Check out the new design

ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. * - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ


ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߟߐ߬ߓߊ   ߟߝߊߙߌ ߘߏ߫:
كَلَّا بَلۡ تُحِبُّونَ ٱلۡعَاجِلَةَ
ទេ! រឿងនោះវាមិនដូចអ្វីដែលពួកអ្នកអះអាងនោះទេដែលថា មិនអាចទៅរួចឡើយក្នុងការពង្រស់ឲ្យរស់ឡើងវិញនោះ ពីព្រោះពួកអ្នកបានដឹងថា អ្នកដែលមានលទ្ធភាពអាចបង្កើតពួកអ្នកកាលពីដំបូង(ពីភាពទទេ គ្មានពីមុនមក)នោះ មិនមែនជាអ្នកដែលអសមត្ថភាពក្នុងការធ្វើឱ្យពួកអ្នករស់ឡើងវិញបន្ទាប់ពីពួកអ្នកបានស្លាប់នោះឡើយ។ ផ្ទុយទៅវិញ មូលហេតុដែលពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញនោះ គឺដោយសារតែពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយដែលនឹងវិនាសទៅវិញយ៉ាងឆាប់រហ័សនេះប៉ុណ្ណោះ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَتَذَرُونَ ٱلۡأٓخِرَةَ
ហើយពួកអ្នកបោះបង់ចោលឆាកជីវិតនៅថ្ងៃបរលោក ដែលមាគ៌ារបស់វានោះ គឺការប្រតិបត្តិតាមនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ និងបោះបង់ចោលនូវអ្វីដែលទ្រង់ហាមឃាត់ពួកអុ្នក។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وُجُوهٞ يَوۡمَئِذٖ نَّاضِرَةٌ
នៅថ្ងៃនោះ ទឹកមុខរបស់អ្នកមានជំនឿនិងអ្នកដែលមានសុភមង្គលទាំងឡាយ គឺមានរស្មីចែងចាំង
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
إِلَىٰ رَبِّهَا نَاظِرَةٞ
ដោយសម្លឹងមើលទៅកាន់ម្ចាស់របស់គេដោយក្តីរីករាយបំផុត។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَوُجُوهٞ يَوۡمَئِذِۭ بَاسِرَةٞ
រីឯទឹកមុខរបស់ពួកគ្មានជំនឿនិងពួកដែលអពមង្គលវិញ នៅថ្ងៃនោះ គឺ(មានទឹកមុខ)ក្រញូវ
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
تَظُنُّ أَن يُفۡعَلَ بِهَا فَاقِرَةٞ
ដោយរូបគេជឿជាក់យ៉ាងច្បាស់ថា រូបគេពិតជានឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សាជាមិនខាន។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
كَلَّآ إِذَا بَلَغَتِ ٱلتَّرَاقِيَ
រឿងនោះមិនដូចអ្វីដែលពួកមុស្ហរីគីនគិតស្រមៃឡើយដែលថា នៅពេលដែលពួកគេស្លាប់ ទៅ ពួកគេមិនត្រូវបានគេដាក់ទណ្ឌកម្មនោះ។ ពិតប្រាកដណាស់ នៅពេលដែលដង្ហើមរបស់គេបានមកដល់បំពង់ក
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَقِيلَ مَنۡۜ رَاقٖ
មនុស្សលោកនឹងនិយាយទៅកាន់គ្នាថាៈ តើមាននរណាអាចព្យាបាលគេឲ្យជាសះស្បើយបាន?
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَظَنَّ أَنَّهُ ٱلۡفِرَاقُ
ហើយអ្នកដែលស្ថិតក្នុងភាពឈឺចាប់វិញ នៅពេលនោះគេបានដឹងខ្លួនឯងយ៉ាងច្បាស់ថា ពិតណាស់ រូបគេដល់ពេលដែលត្រូវលាចាកលោកិយ(ស្លាប់)ហើយ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَٱلۡتَفَّتِ ٱلسَّاقُ بِٱلسَّاقِ
ស្ថានភាពដ៏លំបាកបំផុតបានប្រមូលផ្តុំនៅចុងក្រោយនៃជីវិតលោកិយ និងពេលចាប់ផ្តើមនៃជីវិតបរលោក។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمَسَاقُ
ក្រោយពេលគេដកវិញ្ញាណរួច គេនាំវិញ្ញាណនោះឆ្ពោះទៅកាន់ម្ចាស់របស់គេ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
فَلَا صَدَّقَ وَلَا صَلَّىٰ
ហើយពួកគ្មានជំនឿមិនបានជឿជាក់ចំពោះអ្វីដែលអ្នកនាំសារបាននាំមកនោះទេ ហើយក៏មិនបានសឡាតទៅចំពោះអល់ឡោះជាម្ចាស់នោះដែរ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
