ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (45) سورة: هود
وَنَادَىٰ نُوحٞ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبۡنِي مِنۡ أَهۡلِي وَإِنَّ وَعۡدَكَ ٱلۡحَقُّ وَأَنتَ أَحۡكَمُ ٱلۡحَٰكِمِينَ
ហើយព្យាការីនួហក៏បានស្រែកហៅម្ចាស់របស់គាត់ ដោយបួងសួងសុំពីទ្រង់ដោយគាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ កូនរបស់ខ្ញុំក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែលទ្រង់បានសន្យានឹងខ្ញុំថានឹងរំដោះពួកគេ(ពីការលិចលង់)ផងដែរ ហើយពិតប្រាកដណាស់ ការសន្យាររបស់ទ្រង់ គឺជាការពិត ដោយទ្រង់មិនក្បត់សន្យារបស់ទ្រង់នោះឡើយ។ ហើយទ្រង់គឺជាម្ចាស់ដែលកាត់សេចក្តីដោយយុត្តិធម៌បំផុត និងដឹងបំផុតអំពីពួកគេ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• بيان عادة المشركين في الاستهزاء والسخرية بالأنبياء وأتباعهم.
• បញ្ជាក់ពីទម្លាប់របស់ពួកមុស្ហរីគីនដែលពួកគេតែងតែសើចចំអក និងមើលងាយចំពោះបណ្តាព្យាការី និងអ្នកទាំងឡាយដែលដើរតាមពួកគាត់។

• بيان سُنَّة الله في الناس وهي أن أكثرهم لا يؤمنون.
• បញ្ជាក់ពីមាគ៌ារបស់អល់ឡោះចំពោះមនុស្សលោក នោះគឺ ភាគច្រើននៃពួកគេ គឺគ្មានជំនឿនោះឡើយ។

• لا ملجأ من الله إلا إليه، ولا عاصم من أمره إلا هو سبحانه.
• គ្មានកន្លែងជ្រកកោនណាមួយអំពីអល់ឡោះក្រៅពីទៅកាន់ទ្រង់នោះឡើយ ហើយក៏គ្មាននរណាអាចការពារ ឬរារាំងពីបទបញ្ជារបស់ទ្រង់ ក្រៅពីទ្រង់នោះដែរ។

 
ترجمة معاني آية: (45) سورة: هود
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق