ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (36) سورة: مريم
وَإِنَّ ٱللَّهَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٞ مُّسۡتَقِيمٞ
¬ហើយពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នកទាំងអស់គ្នា។ ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈដោយចិត្តស្មោះសទៅចំពោះទ្រង់តែមួយគត់។ អ្វីដែលខ្ញុំបានលើកឡើងប្រាប់ពួកអ្នកនោះ វាគឺមាគ៌ាដ៏ត្រឹមត្រូវដែលនាំទៅកាន់ការរពេញចិត្តរបស់អល់ឡោះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• في أمر مريم بالسكوت عن الكلام دليل على فضيلة الصمت في بعض المواطن .
• នៅក្នុងរឿងដែលម៉ារយ៉ាំនៅស្ងៀមមិននិយាយស្ដីអ្វី គឺជាភស្តុតាងបញ្ជាក់ទៅលើឧត្តមភាពនៃភាពស្ងៀមស្ងាត់(មិននិយាយស្តី)នៅស្ថានភាពមួយចំនួន។

• نذر الصمت كان جائزًا في شرع من قبلنا، أما في شرعنا فقد دلت السنة على منعه.
ការសច្ចាថា នឹងមិននិយាយស្ដី គឺត្រូវបានអនុញ្ញាតនៅក្នុងច្បាប់បញ្ញត្តិឥស្លាមជំនាន់មុន។ រីឯនៅក្នុងនៅច្បាប់បញ្ញត្តិឥស្លាមរបស់យើងវិញ គឺមានភស្តុតាងបញ្ជាក់ពីស៊ុណ្ណះ(លំអានរបស់ព្យាការី)ដែលបានហាមឃាត់ពីការធ្វើដូចនេះ។

• أن ما أخبر به القرآن عن كيفية خلق عيسى هو الحق القاطع الذي لا شك فيه، وكل ما عداه من تقولات باطل لا يليق بالرسل.
• ជាការពិតណាស់ អ្វីដែលគម្ពីរគួរអានបានបញ្ជាក់ប្រាប់អំពីរបៀបនៃការបង្កើតព្យាការីអ៊ីសានោះ វាគឺជាការពិតដែលគ្មានការមន្ទិលសង្ស័យឡើយ ហើយពាក្យសម្តី ឬទស្សនៈនានាក្រៅពីនោះ គឺជាសម្ដីដែលមិនពិត ដែលមិនសក្តិសមចំពោះអ្នកនាំសារឡើយ។

• في الدنيا يكون الكافر أصم وأعمى عن الحق، ولكنه سيبصر ويسمع في الآخرة إذا رأى العذاب، ولن ينفعه ذلك.
• នៅក្នុងលោកិយនេះ អ្នកដែលគ្មានជំនឿគឺជាមនុស្សថ្លង់ និងជាមនុស្សខ្វាក់មើលមិនឃើញការពិត ក៏ប៉ុន្តែ គេនឹងមើលឃើញនិងស្ដាប់ឮនៅថ្ងៃបរលោក នៅពេលដែលគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក តែវាមិនមានប្រយោជន៍អ្វីដល់គេឡើយនៅថ្ងៃនោះ។

 
ترجمة معاني آية: (36) سورة: مريم
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق