ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (25) سورة: يونس
وَٱللَّهُ يَدۡعُوٓاْ إِلَىٰ دَارِ ٱلسَّلَٰمِ وَيَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ហើយអល់ឡោះទ្រង់អំពាវនាវមនុស្សលោកទាំងអស់ទៅកាន់ឋានសួគ៌របស់ទ្រង់ ដែលវាជាលំនៅឋាននៃសន្តិភាព ជាកន្លែងដែលមនុស្សមានសុវត្ថិភាពពីគ្រោះថ្នាក់និងទុក្ខព្រួយនានា និងមានសុវត្ថិភាព(រួចផុត)ពីសេចក្ដីស្លាប់។ ហើយអល់ឡោះទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់សាសនានៃសន្តិភាព(សាសនាឥស្លាម) ដែលនាំ(ពួកគេ)ទៅកាន់លំនៅឋាននៃសន្តិភាពនេះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• الله أسرع مكرًا بمن مكر بعباده المؤمنين.
• អល់ឡោះគឺជាអ្នកតបតចំពោះឧបាយកលយ៉ាងលឿនបំផុតចំពោះជនដែលប្រើល្បិចកលប្រឆាំងនឹងខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។

• بغي الإنسان عائد على نفسه ولا يضر إلا نفسه.
• ការបំពានរបស់មនុស្សលោកនឹងធ្លាក់ទៅលើខ្លួនរបស់គេផ្ទាល់ ដោយវាមិនអាចបង្កគ្រោះថ្នាក់ដល់នរណាផ្សេងក្រៅពីរូបគេខ្លួនឯងនោះឡើយ។

• بيان حقيقة الدنيا في سرعة انقضائها وزوالها، وما فيها من النعيم فهو فانٍ.
• បញ្ជាក់ពីធាតុពិតនៃលោកិយនេះដែលវានឹងត្រូវបញ្ចប់ ហើយនិងវិនាសអន្តរាយទៅវិញយ៉ាងលឿន ហើយឧបការគុណទាំងឡាយដែលមាននៅក្នុងវានោះក៏នឹងត្រូវវិនាសអន្តរាយដូចគ្នា។

• الجنة هي مستقر المؤمن؛ لما فيها من النعيم والسلامة من المصائب والهموم.
• ឋានសួគ៌ គឺជាលំនៅឋានរបស់អ្នកមានជំនឿ ដោយនៅទីនោះ ពួកគេនឹងទទួលបាននូវឧបការគុណ និងមានសុវត្ថិភាពរួចផុតពីគ្រោះថ្នាក់ និងទុក្ខព្រួយនានាទាំងអស់។

 
ترجمة معاني آية: (25) سورة: يونس
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق