Kur'an-ı Kerim meal tercümesi - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Mealler fihristi


Anlam tercümesi Ayet: (11) Sure: Sûratu'l-Kasas
وَقَالَتۡ لِأُخۡتِهِۦ قُصِّيهِۖ فَبَصُرَتۡ بِهِۦ عَن جُنُبٖ وَهُمۡ لَا يَشۡعُرُونَ
ហើយម្តាយរបស់មូសាបាននិយាយទៅកាន់បងស្រីរបស់មូសាក្រោយពីនាងបានដាក់គេបណ្តែតក្នុងទឹកទន្លេថាៈ ឯងត្រូវតាមឃ្លាំមើលគេផងដើម្បីឲ្យដឹងថា តើគេនឹងធ្វើអ្វីចំពោះចំពោះគេ(មូសា)។ ពេលនោះ នាង(បងស្រីរបស់ព្យាការីមូសា)បានឈរមើលគេពីចម្ងាយ ដើម្បីកុំឲ្យនរណាម្នាក់ដឹងពីរឿងរ៉ាវរបស់នាង។ ហើយហ្វៀរអោន និងបក្សពួករបស់គេមិនបានដឹងទេថា តាមពិត នាងគឺជាបងស្រីរបស់មូសា ហើយនាងនៅតាមដានពីដំណឹងរបស់មូសានោះ។
Arapça tefsirler:
Bu sayfadaki ayetlerin faydaları:
• تدبير الله لعباده الصالحين بما يسلمهم من مكر أعدائهم.
• ការរៀបចំរបស់អល់ឡោះសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសលដោយធ្វើឲ្យពួកគេមានសុវត្ថិភាពពីកលល្បិចសត្រូវរបស់ពួកគេ។

• تدبير الظالم يؤول إلى تدميره.
• គម្រោងការរបស់អ្នកដែលបំពាន គឺនាំទៅកាន់ការបំផ្លាញខ្លួនឯងផ្ទាល់ប៉ុណ្ណោះ។

• قوة عاطفة الأمهات تجاه أولادهن.
• ក្តីស្រឡាញ់និងភាពទន់ភ្លន់ដ៏ធំធេងនៃអ្នកម្តាយទាំងឡាយចំពោះកូនៗរបស់ពួកគេ។

• جواز استخدام الحيلة المشروعة للتخلص من ظلم الظالم.
• អនុញ្ញាតឲ្យប្រើឧបាយកលស្របច្បាប់ដើម្បីរួចផុតពីការបំពានរបស់អ្នកដែលប្រព្រឹត្តអយុត្តិធម៌។

• تحقيق وعد الله واقع لا محالة.
• ការសន្យារបស់អល់ឡោះនឹងក្លាយទៅជាការពិតដោយចៀសមិនផុត។

 
Anlam tercümesi Ayet: (11) Sure: Sûratu'l-Kasas
Surelerin fihristi Sayfa numarası
 
Kur'an-ı Kerim meal tercümesi - الترجمة الخميرية للمختصر في تفسير القرآن الكريم - Mealler fihristi

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Kapat