស្ថិតនៅក្នុងឋាននរកនោះជាអមតៈ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• المحبة التي لا تجعل المسلم يتبرأ من دين الكافر ويكرهه، فإنها محرمة، أما المحبة الفطرية؛ كمحبة المسلم لقريبه الكافر، فإنها جائزة.
• សេចក្ដីស្រឡាញ់ដែលមិនធ្វើឱ្យអ្នកមូស្លីមចាកឆ្ងាយ និងស្អប់សាសនារបស់អ្នកគ្មានជំនឿទេនោះ ជាការពិតណាស់ វាត្រូវបានហាមឃាត់។ ចំណែកឯក្តីស្រឡាញ់ពីធម្មជាតិ ដូចជា អ្នកមូស្លីមស្រឡាញ់ទៅចំពោះសាច់ញ្ញាតិរបស់ខ្លួនដែលមិនមែនជាអ្នកមូស្លឹមនោះ គឺត្រូវបានអនុញ្ញាត។

• رابطة الإيمان أوثق الروابط بين أهل الإيمان.
• ចំណងនៃសេចក្តីជំនឿ គឺជាចំណងដ៏រឹងមាំបំផុតរវាងអ្នកមានជំនឿទាំងឡាយ។

• قد يعلو أهل الباطل حتى يُظن أنهم لن ينهزموا، فتأتي هزيمتهم من حيث لا يتوقعون.
• អ្នកដែលប្រព្រឹត្តខុសអាចមានភាពខ្ពង់ខ្ពស់ ខ្លាំងក្លា រហូតដល់គេគិតថា ពិតណាស់ពួកគេនឹងមិនទទួលបរាជ័យឡើយ។ ប៉ុន្តែការបរាជ័យរបស់ពួកគេបានមកដល់ពួកគេ ដោយពួកគេនឹកស្មានមិនដល់។

• من قدر الله في الناس دفع المصائب بوقوع ما دونها من المصائب.
• ក្នុងចំណោមការកំណត់របស់អល់ឡោះចំពោះមនុស្សលោក គឺការផ្លាស់ប្តូរពីគ្រោះធំទៅជាគ្រោះតូចវិញ។

 
ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߟߊ߬ߥߟߌ߬ߟߌ
ߝߐߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ ߞߐߜߍ ߝߙߍߕߍ
 
ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ

ߡߍ߲ ߝߘߊߣߍ߲߫ ߞߎ߬ߙߊ߬ߣߊ ߞߘߐߦߌߘߊ ߕߌߙߌ߲ߠߌ߲ ߝߊ߲ߓߊ ߟߊ߫

ߘߊߕߎ߲߯ߠߌ߲