ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (101) سورة: هود
وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن ظَلَمُوٓاْ أَنفُسَهُمۡۖ فَمَآ أَغۡنَتۡ عَنۡهُمۡ ءَالِهَتُهُمُ ٱلَّتِي يَدۡعُونَ مِن دُونِ ٱللَّهِ مِن شَيۡءٖ لَّمَّا جَآءَ أَمۡرُ رَبِّكَۖ وَمَا زَادُوهُمۡ غَيۡرَ تَتۡبِيبٖ
ហើយយើងមិនបានបំពានទៅលើពួកគេនោះឡើយនូវអ្វីដែលបានកើតឡើងចំពោះពួកគេនៃការបំផ្លាញនោះ។ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយតាមរយៈការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់នោះ។ ហើយព្រះនានារបស់ពួកគេដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ មិនអាចការពារពួកគេបានឡើយចំពោះទណ្ឌកម្មដែលបានធ្លាក់ទៅលើពួកគេនៅពេលណាដែលបទបញ្ជារបស់ម្ចាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៃការបំផ្លាញពួកគេបានមកដល់ហើយនោះ។ ហើយព្រះនានារបស់ពួកគេនោះមិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីភាពខាតបង់ និងភាពវិនាសអន្តរាយនោះឡើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• التحذير من اتّباع رؤساء الشر والفساد، وبيان شؤم اتباعهم في الدارين.
• ប្រុងប្រយ័ត្នពីការដើរតាមមេដឹកនាំដែលអាក្រក់និងបង្កវិនាសកម្ម និងបញ្ជាក់ពីសំណាងអាក្រក់នៃអ្នកដែលដើរតាមពួកគេនៅក្នុងឋានទាំងពីរ(លោកិយ និងបរលោក)។

• تنزه الله تعالى عن الظلم في إهلاك أهل الشرك والمعاصي.
• អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំពីការបំពានចំពោះការដែលទ្រង់បំផ្លាញពួកដែលធ្វើស្ហ៊ីរិក និងពួកដែលប្រព្រឹត្តបាបកម្មនានា។

• لا تنفع آلهة المشركين عابديها يوم القيامة، ولا تدفع عنهم العذاب.
• ព្រះនានារបស់ពួកមុស្ហរីគីនមិនអាចជួយអ្នកដែលគោរពបូជាពួកវាបានទេនៅថ្ងៃបរលោក ហើយក៏មិនអាចការពារពួកគេពីទណ្ឌកម្មបានដែរ។

• انقسام الناس يوم القيامة إلى: سعيد خالد في الجنان، وشقي خالد في النيران.
• ការបែងចែកមនុស្សលោកនៅថ្ងៃបរលោកជាពីរក្រុមគឺ ៖ អ្នកដែលមានសំណាងល្អដោយស្ថិតនៅជាអមតៈនៅក្នុងឋានសួគ៌ និងអ្នកដែលមានសំណាងអាក្រក់ដោយត្រូវស្ថិតនៅជាអមតៈនៅក្នុងឋាននរក។

 
ترجمة معاني آية: (101) سورة: هود
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق