ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (86) سورة: الإسراء
وَلَئِن شِئۡنَا لَنَذۡهَبَنَّ بِٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ ثُمَّ لَا تَجِدُ لَكَ بِهِۦ عَلَيۡنَا وَكِيلًا
សូមស្បថនឹងអល់ឡោះ! ប្រសិនបើយើង(អល់ឡោះ)មានចេតនាលុបបំបាត់នូវវ៉ាហ៊ីដែលយើងបានបញ្ចុះមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយការលុបបំបាត់វាចេញពីដួងចិត្ត និងពីបណ្តាគម្ពីរទាំងឡាយ(ដែលបានកត់ត្រា)នោះ យើងប្រាកដជានឹងលុបបំបាត់វាជាមិនខាន។ បន្ទាប់មក អ្នកនឹងគ្មានអ្នកណាដែលជួយអ្នក និងទទួលរ៉ាប់រងក្នុងការនាំវាត្រឡប់មកវិញនោះឡើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• في الآيات دليل على شدة افتقار العبد إلى تثبيت الله إياه، وأنه ينبغي له ألا يزال مُتَمَلِّقًا لربه أن يثبته على الإيمان.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងពីតម្រូវការរបស់ខ្ញុំបម្រើអល់ឡោះដែលពួកគេត្រូវការបំផុតនូវការពង្រឹងពីអល់ឡោះជាម្ចាស់ចំពោះគេ(ឲ្យស្ថិតនៅលើការពិតជានិច្ច) ហើយពិតណាស់ គប្បីលើគេត្រូវបួងសូងសុំពីម្ចាស់របស់គេជាប្រចាំឲ្យទ្រង់ជួយពង្រឹងរូបគេនៅលើភាពមានជំនឿ។

• عند ظهور الحق يَضْمَحِل الباطل، ولا يعلو الباطل إلا في الأزمنة والأمكنة التي يكسل فيها أهل الحق.
• នៅពេលដែលសេចក្តីពិតបានលេចឡើង នោះប្រការមិនពិតនឹងត្រូវបាត់បង់់ វិនាសសាបសូន្យ។ ហើយប្រការមិនពិតមិនអាចខ្ពង់ខ្ពស់បានឡើយ លើកលែងតែនៅក្នុងសម័យកាលនិងទីកន្លែងទាំងឡាយណាដែលអ្នកដែលស្ថិតនៅលើការពិតនោះ ខ្ជិលច្រអូសប៉ុណ្ណោះ។

• الشفاء الذي تضمنه القرآن عام لشفاء القلوب من الشُّبَه، والجهالة، والآراء الفاسدة، والانحراف السيئ والمقاصد السيئة.
• ការព្យាបាលដែលមាននៅក្នុងគម្ពីរគួរអាននោះ គឺជាការព្យាបាលទូទៅ ដែលសម្រាប់ព្យាបាលដួងចិត្តពីភាពមន្ទិលសង្ស័យ ភាពល្ងង់ខ្លៅ ទស្សនៈដែលមិនត្រឹមត្រូវ ការងាកចេញដែលអាក្រក់ និងគោលបំណងអាក្រក់។

• في الآيات دليل على أن المسؤول إذا سئل عن أمر ليس في مصلحة السائل فالأولى أن يعرض عن جوابه، ويدله على ما يحتاج إليه، ويرشده إلى ما ينفعه.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងបង្ហាញថា ពិតណាស់នៅពេលដែលមានគេសួរសំណួរដែលគ្មានផ្តល់ផលប្រយោជន៍អ្វីដល់អ្នកសួរទេនោះ ជាការប្រសើរ គឺមិនគប្បីឆ្លើយនឹងសំណួរនោះទេ ហើយត្រូវចង្អុលបង្ហាញនិងណែនាំដល់អ្នកសួរនោះឲ្យសួរសំណួរណាដែលគេត្រូវការចំពោះវា និងសំណួរណាដែលមានប្រយោជន៍។

 
ترجمة معاني آية: (86) سورة: الإسراء
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق