Check out the new design

Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Kamboçya İslam Toplumu Geliştirme Merkezi * - Mealler fihristi

XML CSV Excel API
Please review the Terms and Policies

Anlam tercümesi Sure: Sûratu'l-Kehf   Ayet:
إِنَّا مَكَّنَّا لَهُۥ فِي ٱلۡأَرۡضِ وَءَاتَيۡنَٰهُ مِن كُلِّ شَيۡءٖ سَبَبٗا
ពិតប្រាកដណាស់ យើង(អល់ឡោះ)បានផ្ដល់សិទ្ធិអំណាច ដល់គេនៅលើផែនដីនេះ ហើយយើងបានផ្ដល់ឱ្យគេនូវមាគ៌ាគ្រប់ បែបយ៉ាង។
Arapça tefsirler:
فَأَتۡبَعَ سَبَبًا
ហើយគេក៏បានដើរតាមមាគ៌ាមួយ។
Arapça tefsirler:
حَتَّىٰٓ إِذَا بَلَغَ مَغۡرِبَ ٱلشَّمۡسِ وَجَدَهَا تَغۡرُبُ فِي عَيۡنٍ حَمِئَةٖ وَوَجَدَ عِندَهَا قَوۡمٗاۖ قُلۡنَا يَٰذَا ٱلۡقَرۡنَيۡنِ إِمَّآ أَن تُعَذِّبَ وَإِمَّآ أَن تَتَّخِذَ فِيهِمۡ حُسۡنٗا
លុះដល់ពេលគេបានទៅដល់កន្លែងនៃថ្ងៃលិច គេបានឃើញ វាលិចនៅក្នុងប្រភពទឹកភក់ខ្មៅ ហើយគេបានឃើញមនុស្សមួយក្រុម (ពួកគ្មានជំនឿ)នៅទីនោះ។ ហើយយើងបានមានបន្ទូលថាៈ ឱ ហ៊្សុលករណៃ. អ្នកអាចធ្វើបាបពួកគេបាន(ប្រសិនបើពួកគេមិន ទទួលស្គាល់ថាអល់ឡោះមានតែមួយគត់)ឬក៏អ្នកអាចធ្វើល្អចំពោះ ពួកគេ(ដោយអំពាវនាវពួកគេឱ្យគោរពប្រតិបត្ដិតាមអល់ឡោះ)។
Arapça tefsirler:
قَالَ أَمَّا مَن ظَلَمَ فَسَوۡفَ نُعَذِّبُهُۥ ثُمَّ يُرَدُّ إِلَىٰ رَبِّهِۦ فَيُعَذِّبُهُۥ عَذَابٗا نُّكۡرٗا
គេ(ហ៊្សុលករណៃ)បាននិយាយថាៈ ចំពោះអ្នកណាដែល បានបំពាន គឺយើងនឹងធ្វើទារុណកម្មអ្នកនោះ។ បន្ទាប់មកអ្នកនោះ ត្រូវគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់គេវិញ។ ពេលនោះទ្រង់ នឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាងធ្ងន់ធ្ងរបំផុត។
Arapça tefsirler:
وَأَمَّا مَنۡ ءَامَنَ وَعَمِلَ صَٰلِحٗا فَلَهُۥ جَزَآءً ٱلۡحُسۡنَىٰۖ وَسَنَقُولُ لَهُۥ مِنۡ أَمۡرِنَا يُسۡرٗا
ហើយចំណែកឯអ្នកណាដែលបានជឿ និងបានសាងអំពើ ល្អវិញនោះ គេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)ជាមិន ខាន។ ហើយយើង(ហ្ស៊ុលករណៃ)នឹងនិយាយទៅកាន់គេ(អ្នក មានជំនឿ)នូវពាក្យសំដីទន់ភ្លន់បំផុត។
Arapça tefsirler:
ثُمَّ أَتۡبَعَ سَبَبًا
បន្ទាប់មកគេក៏បានដើរតាមមាគ៌ាមួយទៀត។
Arapça tefsirler:
حَتَّىٰٓ إِذَا بَلَغَ مَطۡلِعَ ٱلشَّمۡسِ وَجَدَهَا تَطۡلُعُ عَلَىٰ قَوۡمٖ لَّمۡ نَجۡعَل لَّهُم مِّن دُونِهَا سِتۡرٗا
លុះដល់ពេលគេបានទៅដល់កន្លែងថ្ងៃរះ គេបានឃើញវា រះទៅលើក្រុមមនុស្សដែលយើង(អល់ឡោះ)មិនបានផ្ដល់ជម្រក ដល់ពួកគេដើម្បីការពារកំដៅព្រះអាទិត្យឡើយ។
Arapça tefsirler:
