Check out the new design

የቅዱስ ቁርዓን ይዘት ትርጉም - የኸመርኛ ትርጉም - የሙስሊም ማህበረሰብ ልማት ማህበር * - የትርጉሞች ማዉጫ

XML CSV Excel API
Please review the Terms and Policies

የይዘት ትርጉም ምዕራፍ: ሁድ   አንቀጽ:
قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي مِنۡهُ رَحۡمَةٗ فَمَن يَنصُرُنِي مِنَ ٱللَّهِ إِنۡ عَصَيۡتُهُۥۖ فَمَا تَزِيدُونَنِي غَيۡرَ تَخۡسِيرٖ
គាត់(សឡេះ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នក ប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជា)ពី ទ្រង់នោះ តើមានអ្នកណាអាចជួយខ្ញុំបានពី(ទណ្ឌកម្ម)អល់ឡោះ ប្រសិនបើខ្ញុំមិនបានគោរពចំពោះទ្រង់? ពួកអ្នកមិនបង្កើនអ្វីដល់ខ្ញុំ ក្រៅពីភាពខាតបង់នោះឡើយ។
የአረብኛ ቁርኣን ማብራሪያ:
وَيَٰقَوۡمِ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٞ قَرِيبٞ
ឱក្រុមរបស់ខ្ញុំ. នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែល ជាភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរ ស៊ីនៅលើដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ។ បើមិនដូច្នោះទេទារុណកម្មនឹង ធ្លាក់មកលើពួកអ្នកឆាប់ៗនេះជាមិនខាន។
የአረብኛ ቁርኣን ማብራሪያ:
فَعَقَرُوهَا فَقَالَ تَمَتَّعُواْ فِي دَارِكُمۡ ثَلَٰثَةَ أَيَّامٖۖ ذَٰلِكَ وَعۡدٌ غَيۡرُ مَكۡذُوبٖ
តែពួកគេបានសម្លាប់វា។ ពេលនោះគាត់បានពោលថាៈ ចូរពួកអ្នកសប្បាយរីករាយក្នុងលំនៅដ្ឋានរបស់ពួកអ្នករយៈពេល បីថ្ងៃចុះ(ទណ្ឌកម្មនឹងមកដល់បន្ទាប់ពីនោះ)។ នេះជាការសន្យា មួយ(របស់អល់ឡោះ)ដែលគ្មានការភូតកុហកឡើយ។
የአረብኛ ቁርኣን ማብራሪያ:
فَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا صَٰلِحٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَمِنۡ خِزۡيِ يَوۡمِئِذٍۚ إِنَّ رَبَّكَ هُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ
នៅពេលដែលបទបញ្ជា (ទណ្ឌកម្ម)របស់យើងបានមក ដល់ យើងក៏បានសង្គ្រោះសឡេះ និងបណ្ដាអ្នកដែលមានជំនឿជា មួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយ(យើងបានសង្គ្រោះ ពួកគេ)ពីភាពអាម៉ាស់របស់ពួកគេនៅថ្ងៃនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាខ្លាំងក្លា មហាខ្លាំងពូកែ។
የአረብኛ ቁርኣን ማብራሪያ:
وَأَخَذَ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ
ហើយពេលនោះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួក ដែលបំពាន ហើយបានធ្វើឱ្យពួកគេស្លាប់មួយរំពេចនៅក្នុងផ្ទះរបស់ ពួកគេ។
የአረብኛ ቁርኣን ማብራሪያ:
كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَآ إِنَّ ثَمُودَاْ كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّثَمُودَ
វាហាក់ដូចជាពួកគេមិនបានរស់នៅទីនោះ។ ចូរដឹងថា. ពិតប្រាកដណាស់ ក្រុមសាមូដបានប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ចូរដឹងថា. មហន្ដរាយហើយចំពោះក្រុមសាមូដ។
የአረብኛ ቁርኣን ማብራሪያ:
وَلَقَدۡ جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُواْ سَلَٰمٗاۖ قَالَ سَلَٰمٞۖ فَمَا لَبِثَ أَن جَآءَ بِعِجۡلٍ حَنِيذٖ
ហើយជាការពិតណាស់ បណ្ដាអ្នកនាំសាររបស់យើង (ម៉ាឡាអ៊ីកាត់)បាននាំដំណឹងល្អមកឱ្យអ៊ីព្រហ៊ីម(ប្រាប់ថាប្រពន្ធ គាត់នឹងមានកូន)។ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម ហើយ គាត់ក៏បានឆ្លើយតបនឹងពាក្យសាឡាមវិញដែរ។ ហើយមិនយូរ ប៉ុន្មានគាត់ក៏បាននាំមកនូវកូនគោអាំងមួយ(មកទទួលពួកគេ)។
የአረብኛ ቁርኣን ማብራሪያ:
فَلَمَّا رَءَآ أَيۡدِيَهُمۡ لَا تَصِلُ إِلَيۡهِ نَكِرَهُمۡ وَأَوۡجَسَ مِنۡهُمۡ خِيفَةٗۚ قَالُواْ لَا تَخَفۡ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمِ لُوطٖ
ប៉ុន្ដែនៅពេលអ៊ីព្រហ៊ីមបានឃើញដៃរបស់ពួកគេ(ម៉ាឡា-អ៊ីកាត់)មិនលូកចាប់យកសាច់កូនគោអាំងនោះ គាត់បានសង្ស័យ លើពួកគេ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេ បាននិយាយថាៈ ចូរអ្នកកុំភ័យខ្លាចអ្វីតាមពិតពួកយើងត្រូវបានគេ (អល់ឡោះ)បញ្ជូនទៅក្រុមលូតទេ។
የአረብኛ ቁርኣን ማብራሪያ:
وَٱمۡرَأَتُهُۥ قَآئِمَةٞ فَضَحِكَتۡ فَبَشَّرۡنَٰهَا بِإِسۡحَٰقَ وَمِن وَرَآءِ إِسۡحَٰقَ يَعۡقُوبَ
ហើយប្រពន្ធរបស់គាត់(អ៊ីព្រហ៊ីម)បានឈរស្ដាប់នៅ ទីនោះ ដោយនាងបានញញឹមសើច។ ហើយ(ម៉ាឡាអ៊ីកាត់បាន ប្រាប់ថា) ពួកយើងបានផ្ដល់ដំណឹងល្អអំពីអ៊ីសហាកដល់នាង និង ក្រោយពីអ៊ីសហាកនោះគឺយ៉ាក់កូប។
የአረብኛ ቁርኣን ማብራሪያ:
 
የይዘት ትርጉም ምዕራፍ: ሁድ
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የኸመርኛ ትርጉም - የሙስሊም ማህበረሰብ ልማት ማህበር - የትርጉሞች ማዉጫ

ምንጭ ከ የካምቦዲያ እስላማዊ ማህበረሰብ ልማት ማህበር።

መዝጋት