Check out the new design

Kur'an-ı Kerim meal tercümesi - Khmer Muhtasar Kur'an-ı Kerim Tefsiri Tercümesi. * - Mealler fihristi


Anlam tercümesi Sure: Sûratu'l-Bakarah   Ayet:
ٱلَّذِينَ يَأۡكُلُونَ ٱلرِّبَوٰاْ لَا يَقُومُونَ إِلَّا كَمَا يَقُومُ ٱلَّذِي يَتَخَبَّطُهُ ٱلشَّيۡطَٰنُ مِنَ ٱلۡمَسِّۚ ذَٰلِكَ بِأَنَّهُمۡ قَالُوٓاْ إِنَّمَا ٱلۡبَيۡعُ مِثۡلُ ٱلرِّبَوٰاْۗ وَأَحَلَّ ٱللَّهُ ٱلۡبَيۡعَ وَحَرَّمَ ٱلرِّبَوٰاْۚ فَمَن جَآءَهُۥ مَوۡعِظَةٞ مِّن رَّبِّهِۦ فَٱنتَهَىٰ فَلَهُۥ مَا سَلَفَ وَأَمۡرُهُۥٓ إِلَى ٱللَّهِۖ وَمَنۡ عَادَ فَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
ពួកដែលមានទំនាក់ទំនងនឹងការប្រាក់ និងស៊ីការប្រាក់នោះ នៅថ្ងៃបរលោក ពួកគេមិនអាចក្រោកចេញអំពីផ្នូររបស់ពួកគេបានទេ លើកលែងតែគេក្រោកឈរដូចអ្នកដែលស្ហៃតន(អារក្សសាតាំង)ចូល ដែលធ្វើឱ្យគេក្រោកចេញពីផ្នូររបស់គេ ដូចជាមនុស្សឆ្កួតដែលមានដំណើរទ្រេតទ្រោតដូច្នោះឯង។ នោះគឺដោយសារតែពួកគេបានអនុញ្ញាតចំពោះការស៊ីការប្រាក់ ហើយពួកគេមិនបានបែងចែករវាងការប្រាក់ និងរវាងការលក់ដូរដែលអល់ឡោះជាម្ចាស់បានអនុញ្ញាតឡើយ ដោយពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ការលក់ដូរនោះ រូបភាពរបស់វាគឺដូចទៅនឹងការយកការប្រាក់ដែរ ពោលគឺវា(ការយកការប្រាក់)ត្រូវបានគេអនុញ្ញាត ពីព្រោះទាំងការលក់ដូរ និងការស៊ីការប្រាក់ គឺនាំទៅរកការបន្ថែម និងការរីកចម្រើននៅក្នុងទ្រព្យសម្បត្តិដូចគ្នា។ ពេលនោះ អល់ឡោះជាម្ចាស់បានតបទៅកាន់ពួកគេវិញ ដោយទ្រង់បានចាត់ទុកការប្រៀបធៀបរបស់ពួកគេនេះ គឺជារឿងមិនត្រឹមត្រូវ និងជាការភូតកុហក ហើយទ្រង់បានបញ្ជាក់ថា ពិតណាស់ ទ្រង់បានអនុញ្ញាតចំពោះការលក់ដូរ ដោយសារតែវាផ្តល់ផលប្រយោជន៍ទូទៅ និងដោយឡែក ហើយទ្រង់បានហាមឃាត់ចំពោះការយកការប្រាក់ ដោយសារតែវាគឺជាការបំពាន និងជាការស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយបំពាន។ ហើយជនណាដែលទទួលបានការទូន្មានពីម្ចាស់របស់គេ ដែលមានទាំងការហាមឃាត់ និងការព្រមាន(ពួកគេ)ពីការប្រាក់ ហើយគេបោះបង់ចោល(ឈប់យកការប្រាក់) ព្រមទាំងបានសារភាពកំហុសចំពោះអល់ឡោះ(ចំពោះការយកការប្រាក់នោះ) ដូចេ្នះ អ្វីដែលមានពីមុននៃការយកការប្រាក់របស់គេនោះ(ការស៊ីការប្រាក់របស់គេកាលពីមុន) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយបន្ទាប់ពីនោះមក កិច្ចការរបស់គេនៅពេលខាងមុខ គឺអាស្រ័យលើអល់ឡោះ។ រីឯជនណាដែលបានត្រឡប់ទៅស៊ីការប្រាក់វិញបន្ទាប់ពីពួកគេបានដឹងពីការហាមឃាត់របស់អល់ឡោះ និងមានភស្តុតាងដែលបញ្ជាក់ពីការហាមឃាត់ចំពោះការស៊ីការប្រាក់ហើយនោះ ពិតប្រាកដណាស់ ពួកគេស័ក្ដិសមបំផុតនឹងចូលក្នុងឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
ការស្ថិតក្នុងឋាននរកជាអមតៈនៅត្រង់កន្លែងនេះ អត្ថន័យរបស់វា គឺសំដៅលើអ្នកដែលចាត់ទុកថា ការស៊ីការប្រាក់ គឺជាប្រការដែលត្រូវបានអនុញ្ញាត ឬមានអត្ថន័យថា ការស្ថិតនៅក្នុងឋាននរកអស់រយៈពេលដ៏យូរ ពីព្រោះការស្ថិតក្នុងឋាននរកជាអមតៈ គឺចំពោះតែពួកដែលគ្មានជំនឿប៉ុណ្ណោះ។ ចំណែកឯអ្នកដែលមានជំនឿលើអល់ឡោះតែមួយ(ឯកទេពនិយម)ក្នុងខ្លួនវិញ ពួកគេមិនចូលឋាននរកជាអមតៈនោះទេ។
Arapça tefsirler:
يَمۡحَقُ ٱللَّهُ ٱلرِّبَوٰاْ وَيُرۡبِي ٱلصَّدَقَٰتِۗ وَٱللَّهُ لَا يُحِبُّ كُلَّ كَفَّارٍ أَثِيمٍ
អល់ឡោះបំបាត់ភាពរីកចម្រើនចំពោះការប្រាក់ តាមរយៈការបំផ្លាញវា ឬដកយកនូវពរជ័យចេញពីប្រាក់ការនោះ ប៉ុន្ដែទ្រង់បង្កើនផលបុណ្យទ្វេដងចំពោះទ្រព្យបរិច្ចាគនានា ដោយប្រការល្អមួយកើនទ្វេទៅជាដប់ ឬទៅជាប្រាំពីររយ ឬកើនលើសពីនេះទ្វេដងទៀត ហើយទ្រង់ផ្ដល់នូវពរជ័យ និងភាពរីកចម្រើនចំពោះទ្រព្យសម្បត្តិរបស់អ្នកដែលបរិច្ចាគទានទាំងឡាយ។ ហើយអល់ឡោះមិនស្រឡាញ់រាល់អ្នកដែលប្រឆាំង ដែលអនុញ្ញាតនូវប្រការដែលគេ(អល់ឡោះ)ហាមឃាត់នោះឡើយ ហើយទ្រង់ក៏មិនស្រលាញ់អ្នកដែលបន្តប្រព្រឹត្តបទល្មើស និងអំពើបាបនោះដែរ។
