ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (46) سورة: هود
قَالَ يَٰنُوحُ إِنَّهُۥ لَيۡسَ مِنۡ أَهۡلِكَۖ إِنَّهُۥ عَمَلٌ غَيۡرُ صَٰلِحٖۖ فَلَا تَسۡـَٔلۡنِ مَا لَيۡسَ لَكَ بِهِۦ عِلۡمٌۖ إِنِّيٓ أَعِظُكَ أَن تَكُونَ مِنَ ٱلۡجَٰهِلِينَ
អល់ឡោះជាម្ចាស់បានមានបន្ទូលតបទៅកាន់ព្យាការីនួហវិញថាៈ ឱព្យាការីនួហ! ពិតប្រាកដណាស់ កូនប្រុសរបស់អ្នកដែលអ្នកបានសុំយើងឲ្យជួយសង្គ្រោះគេនោះ មិនមែនជាក្រុមគ្រួសាររបស់អ្នកដែលយើងបានសន្យានឹងអ្នកថា នឹងសង្គ្រោះពួកគេនោះទេ ពីព្រោះរូបគេគឺអ្នកដែលគ្មានជំនឿ។ ជាការពិតណាស់ ការស្នើសុំរបស់អ្នកនេះ ឱព្យាការីនួហ(ដែលសុំឲ្យអល់ឡោះសង្គ្រោះកូនរបស់គាត់ដែលជាអ្នកគ្មានជំនឿ) គឹជាទង្វើដែលមិនសាកសមចេញពីអ្នកនោះទេ ហើយវាក៏មិនគប្បីចេញពីអ្នកដែលស្ថិតក្នុងតំណែង(ជាអ្នកនាំសារ)ដូចអ្នកនេះដែរ។ ដូចនេះ ចូរអ្នកកុំស្នើសុំពីយើងនូវអ្វីដែលអ្នកមិនបានដឹងពីវាឲ្យសោះ។ ពិតប្រាកដណាស់ យើងឲ្យអ្នកប្រុងប្រយ័ត្នខ្លាចក្រែងអ្នកស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ ដោយអ្នកសុំពីយើងនូវអ្វីដែលផ្ទុយពីចំណេះដឹង និងគតិបណ្ឌិតរបស់យើង។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• لا يملك الأنبياء الشفاعة لمن كفر بالله حتى لو كانوا أبناءهم.
• បណ្តាព្យាការីទាំងឡាយ មិនអាចធ្វើអន្តរាគមន៍ចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះនោះឡើយ សូម្បីតែជាកូនចៅរបស់ពួកគាត់ក៏ដោយ។

• عفة الداعية وتنزهه عما في أيدي الناس أقرب للقبول منه.
• ភាពបរិសុទ្ធ និងភាពស្អាតស្អំរបស់អ្នកដែលអំពាវនាវ(ទៅកាន់អល់ឡោះ)អំពីអ្វីដែលមាននៅក្នុងដៃមនុស្សលោក(ដូចជាទ្រព្យសម្បត្តិ និងឋានៈសក្តិ) គឺកៀកបំផុតទៅកាន់ការដែលឲ្យពួកគេងាយនឹងទទួលយក(ការអំពាវនាវនោះ)។

• فضل الاستغفار والتوبة، وأنهما سبب إنزال المطر وزيادة الذرية والأموال.
• ឧត្តមភាពនៃការសុំការអភ័យទោស និងសារភាពកំហុសចំពោះអល់ឡោះ ហើយវាទាំងពីរនេះ គឺជាមូលហេតុដែលនាំឲ្យមានភ្លៀងធ្លាក់ និងទទួលបានការបន្ថែមនូវកូនចៅ និងទ្រព្យសម្បត្តិកាន់តែច្រើន។

 
ترجمة معاني آية: (46) سورة: هود
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق