ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (6) سورة: يونس
إِنَّ فِي ٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَا خَلَقَ ٱللَّهُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَأٓيَٰتٖ لِّقَوۡمٖ يَتَّقُونَ
ពិតប្រាកដណាស់ ការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃទៅចំពោះមនុស្សលោក ការផ្លាស់ប្តូរពីភាពងងឹត(នៃពេលយប់) ទៅជាពន្លឺភ្លឺ(នៃពេលថ្ងៃ) ពេលខ្លះ ពេលយប់វែងជាងពេលថ្ងៃ និងពេលខ្លះទៀត ពេលថ្ងៃវែងជាងពេលយប់ ហើយនិងអ្វីៗទាំងអស់ដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីនោះ គឺជាសញ្ញាភស្តុតាងដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលកោតខ្លាចទ្រង់ ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• إثبات نبوة النبي صلى الله عليه وسلم وأن إرساله أمر معقول لا عجب فيه .
• ទទួលស្គាល់ពីភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់ ហើយពិតណាស់ ការបញ្ជូនគាត់មក គឺជារឿងដែលអាចទទួលយកបាន សមហេតផល ពុំមែនជារឿងដែលចម្លែកនោះទេ។

• خلق السماوات والأرض ومن فيهما، وتدبير الأمر، وتقدير الأزمان واختلاف الليل والنهار كلها آيات عظيمة دالة على ألوهية الله سبحانه.
• ការបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលមាននៅក្នុងវាទាំងពីរ ការរៀបចំកិច្ចការទាំងឡាយ(របស់អល់ឡោះ) ការកំណត់ពេលវេលា និងការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ ទាំងអស់នេះគឺជាភស្តុតាងដ៏ធំធេងដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈ។

• الشفاعة يوم القيامة لا تكون إلا لمن أذن له الله، ورضي قوله وفعله.
• ការជួយអន្តរាគមន៍នៅថ្ងៃបរលោក គឺមិនអាចទៅរួចនោះទេ លើកលែងតែចំពោះជនណាដែលត្រូវបានអល់ឡោះអនុញ្ញាត ហើយទ្រង់ពេញចិត្តពាក្យសម្ដីនិងទង្វើរបស់គេប៉ុណ្ណោះ។

• تقدير الله عز وجل لحركة الشمس ولمنازل القمر يساعد على ضبط التاريخ والأيام والسنين.
• ការកំណត់របស់អល់ឡោចំពោះចលនារបស់ព្រះអាទិត្យ និងវដ្តនៃព្រះចន្ទ គឺជាជំនួយជួយដល់ការកំណត់កាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ។

 
ترجمة معاني آية: (6) سورة: يونس
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق