ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (58) سورة: مريم
أُوْلَٰٓئِكَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ مِن ذُرِّيَّةِ ءَادَمَ وَمِمَّنۡ حَمَلۡنَا مَعَ نُوحٖ وَمِن ذُرِّيَّةِ إِبۡرَٰهِيمَ وَإِسۡرَٰٓءِيلَ وَمِمَّنۡ هَدَيۡنَا وَٱجۡتَبَيۡنَآۚ إِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُ ٱلرَّحۡمَٰنِ خَرُّواْۤ سُجَّدٗاۤ وَبُكِيّٗا۩
បណ្តាព្យាការីទាំងឡាយដែលគេបានលើកឡើងនៅក្នុងជំពូកនេះ ដែលចាប់ផ្ដើមពីព្យាការីហ្សាការីយ៉ា និងបញ្ចប់ត្រឹមព្យាការីអ៊ិតទ្រីសនោះ អ្នកទាំងនោះគឺជាអ្នកដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានឧបការគុណដល់ពួកគេតាមរយៈ(ការផ្តល់ឲ្យពួកគេនូវ)ភាពជាព្យាការីក្នុងចំណោមកូនចៅអាហ្ទាំ និងក្នុងចំណោមកូនចៅរបស់អ្នកទាំងឡាយដែលយើងបានដឹកពួកគេនៅក្នុងសំពៅជាមួយនឹងព្យាការីនួហ និងក្នុងចំណោមកូនចៅរបស់ព្យាការីអ៊ីព្រហ៊ីម និងកូនចៅរបស់ព្យាការីយ៉ាក់កូប ហើយនិងក្នុងចំណោមអ្នកទាំងឡាយដែលយើងបានផ្ដល់នូវការចង្អុលបង្ហាញ(ដល់ពួកគេ)ទៅកាន់សាសនាឥស្លាម ហើយយើងបានជ្រើសរើសពួកគេ និងបានឲ្យពួកគេក្លាយទៅជាព្យាការី។ នៅពេលដែលពួកគេបានស្ដាប់ឮបណ្តាវាក្យខណ្ឌរបស់អល់ឡោះជាម្ចាស់ដែលគេសូត្រឲ្យពួកគេស្ដាប់នោះ គឺពួកគេក្រាបស៊ូជូតចំពោះអល់ឡោះដោយសម្រក់ទឹកភ្នែកព្រោះតែការកោតខ្លាចចំពោះទ្រង់។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• حاجة الداعية دومًا إلى أنصار يساعدونه في دعوته.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះនោះ តែងតែត្រូវការអ្នកជួយជានិច្ច ដែលជាអ្នកជួយពួកគេនៅក្នុងការអំពាវនាវនោះ។

• إثبات صفة الكلام لله تعالى.
• បញ្ជាក់ពីលក្ខណៈសម្បត្តិមួយរបស់អល់ឡោះជាម្ចាស់ គឺការមានបន្ទូល។

• صدق الوعد محمود، وهو من خلق النبيين والمرسلين، وضده وهو الخُلْف مذموم.
• ការគោរពតាមសន្យា គឺជាលក្ខណៈមួយដែលគេកោតសរសើរ ហើយវាគឺជាអត្តចរិតរបស់បណ្តាព្យាការី និងអ្នកនាំសារទាំងឡាយផងដែរ។ ចំណែកឯការមិនគោរពតាមសន្យា គឺជាលក្ខណៈមួយដែលត្រូវបានគេស្អប់ខ្ពើម។

• إن الملائكة رسل الله بالوحي لا تنزل على أحد من الأنبياء والرسل من البشر إلا بأمر الله.
• ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ដែលជាអ្នកនាំវ៉ាហ៊ីពីអល់ឡោះមកនោះ គឺពួកគេមិនចុះមកជួបនរណាម្នាក់ក្នុងចំណោមបណ្ដាព្យាការីនិងអ្នកនាំសារដែលជាមនុស្សលោកនោះទេ លើកលែងតែតាមបទបញ្ជារបស់អល់ឡោះប៉ុណ្ណោះ។

 
ترجمة معاني آية: (58) سورة: مريم
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق