للإطلاع على الموقع بحلته الجديدة

ترجمة معاني القرآن الكريم - الترجمة الخميرية - جمعية تطوير المجتمع الإسلامي * - فهرس التراجم

XML CSV Excel API
تنزيل الملفات يتضمن الموافقة على هذه الشروط والسياسات

ترجمة معاني سورة: هود   آية:
قَالَتۡ يَٰوَيۡلَتَىٰٓ ءَأَلِدُ وَأَنَا۠ عَجُوزٞ وَهَٰذَا بَعۡلِي شَيۡخًاۖ إِنَّ هَٰذَا لَشَيۡءٌ عَجِيبٞ
នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថាៈ អស្ចារ្យហើយ ខ្ញុំ. តើខ្ញុំមានកូនយ៉ាងដូចមេ្ដច បើខ្ញុំចាស់ជរាហើយនោះ ហើយប្ដី របស់ខ្ញុំនេះក៏ចាស់ជរាដែរ? ពិតប្រាកដណាស់ នេះគឺជារឿងចម្លែក មែន។
التفاسير العربية:
قَالُوٓاْ أَتَعۡجَبِينَ مِنۡ أَمۡرِ ٱللَّهِۖ رَحۡمَتُ ٱللَّهِ وَبَرَكَٰتُهُۥ عَلَيۡكُمۡ أَهۡلَ ٱلۡبَيۡتِۚ إِنَّهُۥ حَمِيدٞ مَّجِيدٞ
ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ តើនាងភ្ញាក់ផ្អើលនឹង បទបញ្ជារបស់អល់ឡោះឬ? ក្ដីមេត្ដាករុណារបស់អល់ឡោះ និង ពរជ័យរបស់ទ្រង់គឺផ្ដល់ឱ្យពួកអ្នក ឱក្រុមគ្រួសារ(របស់អ៊ីព្រហ៊ីម). ពិតប្រាកដណាស់ ទ្រង់ជាទីកោតសរសើរ ថ្កុំថ្កើងបំផុត។
التفاسير العربية:
فَلَمَّا ذَهَبَ عَنۡ إِبۡرَٰهِيمَ ٱلرَّوۡعُ وَجَآءَتۡهُ ٱلۡبُشۡرَىٰ يُجَٰدِلُنَا فِي قَوۡمِ لُوطٍ
ហើយនៅពេលដែលការភ័យខ្លាចបានរំសាយចេញពី អ៊ីព្រហ៊ីម ស្រាប់តែដំណឹងល្អ(មានកូន)បានមកដល់គាត់ គាត់ក៏ ជជែកតវ៉ាជាមួយពួកយើង(ម៉ាឡាអ៊ីកាត់)ពីរឿង(បំផិ្លចបំផ្លាញ)របស់ក្រុមលូត។
التفاسير العربية:
إِنَّ إِبۡرَٰهِيمَ لَحَلِيمٌ أَوَّٰهٞ مُّنِيبٞ
ពិតប្រាកដណាស់ អ៊ីព្រហ៊ីមជាអ្នកទន់ភ្លន់ ជាអ្នកអត់ធ្មត់ ជាអ្នកបួងសួងសុំអភ័យទោសពីអល់ឡោះជានិច្ច។
التفاسير العربية:
يَٰٓإِبۡرَٰهِيمُ أَعۡرِضۡ عَنۡ هَٰذَآۖ إِنَّهُۥ قَدۡ جَآءَ أَمۡرُ رَبِّكَۖ وَإِنَّهُمۡ ءَاتِيهِمۡ عَذَابٌ غَيۡرُ مَرۡدُودٖ
ឱអ៊ីព្រហ៊ីម. ចូរអ្នកបោះបង់ការតវ៉ានេះចុះ តាមពិតបទ បញ្ជានៃម្ចាស់់របស់អ្នកបានមកដល់ហើយ។ ហើយពិតប្រាកដណាស់ ទារុណកម្មនឹងមកដល់ពួកគេ(ក្រុមលូត) ដោយគ្មានអ្នកណាអាច រារាំងបានឡើយ។
التفاسير العربية:
وَلَمَّا جَآءَتۡ رُسُلُنَا لُوطٗا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعٗا وَقَالَ هَٰذَا يَوۡمٌ عَصِيبٞ
ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់) បានមកជួបលូត គាត់មានការព្រួយបារម្ភ និងតឹងទ្រូងដោយសារតែ ពួកគេ។ ហើយគាត់បានពោលថាៈ នេះជាថ្ងៃមួយដ៏លំបាកបំផុត។
التفاسير العربية:
