ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (71) سورة: مريم
وَإِن مِّنكُمۡ إِلَّا وَارِدُهَاۚ كَانَ عَلَىٰ رَبِّكَ حَتۡمٗا مَّقۡضِيّٗا
ហើយក្នុងចំណោមពួកអ្នក(ឱមនុស្សលោក) គឺគ្មាននរណាម្នាក់អាចគេចផុតពីការឆ្លងស្ពាន”ស៊ីរ៉ត”ដែលគេដាក់នៅពីលើឋាននរកជើហាន់ណាំនោះឡើយ។ ហើយការឆ្លងកាត់(ស្ពានស៊ីរ៉ត)នេះ គឺជាការកំណត់ដ៏ជាក់លាក់របស់អល់ឡោះ។ ដូចនេះ គ្មាននរណាម្នាក់អាចបដិសេធនឹងការកំណត់របស់ទ្រង់នោះឡើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• على المؤمنين الاشتغال بما أمروا به والاستمرار عليه في حدود المستطاع.
• ចាំបាច់លើអ្នកដែលមានជំនឿត្រូវតែប្រឹងប្រែងគោរពតាមបទបញ្ជាដែលគេបានបង្គាប់ប្រើពួកគេឲ្យធ្វើវា និងត្រូវតែបន្តអនុវត្តន៍វាទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។

• وُرُود جميع الخلائق على النار - أي: المرور على الصراط، لا الدخول في النار - أمر واقع لا محالة.
• បញ្ជាក់ថា ម៉ាខ្លូកទាំងអស់នឹងត្រូវដើរឆ្លងពីលើឋាននរក (ពោលគឺការដើរឆ្លងកាត់នៅពីលើស្ពានស៊ីរ៉ត មិនមែនចូលទៅក្នុងនរកទេ) គឺជារឿងមួយដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។

• أن معايير الدين ومفاهيمه الصحيحة تختلف عن تصورات الجهلة والعوام.
• ជាការពិតណាស់ មូលដ្ឋានគ្រឹះនៃសាសនា និងការយល់ដឹងដ៏ត្រឹមត្រូវអំពីវា គឺខុសពីយល់ឃើញរបស់មនុស្សល្ងង់ខ្លៅ និងមនុស្សធម្មតា(ដែលមិនមែនជាអ្នកមានចំណេះដឹង)។

• من كان غارقًا في الضلالة متأصلًا في الكفر يتركه الله في طغيان جهله وكفره، حتى يطول اغتراره، فيكون ذلك أشد لعقابه.
• ជនណាហើយដែលលិចលង់នៅក្នុងភាពវង្វេងដោយបានចាក់ឫសយ៉ាងជ្រៅទៅក្នុងភាពគ្មានជំនឿនោះ អល់ឡោះជាម្ចាស់នឹងបណ្តោយគេឲ្យស្ថិតនៅក្នុងភាពវង្វេងនៃភាពល្ងង់ខ្លៅ និងភាពគ្មានជំនឿរបស់គេ ដើម្បីឲ្យពួកគេចាញ់បោកកាន់តែយូរ ដែលនោះ គឺនឹងធ្វើឲ្យពួកគេទទួលទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ។

• يثبّت الله المؤمنين على الهدى، ويزيدهم توفيقًا ونصرة، وينزل من الآيات ما يكون سببًا لزيادة اليقين مجازاةً لهم.
• អល់ឡោះជាម្ចាស់នឹងធ្វើឲ្យអ្នកដែលមានជំនឿស្ថិតនៅលើការចង្អុលបង្ហាញជានិច្ច ហើយបន្ថែមឲ្យពួកគេនូវការចង្អុលបង្ហាញនិងជំនួយ ព្រមទាំងបញ្ចុះនូវសញ្ញាភស្តុតាងទាំងឡាយដែលជាមូលហេតុនាំឲ្យពួកគេកាន់តែបន្ថែមនូវការជឿជាក់ថែមទៀត។

 
ترجمة معاني آية: (71) سورة: مريم
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق