ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (48) سورة: الكهف
وَعُرِضُواْ عَلَىٰ رَبِّكَ صَفّٗا لَّقَدۡ جِئۡتُمُونَا كَمَا خَلَقۡنَٰكُمۡ أَوَّلَ مَرَّةِۭۚ بَلۡ زَعَمۡتُمۡ أَلَّن نَّجۡعَلَ لَكُم مَّوۡعِدٗا
ហើយមនុស្សលោកទាំងអស់បានបង្ហាញខ្លួនជាជួរៗនៅចំពោះមុខម្ចាស់របស់អ្នក ដើម្បីទ្រង់នឹងធ្វើការជំនុំជម្រះពួកគេ។ ហើយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ ជាការពិតណាស់ ពួកអ្នកបានមកជួបយើងម្នាក់ៗឯង ដោយអាក្រាតកាយ និងមិនខតាន់(មិនកាត់ស្បែកចុងអង្គជាតិ)ឡើយ ដូចពេលដែលយើងបានបង្កើតពួកអ្នកលើកដំបូងដូច្នោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា ពិតប្រាកដណាស់ ពួកអ្នកនឹងមិនត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញឡើយ ហើយ(គិតថា)យើងនឹងមិនកំណត់ពេលវេលា និងទីកន្លែងមួយដែលយើងនឹងតបស្នងពួកអ្នកចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានសាងនោះឡើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• على العبد الإكثار من الباقيات الصالحات، وهي كل عمل صالح من قول أو فعل يبقى للآخرة.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះត្រូវបង្កើននូវទង្វើកុសលនានាដែលស្ថិតនៅគង់វង្សជានិរន្ដរ៍ ពោលគឺរាល់អំពើល្អទាំងឡាយ មិនថាតាមរយៈពាក្យសម្ដីនិងកាយវិការ ដែលផលបុណ្យរបស់វានៅគង់វង្សសម្រាប់ថ្ងៃបរលោក។

• على العبد تذكر أهوال القيامة، والعمل لهذا اليوم حتى ينجو من أهواله، وينعم بجنة الله ورضوانه.
• ចាំបាច់លើខ្ញុំបម្រើអល់ឡោះត្រូវរំលឹកពីភាពភ័យរន្ធត់នៃថ្ងៃបរលោក និងព្យាយាមសាងនូវទង្វើល្អសម្រាប់ថ្ងៃនោះដើម្បីឲ្យគេអាចរួចផុតពីភាពភ័យរន្ធត់របស់វា និងដើម្បីទទួលបានឋានសួគ៌របស់អល់ឡោះជាម្ចាស់ និងទទួលបានការពេញចិត្តពីទ្រង់។

• كَرَّم الله تعالى أبانا آدم عليه السلام والجنس البشري بأجمعه بأمره الملائكة أن تسجد له في بدء الخليقة سجود تحية وتكريم.
• អល់ឡោះជាម្ចាស់បានលើកតម្កើងឪពុករបស់ពួកយើង គឺព្យាការីអាហ្ទាំ និងមនុស្សលោកទាំងអស់ ដោយទ្រង់បានបញ្ជាឲ្យម៉ាឡាអ៊ីកាត់ទាំងឡាយស៊ូជូតទៅកាន់គាត់(ព្យាការីអាហ្ទាំ)នៅក្នុងពេលចាប់ផ្ដើមនៃការបង្កើត ដែលជាការស៊ូជូតស្វាគមន៍ និងជាការលើកតម្កើង។

• في الآيات الحث على اتخاذ الشيطان عدوًّا.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជម្រុញឲ្យយកស្ហៃតនធ្វើជាសត្រូវ។

 
ترجمة معاني آية: (48) سورة: الكهف
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق