Check out the new design

Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Kamboçya İslam Toplumu Geliştirme Merkezi * - Mealler fihristi

XML CSV Excel API
Please review the Terms and Policies

Anlam tercümesi Sure: Sûratu'n-Nahl   Ayet:
وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمۡلِكُ لَهُمۡ رِزۡقٗا مِّنَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ شَيۡـٔٗا وَلَا يَسۡتَطِيعُونَ
ហើយពួកគេគោរពសក្ការៈចំពោះព្រះផេ្សងពីអល់ឡោះ ដែលវាមិនអាចផ្ដល់លាភសក្ការៈអ្វីសោះពីលើមេឃជាច្រើនជាន់ និងផែនដីឱ្យពួកគេ ហើយពួកវាក៏គ្មានសមត្ថភាពដែរ។
Arapça tefsirler:
فَلَا تَضۡرِبُواْ لِلَّهِ ٱلۡأَمۡثَالَۚ إِنَّ ٱللَّهَ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ
ហេតុនេះ ចូរពួកអ្នកកុំ(យកអ្វីមួយ)ប្រៀបប្រដូចនឹង អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹង(នូវអ្វីៗ ទាំងអស់) តែពួកអ្នកមិនដឹងឡើយ។
Arapça tefsirler:
۞ ضَرَبَ ٱللَّهُ مَثَلًا عَبۡدٗا مَّمۡلُوكٗا لَّا يَقۡدِرُ عَلَىٰ شَيۡءٖ وَمَن رَّزَقۡنَٰهُ مِنَّا رِزۡقًا حَسَنٗا فَهُوَ يُنفِقُ مِنۡهُ سِرّٗا وَجَهۡرًاۖ هَلۡ يَسۡتَوُۥنَۚ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ
អល់ឡោះបានលើកយកខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅ ក្រោមការគ្រប់គ្រងរបស់គេ ដែលគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វី ទាំងអស់ និងអ្នកដែលយើងបានផ្ដល់លាភសក្ការៈឱ្យគេនូវលាភសក្ការៈដ៏ល្អប្រសើរអំពីយើង ហើយគេបរិច្ចាគវាមួយចំនួនដោយ អាថ៌កំបាំងនិងដោយចំហនោះមកធើ្វជាឧទាហរណ៍។ តើពួកគេ មានភាពស្មើគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះអល់ឡោះតែ មួយគត់។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។
Arapça tefsirler:
وَضَرَبَ ٱللَّهُ مَثَلٗا رَّجُلَيۡنِ أَحَدُهُمَآ أَبۡكَمُ لَا يَقۡدِرُ عَلَىٰ شَيۡءٖ وَهُوَ كَلٌّ عَلَىٰ مَوۡلَىٰهُ أَيۡنَمَا يُوَجِّههُّ لَا يَأۡتِ بِخَيۡرٍ هَلۡ يَسۡتَوِي هُوَ وَمَن يَأۡمُرُ بِٱلۡعَدۡلِ وَهُوَ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ហើយអល់ឡោះបានលើកយកបុរសពីរនាក់មកធ្វើជា ឧទាហរណ៍ ដែលម្នាក់នៃគេទាំងពីរនោះជាមនុស្សគដែលគ្មាន សមត្ថភាពអ្វីសោះ ហើយគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់គេ។ ទោះជាគេ(អាណាព្យាបាល)ប្រើឱ្យគេទៅទីណា ក៏ដោយ គឺគេមិនដែលនាំមកវិញនូវប្រការល្អឡើយ។ តើមានភាព ស្មើគ្នាដែរឬទេរវាងគេ(មនុស្សគ) ហើយនិងអ្នកដែលប្រើឱ្យគេ ប្រព្រឹត្ដអំពើយុត្ដិធម៌ ហើយគេខ្លួនឯងស្ថិតលើមាគ៌ាត្រឹមត្រូវនោះ?
Arapça tefsirler:
وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَآ أَمۡرُ ٱلسَّاعَةِ إِلَّا كَلَمۡحِ ٱلۡبَصَرِ أَوۡ هُوَ أَقۡرَبُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ
ហើយប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកិច្ចការនៃថ្ងៃបរលោកហាក់ បីដូចជាមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ឬក៏ឆាប់ជាងនេះទៅទៀត។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Arapça tefsirler:
وَٱللَّهُ أَخۡرَجَكُم مِّنۢ بُطُونِ أُمَّهَٰتِكُمۡ لَا تَعۡلَمُونَ شَيۡـٔٗا وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَ لَعَلَّكُمۡ تَشۡكُرُونَ
ហើយអល់ឡោះបានបពោ្ចញពួកអ្នកពីផ្ទៃមាតារបស់ពួក អ្នកខណៈដែលពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើ ឱ្យពួកអ្នកមានការចេះស្ដាប់ និងចេះមើល ហើយនិងមានបេះដូង (ចេះគិតពិតចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(ចំពោះអល់ឡោះ)។
Arapça tefsirler:
أَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ مُسَخَّرَٰتٖ فِي جَوِّ ٱلسَّمَآءِ مَا يُمۡسِكُهُنَّ إِلَّا ٱللَّهُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ
តើពួកគេមិនបានឃើញសត្វស្លាបហោះហើរយ៉ាងងាយ ស្រួលនៅលើអាកាសទេឬ ដែលគ្មាននរណាទប់ពួកវា(មិនឱ្យធ្លាក់) ក្រៅពីអល់ឡោះនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមអ្នកដែលមានជំនឿ។
Arapça tefsirler:
 
Anlam tercümesi Sure: Sûratu'n-Nahl
Surelerin fihristi Sayfa numarası
 
Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Kamboçya İslam Toplumu Geliştirme Merkezi - Mealler fihristi

Kamboçya İslam Toplumu Geliştirme Merkezi tarafından yayınlanmıştır.

Kapat