وَلَٰكِن كَذَّبَ وَتَوَلَّىٰ
ក៏ប៉ុន្ដែ រូបគេបានបដិសេធនឹងអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក និងបានបែរចេញវា។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ثُمَّ ذَهَبَ إِلَىٰٓ أَهۡلِهِۦ يَتَمَطَّىٰٓ
បន្ទាប់មក ជនគ្មានជំនឿរូបនេះបានទៅជួបជុំគ្រួសាររបស់គេដោយដើរក្នុងលក្ខណៈក្រអឺតក្រទម និងអួតអាង។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
أَوۡلَىٰ لَكَ فَأَوۡلَىٰ
ហើយអល់ឡោះបានព្រមានជនគ្មានជំនឿរូបនេះថាៈ ពិតណាស់ ទណ្ឌកម្មរបស់ទ្រង់នោះ នឹងបំផ្លាញរូបគេ ហើយទណ្ឌនោះ គឺនៅជិតបង្កើយនឹងរូបគេ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ثُمَّ أَوۡلَىٰ لَكَ فَأَوۡلَىٰٓ
បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ម្តងទៀតថាៈ ពិតណាស់ ទណ្ឌកម្មរបស់ទ្រង់នោះនឹងបំផ្លាញរូបគេ ហើយទណ្ឌនោះ គឺនៅជិតបង្កើយនឹងរូបគេ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
أَيَحۡسَبُ ٱلۡإِنسَٰنُ أَن يُتۡرَكَ سُدًى
តើមនុស្សលោកគិតស្មានថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បោះបង់ពួកគេចោល មិនអើពើ ដោយមិនដាក់បទបញ្ជាឱ្យពួកគេធ្វើអ្វីឬ?
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
أَلَمۡ يَكُ نُطۡفَةٗ مِّن مَّنِيّٖ يُمۡنَىٰ
តើមនុស្សមិនបានកើតមកពីតំណក់ទឹកកាមដែលចូលទៅក្នុងស្បូន(ម្តាយរបស់គេទេ)ឬ?
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ثُمَّ كَانَ عَلَقَةٗ فَخَلَقَ فَسَوَّىٰ
បន្ទាប់មក គេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើតរូបគេ រួចធ្វើឱ្យគេមានរូបរាងពេញលក្ខណៈ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
فَجَعَلَ مِنۡهُ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰٓ
ក្រោយមក ទ្រង់បានបង្កើតគេឲ្យមានជាគូៗ មានប្រុស មានស្រី។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
أَلَيۡسَ ذَٰلِكَ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰ
តើអ្នកដែលមានលទ្ធភាពអាចបង្កើតមនុស្សអំពីទឹកកាម រួចក្លាយជាដុំឈាមនោះ ពុំមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញសារជាថ្មីដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នងទេឬ? ពុំមែននោះទេ ទ្រង់ពិតជាមានសមត្ថភាពគ្រប់គ្រាន់(ក្នុងការពង្រស់ពួកគេឲ្យរស់ឡើងវិញ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• خطر حب الدنيا والإعراض عن الآخرة.
• គ្រោះថ្នាក់នៃការស្រឡាញ់លោកិយ ហើយងាកចេញពីថ្ងៃបរលោក។

• ثبوت الاختيار للإنسان، وهذا من تكريم الله له.
• បញ្ជាក់ពីសិទ្ធិនៃជ្រើសរើសរបស់មនុស្ស ហើយនេះបង្ហាញពីការលើកតម្កើងរបស់អល់ឡោះជាម្ចាស់ចំពោះពួកគេ។

• النظر لوجه الله الكريم من أعظم النعيم.
• ការសម្លឹងមើលទៅកាន់ព្រះភ័ក្រនៃព្រះជាម្ចាស់របស់ខ្លួននោះ គឺជាឧបការគុណមួយដ៏ធំធេងជាងគេបំផុត។

 
ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߝߐߘߊ ߘߏ߫: ߟߐ߬ߓߊ
ߝߐߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ ߞߐߜߍ ߝߙߍߕߍ
 
ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ

ߡߍ߲ ߝߘߊߣߍ߲߫ ߞߎ߬ߙߊ߬ߣߊ ߞߘߐߦߌߘߊ ߕߌߙߌ߲ߠߌ߲ ߝߊ߲ߓߊ ߟߊ߫

ߘߊߕߎ߲߯ߠߌ߲