ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (62) سورة: هود
قَالُواْ يَٰصَٰلِحُ قَدۡ كُنتَ فِينَا مَرۡجُوّٗا قَبۡلَ هَٰذَآۖ أَتَنۡهَىٰنَآ أَن نَّعۡبُدَ مَا يَعۡبُدُ ءَابَآؤُنَا وَإِنَّنَا لَفِي شَكّٖ مِّمَّا تَدۡعُونَآ إِلَيۡهِ مُرِيبٖ
ក្រុមរបស់គាត់បាននិយាយទៅកាន់គាត់វិញថាៈ ឱសឡេះ! ជាការពិតណាស់ រូបអ្នកធ្លាប់ជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងចំណោមពួកយើងមុននឹងអ្នកធ្វើការអំពាវនាវ(ទៅកាន់អល់ឡោះ)នេះ។ ជាការពិតណាស់ ពួកយើងធ្លាប់សង្ឃឹមថា អ្នកនឹងក្លាយជាមនុស្សដែលមានប្រាជ្ញាស្មារតីពេញលេញ ជាអ្នកផ្តល់ដំបូន្មាន និងជាដៃគូពិភាក្សាគ្នា។ តើអ្នក(ឱសឡេះ)ហាមឃាត់ពួកយើងមិនឲ្យគោរពសក្ការៈចំពោះអ្វី(ព្រះនានា)ដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពសក្ការៈនោះឬ? ពិតប្រាកដណាស់ ពួកយើងមានការមន្ទិលសង្ស័យចំពោះអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយនោះ ដែលធ្វើឲ្យពួកយើងចោទប្រកាន់ថា អ្នកកំពុងតែប្រឌិតភូតកុហកទៅលើអល់ឡោះហើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• من وسائل المشركين في التنفير من الرسل الاتهام بخفة العقل والجنون.
• ក្នុងចំណោមវិធីសាស្ត្រ ឬមធ្យោបាយរបស់ពួកមុស្ហរីគីនក្នុងការធ្វើឲ្យមនុស្សគេចចេញពីបណ្តាអ្នកនាំសារទាំងឡាយនោះ គឺការចោទប្រកាន់ទៅលើពួកគាត់ថា ជាមនុស្សមានសតិខ្សោយ និងជាមនុស្សវិកលចរិតជាដើម។

• ضعف المشركين في كيدهم وعدائهم، فهم خاضعون لله مقهورون تحت أمره وسلطانه.
• ភាពទន់ខ្សោយរបស់ពួកមុស្ហរីគីនចំពោះល្បិចកលនិងភាពជាសត្រូវរបស់ពួកគេ។ ពិតណាស់ ពួកគេឱនលំទោនចំពោះអល់ឡោះ ដោយត្រូវបានគេបង្ខំឲ្យស្ថិតនៅក្រោមបទបញ្ជា និងអំណាចរបស់ទ្រង់។

• أدلة الربوبية من الخلق والإنشاء مقتضية لتوحيد الألوهية وترك ما سوى الله.
• ភស្តុតាងដែលបង្ហាញពីភាពជាម្ចាស់នៃការបង្កើតនោះ គឺទាមទារឲ្យគេត្រូវតែគោរពសក្ការៈចំពោះព្រះ(អល់ឡោះ)តែមួយគត់ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះអ្វីផ្សេងពីទ្រង់។

 
ترجمة معاني آية: (62) سورة: هود
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق