Kur'an-ı Kerim meal tercümesi - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Mealler fihristi


Anlam tercümesi Ayet: (50) Sure: Sûretu Fussilet
وَلَئِنۡ أَذَقۡنَٰهُ رَحۡمَةٗ مِّنَّا مِنۢ بَعۡدِ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ هَٰذَا لِي وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةٗ وَلَئِن رُّجِعۡتُ إِلَىٰ رَبِّيٓ إِنَّ لِي عِندَهُۥ لَلۡحُسۡنَىٰۚ فَلَنُنَبِّئَنَّ ٱلَّذِينَ كَفَرُواْ بِمَا عَمِلُواْ وَلَنُذِيقَنَّهُم مِّنۡ عَذَابٍ غَلِيظٖ
តែប្រសិនបើយើងបានឲ្យគេភ្លក្សនូវសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងសេចក្តីសុខ អំពីយើង ក្រោយពីរូបគេទទួលនូវគ្រោះ និងជំងឺឈឺថ្កាត់នោះ គេប្រាកដជានឹងនិយាយថាៈ នេះគឺដោយសារតែគុណសម្បត្តិរបស់ខ្ញុំ ព្រោះខ្ញុំសក្តិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះទេ។ ហើយប្រសិនបើថ្ងៃបរលោកពិតជាកើតឡើងមែននោះ ខ្ញុំប្រាកដជានឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិនៅចំពោះមុខអល់ឡោះជាមិនខាន។ ដូចដែលអល់ឡោះទ្រង់បានប្រទានវាឲ្យខ្ញុំនៅលើលោកិយនេះដែរ គឺខ្ញុំសក្តិសមនឹងទទួលបានបែបនេះដូចគ្នានៅថ្ងៃបរលោក។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនឹងអល់ឡោះនូវអ្វីដែលពួកគេបានប្រព្រឹត្ត ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះឲ្យពួកគេបានដឹង ហើយយើងប្រាកដជានឹងឲ្យពួកគេភ្លក្សនូវទណ្ឌកម្មដ៏ខ្លាំងក្លាជាទីបំផុត។
Arapça tefsirler:
Bu sayfadaki ayetlerin faydaları:
• علم الساعة عند الله وحده.
• ចំណេះដឹងអំពីថ្ងៃបរលោក គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង។

• تعامل الكافر مع نعم الله ونقمه فيه تخبط واضطراب.
• ឥរិយាបថរបស់ពួកប្រឆាំងជាមួយនឹងឧបការគុណរបស់អល់ឡោះ និងជាមួយទណ្ឌកម្មរបស់ទ្រង់ គឺមានភាពច្របូកច្របល់ មិនច្បាស់លាស់។

• إحاطة الله بكل شيء علمًا وقدرة.
• អល់ឡោះជាម្ចាស់ទ្រង់មហាជ្រួតជ្រាបចំពោះអ្វីៗទាំងអស់ ទាំងការដឹង និងសមត្ថភាពរបស់ទ្រង់។

 
Anlam tercümesi Ayet: (50) Sure: Sûretu Fussilet
Surelerin fihristi Sayfa numarası
 
Kur'an-ı Kerim meal tercümesi - الترجمة الخميرية للمختصر في تفسير القرآن الكريم - Mealler fihristi

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Kapat