وَجَآءَهُۥ قَوۡمُهُۥ يُهۡرَعُونَ إِلَيۡهِ وَمِن قَبۡلُ كَانُواْ يَعۡمَلُونَ ٱلسَّيِّـَٔاتِۚ قَالَ يَٰقَوۡمِ هَٰٓؤُلَآءِ بَنَاتِي هُنَّ أَطۡهَرُ لَكُمۡۖ فَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ فِي ضَيۡفِيٓۖ أَلَيۡسَ مِنكُمۡ رَجُلٞ رَّشِيدٞ
ហើយក្រុមរបស់គាត់(លូត)បានមកជួបគាត់ទាំងប្រញាប់ ប្រញាល់ ខណៈដែលពួកគេធ្លាប់បានប្រព្រឹត្ដអំពើអាក្រក់ជាច្រើន កាលពីមុន(បុរសរួមភេទជាមួយបុរស)។ គាត់បានពោលថាៈ ឱ ក្រុមរបស់ខ្ញុំ. ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ ពួកនាងស្អាតបរិសុទ្ធ សម្រាប់ពួកអ្នក(ប្រសិនបើពួកអ្នករៀបការជាមួយនាងស្រប ច្បាប់)។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នក កុំធើ្វឱ្យខ្ញុំអាម៉ាស់ចំពោះភ្ញៀវរបស់ខ្ញុំឱ្យសោះ។ តើក្នុងចំណោម ពួកអ្នកគ្មានបុរសណាឈ្លាសវៃទេឬ?
التفاسير العربية:
قَالُواْ لَقَدۡ عَلِمۡتَ مَا لَنَا فِي بَنَاتِكَ مِنۡ حَقّٖ وَإِنَّكَ لَتَعۡلَمُ مَا نُرِيدُ
ពួកគេបានតបវិញថាៈ អ្នកពិតជាបានដឹងរួចហើយថា ពួកយើងមិនត្រូវការកូនស្រីទាំងអស់របស់អ្នកឡើយ ហើយពិត ប្រាកដណាស់ អ្នកដឹងយ៉ាងច្បាស់នូវអ្វីដែលពួកយើងត្រូវការ។
التفاسير العربية:
قَالَ لَوۡ أَنَّ لِي بِكُمۡ قُوَّةً أَوۡ ءَاوِيٓ إِلَىٰ رُكۡنٖ شَدِيدٖ
គាត់(លូត)បានពោលថាៈ ប្រសិនបើខ្ញុំមានអំណាចអាច ទប់ទល់នឹងពួកអ្នក ឬខ្ញុំអាចរកអ្នកមានអំណាចខ្លាំងក្លាជួយ(ខ្ញុំនឹង តទល់ជាមួយពួកអ្នកវិញ)ជាមិនខាន។
التفاسير العربية:
قَالُواْ يَٰلُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوٓاْ إِلَيۡكَۖ فَأَسۡرِ بِأَهۡلِكَ بِقِطۡعٖ مِّنَ ٱلَّيۡلِ وَلَا يَلۡتَفِتۡ مِنكُمۡ أَحَدٌ إِلَّا ٱمۡرَأَتَكَۖ إِنَّهُۥ مُصِيبُهَا مَآ أَصَابَهُمۡۚ إِنَّ مَوۡعِدَهُمُ ٱلصُّبۡحُۚ أَلَيۡسَ ٱلصُّبۡحُ بِقَرِيبٖ
ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ ឱលូត. ជាការពិតណាស់ ពួកយើងគឺជាអ្នកនាំសារនៃម្ចាស់របស់អ្នក។ ពួកគេនឹងមិន អាចប៉ះពាល់ដល់អ្នកបានឡើយ។ ចូរអ្នកនាំគ្រួសាររបស់អ្នកចាក ចេញ(ពីភូមិនេះ)នៅពាក់កណ្ដាលយប់ លើកលែងតែភរិយារបស់ អ្នកប៉ុណ្ណោះ ហើយកុំឱ្យអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើល ក្រោយឱ្យសោះ ព្រោះទារុណកម្មនឹងធ្លាក់ទៅលើនាងដូចអ្វីដែល ពួកគេ(ក្រុមរបស់លូត)នឹងទទួលរងដែរ។ ពិតប្រាកដណាស់ ពេល សន្យា(ដាក់ទណ្ឌកម្ម)របស់ពួកគេគឺនៅពេលទៀបភ្លឺ។ តើពេល ទៀបភ្លឺមិនមែនជិតមកដល់ទេឬ?
التفاسير العربية:
 
ترجمة معاني سورة: هود
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية - جمعية تطوير المجتمع الإسلامي - فهرس التراجم

صادرة عن جمعية تطوير المجتمع الاسلامي الكمبودي.

إغلاق