Check out the new design

Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Rowad Tercüme Merkezi * - Mealler fihristi

XML CSV Excel API
Please review the Terms and Policies

Anlam tercümesi Sure: Sûratu'l-Bakarah   Ayet:
وَبَشِّرِ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أَنَّ لَهُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ كُلَّمَا رُزِقُواْ مِنۡهَا مِن ثَمَرَةٖ رِّزۡقٗا قَالُواْ هَٰذَا ٱلَّذِي رُزِقۡنَا مِن قَبۡلُۖ وَأُتُواْ بِهِۦ مُتَشَٰبِهٗاۖ وَلَهُمۡ فِيهَآ أَزۡوَٰجٞ مُّطَهَّرَةٞۖ وَهُمۡ فِيهَا خَٰلِدُونَ
ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលថា៖ ពិតណាស់ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើអំពីវា(ឋានសួគ៌)ដល់ពួកគេ ពួកគេបាននិយាយថា៖ នេះគឺដូចជាអ្វីដែលគេធ្លាប់បានប្រទានជាលាភសក្ការៈដល់ពួកយើងកាលពីមុន(ក្នុងលោកិយ)ដែរ។ ហើយពួកគេត្រូវបានគេផ្ដល់ឱ្យនូវផ្លែឈើដែលស្រដៀងគ្នា(នឹងផ្លែឈើនៅក្នុងលោកិយ តែមានរសជាតិខុសគ្នា) ។ ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន ហើយពួកគេស្ថិតនៅក្នុងវា(ឋានសួគ៌នោះ)ជាអមតៈ។
Arapça tefsirler:
۞ إِنَّ ٱللَّهَ لَا يَسۡتَحۡيِۦٓ أَن يَضۡرِبَ مَثَلٗا مَّا بَعُوضَةٗ فَمَا فَوۡقَهَاۚ فَأَمَّا ٱلَّذِينَ ءَامَنُواْ فَيَعۡلَمُونَ أَنَّهُ ٱلۡحَقُّ مِن رَّبِّهِمۡۖ وَأَمَّا ٱلَّذِينَ كَفَرُواْ فَيَقُولُونَ مَاذَآ أَرَادَ ٱللَّهُ بِهَٰذَا مَثَلٗاۘ يُضِلُّ بِهِۦ كَثِيرٗا وَيَهۡدِي بِهِۦ كَثِيرٗاۚ وَمَا يُضِلُّ بِهِۦٓ إِلَّا ٱلۡفَٰسِقِينَ
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនខ្មាសអៀនក្នុងការលើកជាឧទាហរណ៍ អំពីសត្វមូស ឬអ្វីដែលធំជាងនេះឬតូចជាងនេះនោះឡើយ។ ចំពោះបណ្ដាអ្នកដែលមានជំនឿ ពួកគេដឹងថា ពិតណាស់ វាគឺជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេ។ រីឯពួកដែលគ្មានជំនឿវិញ ពួកគេនឹងនិយាយថា៖ តើអល់ឡោះចង់បានអ្វីអំពីឧទាហរណ៍នេះ។ តាមរយៈឧទាហរណ៍នេះ ទ្រង់បានធ្វើឲ្យមនុស្សជាច្រើនវង្វេង ហើយតាមរយៈឧទាហរណ៍នេះផងដែរ ទ្រង់ក៏បានធ្វើឲ្យមនុស្សជាច្រើនទទួលបានការចង្អុលបង្ហាញផងដែរ។ ហើយទ្រង់មិនធ្វើឱ្យនរណាម្នាក់វងេ្វងតាមរយៈវា ក្រៅពីពួកដែលប្រព្រឹត្តល្មើស(ចំពោះទ្រង់)នោះឡើយ។
Arapça tefsirler:
ٱلَّذِينَ يَنقُضُونَ عَهۡدَ ٱللَّهِ مِنۢ بَعۡدِ مِيثَٰقِهِۦ وَيَقۡطَعُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيُفۡسِدُونَ فِي ٱلۡأَرۡضِۚ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ
ពួកដែលក្បត់នឹងកិច្ចសន្យារបស់អល់ឡោះបន្ទាប់ពីពួកគេបានយល់ព្រមទទួលយកកិច្ចសន្យានោះ ហើយពួកគេកាត់ផ្ដាច់នូវអ្វី(ចំណងសាច់សាលោហិត)ដែលអល់ឡោះបានបញ្ជាពួកគេឱ្យផ្សារភ្ជាប់វា ព្រមទាំងបានបង្កវិនាសកម្មនៅលើផែនដីនោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។
Arapça tefsirler:
كَيۡفَ تَكۡفُرُونَ بِٱللَّهِ وَكُنتُمۡ أَمۡوَٰتٗا فَأَحۡيَٰكُمۡۖ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡ ثُمَّ إِلَيۡهِ تُرۡجَعُونَ
តើពួកអ្នកប្រឆាំងនឹងអល់ឡោះយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកមិនទាន់មានវត្តមានសោះ ហើយទ្រង់បានបង្កើតពួកអ្នកឱ្យមានជីវិត។ ក្រោយមក ទ្រង់ឱ្យពួកអ្នកស្លាប់ទៅវិញ បន្ទាប់មក ទ្រង់បានធ្វើឱ្យពួកអ្នករស់ឡើងវិញ(នៅថ្ងៃបរលោក)។ បន្ទាប់មកទៀត ពួកអ្នកនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់ទ្រង់វិញ ដើម្បីជុំនុំជម្រះនូវអ្វីដែលពួកគេបានសាងនៅក្នុងលោកិយ។
Arapça tefsirler:
هُوَ ٱلَّذِي خَلَقَ لَكُم مَّا فِي ٱلۡأَرۡضِ جَمِيعٗا ثُمَّ ٱسۡتَوَىٰٓ إِلَى ٱلسَّمَآءِ فَسَوَّىٰهُنَّ سَبۡعَ سَمَٰوَٰتٖۚ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٞ
ទ្រង់គឺជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះសម្រាប់ពួកអ្នក។ បន្ទាប់មក ទ្រង់ឆ្ពោះទៅកាន់មេឃ រួចទ្រង់បានបង្កើតមេឃប្រាំពីរជាន់(នៅបន្តបន្ទាប់ពីលើគ្នា)។ ហើយទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
Arapça tefsirler:
 
Anlam tercümesi Sure: Sûratu'l-Bakarah
Surelerin fihristi Sayfa numarası
 
Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Rowad Tercüme Merkezi - Mealler fihristi

Rowad Tercüme Merkezi Ekibi tarafından Rabvede'ki Tebliğ, İrşat ve Toplum Bilinçlendirme Derneği ve Dünya dillerinde İslami içerik ve hizmet cemiyeti işbirliğiyle tercüme edilmiştir.

Kapat