كَذَٰلِكَۖ وَقَدۡ أَحَطۡنَا بِمَا لَدَيۡهِ خُبۡرٗا
ដូច្នោះហើយ យើង(អល់ឡោះ)ពិតជាបានដឹងនូវអ្វីៗអំពី គេ(ហ៊្សុលករណៃ)។
Arapça tefsirler:
ثُمَّ أَتۡبَعَ سَبَبًا
បន្ទាប់មកគេបានដើរតាមមាគ៌ាផេ្សងទៀត។
Arapça tefsirler:
حَتَّىٰٓ إِذَا بَلَغَ بَيۡنَ ٱلسَّدَّيۡنِ وَجَدَ مِن دُونِهِمَا قَوۡمٗا لَّا يَكَادُونَ يَفۡقَهُونَ قَوۡلٗا
រហូតនៅពេលដែលគេបានទៅដល់ចន្លោះភ្នំទាំងពីរគេបាន ឃើញមនុស្សមួយក្រុមនៅពីមុខភ្នំទាំងពីរនោះ ដែលពួកគេស្ទើរតែ មិនយល់នូវពាក្យសំដី(ដែលហ្ស៊ុលករណៃនិយាយ)នោះឡើយ។
Arapça tefsirler:
قَالُواْ يَٰذَا ٱلۡقَرۡنَيۡنِ إِنَّ يَأۡجُوجَ وَمَأۡجُوجَ مُفۡسِدُونَ فِي ٱلۡأَرۡضِ فَهَلۡ نَجۡعَلُ لَكَ خَرۡجًا عَلَىٰٓ أَن تَجۡعَلَ بَيۡنَنَا وَبَيۡنَهُمۡ سَدّٗا
ពួកគេបាននិយាយថាៈ ឱហ៊្សុលករណៃ. ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច គឺជាពួកបង្កវិនាសកម្មនៅលើផែនដី។ តើពួក យើងអាចផ្ដល់ថ្លៃឈ្នួលឱ្យអ្នក ដើម្បីឱ្យអ្នកសាងសង់របាំងការពារ រវាងពួកយើងនិងពួកគេបានដែរឬទេ?
Arapça tefsirler:
قَالَ مَا مَكَّنِّي فِيهِ رَبِّي خَيۡرٞ فَأَعِينُونِي بِقُوَّةٍ أَجۡعَلۡ بَيۡنَكُمۡ وَبَيۡنَهُمۡ رَدۡمًا
គាត់(ហ៊្សុលករណៃ)បានតបថាៈ អ្វី់(ទ្រព្យសម្បត្ដិសិទ្ធិ អំណាច)ដែលម្ចាស់របស់ខ្ញុំបានប្រទានឱ្យខ្ញុំគឺវាប្រសើរជាង(ទ្រព្យ សម្បត្ដិរបស់អ្នក)។ ដូចេ្នះ សូមពួកអ្នកជួយខ្ញុំជាកម្លាំង ខ្ញុំនឹង កសាងរបាំងការពាររវាងពួកអ្នកនិងពួកគេ។
Arapça tefsirler:
ءَاتُونِي زُبَرَ ٱلۡحَدِيدِۖ حَتَّىٰٓ إِذَا سَاوَىٰ بَيۡنَ ٱلصَّدَفَيۡنِ قَالَ ٱنفُخُواْۖ حَتَّىٰٓ إِذَا جَعَلَهُۥ نَارٗا قَالَ ءَاتُونِيٓ أُفۡرِغۡ عَلَيۡهِ قِطۡرٗا
សូមពួកអ្នកយកដែកមួយបន្ទះៗឱ្យខ្ញុំ។ (គាត់បានដាក់ដែក នោះ)រហូតទាល់់តែវាពេញនៃចន្លោះភ្នំទាំងពីរ។ គាត់បាននិយាយ ថាៈ ចូរពួកអ្នកផ្លុំ(ភើ្លងដុតដែក)ចុះ រហូតទាល់តែដែកទាំងនោះ (ក្រហម)ក្លាយទៅជាភ្លើង គាត់បាននិយាយថាៈ ចូរអ្នកទាំងអស់ គ្នាយកទង់ដែងរលាយមកឱ្យខ្ញុំ ខ្ញុំនឹងចាក់ពីលើវា។
Arapça tefsirler:
فَمَا ٱسۡطَٰعُوٓاْ أَن يَظۡهَرُوهُ وَمَا ٱسۡتَطَٰعُواْ لَهُۥ نَقۡبٗا
ធ្វើដូច្នោះពួកគេ(យ៉ាក់ជូចនិងម៉ាក់ជូច)មិនអាចឡើងឆ្លង ជញ្ជាំងដែក និងមិនអាចចោះទំលុះវាបានឡើយ។
Arapça tefsirler:
 
Anlam tercümesi Sure: Sûratu'l-Kehf
Surelerin fihristi Sayfa numarası
 
Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Kamboçya İslam Toplumu Geliştirme Merkezi - Mealler fihristi

Kamboçya İslam Toplumu Geliştirme Merkezi tarafından yayınlanmıştır.

Kapat