Kur'an-ı Kerim meal tercümesi - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Mealler fihristi


Anlam tercümesi Ayet: (107) Sure: Sûratu't-Tevbe
وَٱلَّذِينَ ٱتَّخَذُواْ مَسۡجِدٗا ضِرَارٗا وَكُفۡرٗا وَتَفۡرِيقَۢا بَيۡنَ ٱلۡمُؤۡمِنِينَ وَإِرۡصَادٗا لِّمَنۡ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبۡلُۚ وَلَيَحۡلِفُنَّ إِنۡ أَرَدۡنَآ إِلَّا ٱلۡحُسۡنَىٰۖ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ
ហើយក្នុងចំណោមពួកពុតត្បុតនោះដែរ គឺមានអ្នកដែលបានកសាងម៉ាស្ជិតពុំមែនដើម្បីប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់នោះទេ តែផ្ទុយទៅវិញ ពួកគេកសាងម៉ាស្ជិតនេះឡើង គឺដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកមូស្លីម និងបង្ហាញនូវភាពគ្មានជំនឿតាមរយៈការធ្វើឲ្យពួកពុតត្បុតមានភាពខ្លាំងក្លា ហើយនិងដើម្បីបំបែកបំបាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងដើម្បីជាការត្រៀម និងរង់ចាំសម្រាប់ជនណាដែលបានធ្វើសង្រ្គាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់តាំងពីមុនពេលសាងសង់ម៉ាស្ជិតនេះឡើងប៉ុណ្ណោះ។ ហើយពួកពុតត្បុតទាំងនោះប្រាកដជានឹងស្បថចំពោះពួកអ្នកថាៈ (ក្នុងការកសាងម៉ាស្ជិតនេះ) ពួកយើងគ្មានបំណងអ្វីក្រៅពីធ្វើល្អចំពោះអ្នកមូស្លីមឡើយ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលភូតកុហកនៅក្នុងការអះអាងរបស់ពួកគេនេះ។
Arapça tefsirler:
Bu sayfadaki ayetlerin faydaları:
• محبة الله ثابتة للمتطهرين من الأنجاس البدنية والروحية.
• សេចក្ដីស្រឡាញ់របស់អល់ឡោះ គឺនៅតែមានចំពោះអ្នកដែលស្អាតស្អំពីប្រការកខ្វក់ទាំងឡាយ ទាំងផ្លូវកាយ និងចិត្តវិញ្ញាណ។

• لا يستوي من عمل عملًا قصد به وجه الله؛ فهذا العمل هو الذي سيبقى ويسعد به صاحبه، مع من قصد بعمله نصرة الكفر ومحاربة المسلمين؛ وهذا العمل هو الذي سيفنى ويشقى به صاحبه.
• មិនមានភាពស្មើគ្នានោះទេរវាងអ្នកដែលបានសាងនូវទង្វើកុសលក្នុងបុព្វហេតុអល់ឡោះ ហើយទង្វើកុសលនេះ គឺជាទង្វើមួយដែលវានឹងនៅស្ថិតស្ថេរ និងធ្វើឲ្យអ្នកដែលបានសាងវាមានភាពសប្បាយរីករាយ ជាមួយនឹងអ្នកដែលទង្វើដែលគេធ្វើ គឺមានបំណងជួយដល់ពួកប្រឆាំងដើម្បីធ្វើសង្គា្រមប្រឆាំងនឹងអ្នកមូស្លីមនោះ។ ទង្វើនេះ គឺជាទង្វើដែលនឹងត្រូវខូចខាត ហើយនិងធ្វើឲ្យអ្នកដែលប្រព្រឹត្តវាទទួលនូវភាពអពមង្គល។

• مشروعية الجهاد والحض عليه كانت في الأديان التي قبل الإسلام أيضًا.
• ច្បាប់នៃការដាក់បង្គាប់ឲ្យធ្វើការតស៊ូប្រយុទ្ធក្នុងមាគ៌ាអល់ឡោះនិងជម្រុញឲ្យធ្វើវា ក៏ធ្លាប់មានចែងផងដែរនៅក្នុងបណ្ដាសាសនានានាមុនពេលឥស្លាមមកដល់។

• كل حالة يحصل بها التفريق بين المؤمنين فإنها من المعاصي التي يتعين تركها وإزالتها، كما أن كل حالة يحصل بها جمع المؤمنين وائتلافهم يتعين اتباعها والأمر بها والحث عليها.
• រាល់កត្តាទាំងឡាយដែលធ្វើឲ្យមានការបែកបាក់រវាងបណ្ដាអ្នកអ្នកមានជំនឿនោះ ពិតណាស់ វាស្ថិតក្នុងចំណោមអំពើល្មើសដែលគេត្រូវបោះបង់និងបញ្ឈប់វា។ ម្យ៉ាងវិញទៀត រាល់កត្តាទាំងឡាយដែលធ្វើបណ្ដាអ្នកមានជំនឿមានសាមគ្គីភាពគ្នា រួបរួមគ្នានោះ គឺចាំបាច់ត្រូវដើរតាម និងត្រូវប្រើគ្នាឲ្យប្រកាន់យក ព្រមទាំងជម្រុញឲ្យធ្វើវា។

 
Anlam tercümesi Ayet: (107) Sure: Sûratu't-Tevbe
Surelerin fihristi Sayfa numarası
 
Kur'an-ı Kerim meal tercümesi - الترجمة الخميرية للمختصر في تفسير القرآن الكريم - Mealler fihristi

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Kapat