Check out the new design

ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. * - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ


ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߟߝߊߙߌ ߘߏ߫: (117) ߝߐߘߊ ߘߏ߫: ߖߘߍ߬ߟߊ߬ߛߊߦߌ
لَّقَد تَّابَ ٱللَّهُ عَلَى ٱلنَّبِيِّ وَٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ ٱلَّذِينَ ٱتَّبَعُوهُ فِي سَاعَةِ ٱلۡعُسۡرَةِ مِنۢ بَعۡدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٖ مِّنۡهُمۡ ثُمَّ تَابَ عَلَيۡهِمۡۚ إِنَّهُۥ بِهِمۡ رَءُوفٞ رَّحِيمٞ
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកការសារភាពកំហុសពីព្យាការីមូហាំម៉ាត់នៅពេលដែលគាត់បានអនុញ្ញាតឲ្យពួកពុតត្បុតមិនចូលរូមក្នុងសង្រ្គាមតាពូក។ ហើយជាការពិតណាស់ ទ្រង់ក៏បានទទួលយកការសារភាពកំហុសផងដែរពីពួកមូហាជីរីន និងពួកអាន់សរ៍ ដែលពួកគេមិនបានអវត្តមានពីសង្គ្រាមឡើយ។ ផ្ទុយទៅវិញ ពួកគេបានគោរពតាមគាត់(ព្យាការីមូហាំម៉ាត់)ដោយចេញទៅធ្វើសង្គ្រាមតាពូកនេះ ទោះបីជាអាកាសធាតុក្តៅខ្លាំង មានគ្នាតិច ហើយសត្រូវមានកម្លាំងខ្លាំងក្លាក៏ដោយ ក្រោយពីក្រុមមួយក្នុងចំណោមពួកគេ(អ្នកមានជំនឿ) ចិត្តរបស់ពួកគេស្ទើរតែបោះបង់ចោលសមរភូមិប្រយុទ្ធទៅហើយ ដោយសារតែក្នុងសង្គ្រាមនោះ ពួកគេស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត។ ក្រោយមក អល់ឡោះបានធ្វើឲ្យពួកមានភាពនឹងនរ និងបានចាកចេញទៅប្រយុទ្ធវិញ ហើយទ្រង់ក៏បានទទួលយកការសារភាពកំហុសពីពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់(ចំពោះពួកគេ)នោះ គឺទ្រង់បានចង្អុលបង្ហាញពួកគេឲ្យសារភាពកំហុស និងទទួលយកនូវការសារភាពកំហុសពីពួកគេ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• بطلان الاحتجاج على جواز الاستغفار للمشركين بفعل إبراهيم عليه السلام.
• ការយកទង្វើរបស់ព្យាការីអ៊ីព្រហ៊ីមមកសំអាងថា ការសុំអភ័យទោសឲ្យពួកមុស្ហរីគីនត្រូវបានគេអនុញ្ញាតនោះ គឺជារឿងដែលមិនត្រឹមត្រូវ។

• أن الذنوب والمعاصي هي سبب المصائب والخذلان وعدم التوفيق.
• ពិតប្រាកដណាស់ បាបកម្ម និងអំពើល្មើស គឺជាមូលហេតុដែលនាំឲ្យទទួលនូវគ្រោះថ្នាក់ ទទួលការបរាជ័យ និងមិនទទួលបានការចង្អុលបង្ហាញ។

• أن الله هو مالك الملك، وهو ولينا، ولا ولي ولا نصير لنا من دونه.
• ពិតប្រាកដណាស់ អល់ឡោះគឺជាស្ដេចដែលមានអំណាចគ្រប់គ្រង។ ទ្រង់គឺជាគាំពារពួកយើង។ គ្មានអ្នកគាំពារ និងគ្មានអ្នកណាអាចជួយពួកយើងបាន ក្រៅពីទ្រង់ឡើយ។

• بيان فضل أصحاب النبي صلى الله عليه وسلم على سائر الناس.
• បញ្ជាក់ពីឧត្តមភាពរបស់មិត្តភក្តិ(សហាហ្ពាត់)ព្យាការីមូហាំម៉ាត់លើមនុស្សលោកទាំងអស់។

 
ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߟߝߊߙߌ ߘߏ߫: (117) ߝߐߘߊ ߘߏ߫: ߖߘߍ߬ߟߊ߬ߛߊߦߌ
ߝߐߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ ߞߐߜߍ ߝߙߍߕߍ
 
ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ

ߡߍ߲ ߝߘߊߣߍ߲߫ ߞߎ߬ߙߊ߬ߣߊ ߞߘߐߦߌߘߊ ߕߌߙߌ߲ߠߌ߲ ߝߊ߲ߓߊ ߟߊ߫

ߘߊߕߎ߲߯ߠߌ߲