Arapça tefsirler:
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ لَهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ហើយបានសាងអំពើល្អ និងបានប្រតិបត្ដិសឡាត(ថ្វាយបង្គំ)យ៉ាងពេញលេញទៅតាមអ្វីដែលអល់ឡោះបានដាក់បទបញ្ញត្តិ ព្រមទាំងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេទៅឲ្យអ្នកដែលមានសិទ្ធិទទួលហ្សកាត់នោះ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យខ្លាចពីអ្វីដែលពួកគេនឹងជួបនៅពេលខាងមុខនោះទេ ហើយពួកគេក៏មិនព្រួយបារម្មណ៍ចំពោះអ្វីដែលពួកគេបានខកខាននៅក្នុងលោកិយ និងឧបការគុណទាំងឡាយដែលមានក្នុងលោកិយ(ដែលពួកគេខកខានមិនទទួលបាន)នោះដែរ។
Arapça tefsirler:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَذَرُواْ مَا بَقِيَ مِنَ ٱلرِّبَوٰٓاْ إِن كُنتُم مُّؤۡمِنِينَ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរបោះបង់ការទាមទារនូវអ្វីដែលនៅសេសសល់ពីការប្រាក់ដែលមនុស្សនៅជំពាក់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿដ៏ពិតប្រាកដចំពោះអល់ឡោះ និងចំពោះអ្វីដែលទ្រង់បានហាមពួកអ្នកអំពីការប្រាក់មែននោះ។
Arapça tefsirler:
فَإِن لَّمۡ تَفۡعَلُواْ فَأۡذَنُواْ بِحَرۡبٖ مِّنَ ٱللَّهِ وَرَسُولِهِۦۖ وَإِن تُبۡتُمۡ فَلَكُمۡ رُءُوسُ أَمۡوَٰلِكُمۡ لَا تَظۡلِمُونَ وَلَا تُظۡلَمُونَ
តែប្រសិនបើពួកអ្នកមិនអនុវត្តនូវអ្វីដែលគេដាក់បទបញ្ជាចំពោះពូកអ្នក(ឲ្យបោះបង់)ទេនោះ ពួកអ្នកត្រូវដឹងច្បាស់ចុះថា ពិតជានឹងមានសង្គ្រាមមកពីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(មកលើពួកអ្នក)ជាមិនខាន។ តែប្រសិនបើពួកអ្នកសារភាពកំហុសចំពោះអល់ឡោះជាម្ចាស់ ហើយបោះបង់ចោលការប្រាក់នោះ សម្រាប់ពួកអ្នកគឺទទួលបានប្រាក់ដើមរបស់ពួកអ្នកដែលបានឲ្យគេខ្ចីនោះវិញ។ (ការធ្វើដូច្នេះ)ពួកអ្នកមិនបំពានលើគេតាមរយៈការយកលើសពីប្រាក់ដើមរបស់ពួកអ្នកនោះទេ ហើយគេក៏មិនបំពានលើពួកអ្នកដោយការសងវិញមិនគ្រប់នោះដែរ។
Arapça tefsirler:
وَإِن كَانَ ذُو عُسۡرَةٖ فَنَظِرَةٌ إِلَىٰ مَيۡسَرَةٖۚ وَأَن تَصَدَّقُواْ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ
ហើយប្រសិនពួកបើអ្នកទារប្រាក់ពីពួកគេ តែពួកគេគ្មានលទ្ធភាពសងទេនោះ ចូរពួកអ្នកពន្យារពេលដល់ពួកគេក្នុងការសងបំណុល រហូតដល់ពួកគេមានលទ្ធភាពក្នុងការសងប្រាក់នោះ។ តែប្រសិនបើពួកអ្នកបរិច្ចាគដល់ពួកគេ ដោយការមិនយកបំណុលរបស់ពួកគេ ឬពួកអ្នកលើកលែងបំណុលខ្លះដល់ពួកគេនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យនៃការធ្វើដូចនេះចំពោះអល់ឡោះជាម្ចាស់នោះ។
Arapça tefsirler:
وَٱتَّقُواْ يَوۡمٗا تُرۡجَعُونَ فِيهِ إِلَى ٱللَّهِۖ ثُمَّ تُوَفَّىٰ كُلُّ نَفۡسٖ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ
ហើយចូរពួកអ្នកខ្លាចទណ្ឌកម្មនៅថ្ងៃដែលគេនឹងនាំពួកអ្នកទាំងអស់គ្នាវិលត្រឡប់ទៅជួបអល់ឡោះជាម្ចាស់វិញ ហើយពួកអ្នកឈរនៅចំពោះមុខទ្រង់។ បន្ទាប់មក គេនឹងតបស្នងដល់បុគ្គលម្នាក់ៗតាមអ្វីដែលគេបានប្រព្រឹត្ដអំពីប្រការល្អ ឬអាក្រក់ ហើយគេ(អល់ឡោះ)មិនបំពានលើពួកគេដោយការធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់ពួកគេឡើយ ហើយគេក៏មិនបន្ថែមនូវទណ្ឌកម្មលើពួកគេឲ្យលើសទង្វើអាក្រក់ដែលគេបានសាងនោះដែរ។
Arapça tefsirler:
Bu sayfadaki ayetlerin faydaları:
• من أعظم الكبائر أكل الربا، ولهذا توعد الله تعالى آكله بالحرب وبالمحق في الدنيا والتخبط في الآخرة.
• ក្នុងចំណោមបាបកម្មដ៏ធំបំផុតនោះ គឺការស៊ីការប្រាក់។ ដូច្នេះហើយទើបបានជាអល់ឡោះជាម្ចាស់ព្រមានចំពោះអ្នកដែលស៊ីការប្រាក់នូវសង្គ្រាម(មកពីទ្រង់) និងភាពគ្មានពរជ័យនៅក្នុងលោកិយ ហើយនិងភាពអន្តរាយនៅថ្ងៃបរលោក។

• الالتزام بأحكام الشرع في المعاملات المالية ينزل البركة والنماء فيها.
• ការប្រកាន់ខ្ជាប់នូវក្បួនច្បាប់របស់អល់ឡោះក្នុងការទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ លុយកាក់ ដើម្បីទទួលបាននូវភាពចម្រុងចម្រើន ពរជ័យ និងការរីកចម្រើនលូតលាស់នៅក្នុងទ្រព្យសម្បត្តិនោះ។

• فضل الصبر على المعسر، والتخفيف عنه بالتصدق عليه ببعض الدَّين أو كله.
• ឧត្ដមភាពនៃការអត់ធ្មត់(របស់ម្ចាស់បំណុល)ទៅលើអ្នកដែលជួបទុក្ខលំបាក(ក្នុងការសងបំណុល) និងការបន្ធូរបន្ថយដល់កូនបំណុលដោយការអធ្យាស្រ័យនូវបំណុលខ្លះៗ ឬមិនយកទាំងអស់តែម្ដង។

 
Anlam tercümesi Sure: Sûratu'l-Bakarah
Surelerin fihristi Sayfa numarası
 
Kur'an-ı Kerim meal tercümesi - Khmer Muhtasar Kur'an-ı Kerim Tefsiri Tercümesi. - Mealler fihristi

Kur'an Araştırmaları Tefsir Merkezi Tarafından Yayınlanmıştır.

Kapat