للإطلاع على الموقع بحلته الجديدة

ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني سورة: البقرة   آية:
كُتِبَ عَلَيۡكُمُ ٱلۡقِتَالُ وَهُوَ كُرۡهٞ لَّكُمۡۖ وَعَسَىٰٓ أَن تَكۡرَهُواْ شَيۡـٔٗا وَهُوَ خَيۡرٞ لَّكُمۡۖ وَعَسَىٰٓ أَن تُحِبُّواْ شَيۡـٔٗا وَهُوَ شَرّٞ لَّكُمۡۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ
គេបានដាក់កាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ឲ្យធ្វើសង្គ្រាមប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ ដោយតាមធម្មតា វាជាប្រការដែលមិនត្រូវបានគេពេញចិត្តនោះទេ ដោយសារតែវាត្រូវពលីទាំងទ្រព្យសម្បត្តិទាំងជីវិតនោះ។ តែជួនកាលអ្វីៗដែលពួកអ្នកមិនពេញចិត្តនោះ ជាក់ស្តែងវាជាប្រការល្អនិងផ្តល់ផលប្រយោជន៍ដល់ពួកអ្នកទៅវិញទេ ដូចជាការធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះជាដើម ដែលផលបុណ្យដ៏ធំធេង(ដែលទទួលបាន)នោះគឺ ការទទួលជ័យជម្នះទៅលើពួកសត្រូវនិងលើកតម្កើងពាក្យបន្ទូលរបស់អល់ឡោះឲ្យខ្ពស់ឡើង។ ហើយជួនកាលទៀត អ្វីៗដែលពួកអ្នកពេញចិត្តនោះ វាអាចជាប្រការអាក្រក់និងជាភាពអន្តរាយសម្រាប់ពួកអ្នកទៅវិញ ដូចជាការគេចវេសមិនចូលរួមប្រយុទ្ធក្នុងសង្គ្រាមជាដើម ពីព្រោះទង្វើនោះ គឺជាអំពើក្បត់ និងធ្វើឲ្យសត្រូវអាចត្រួតត្រាលើបាន។ ហើយអល់ឡោះមហាដឹងរឿងគ្រប់យ៉ាងទាំងអស់ ទាំងប្រការល្អនិងប្រការអាក្រក់ ខណៈដែលពួកអ្នកមិនដឹងរឿងទាំងនោះសោះឡើយ។ ដូចនេះ ចូរពួកអ្នកទទួលយកនូវបទបញ្ជារបស់ទ្រង់ ដោយសារតែវា គឺ(សុទ្ធតែ)ជារឿងល្អសម្រាប់ពួកអ្នក។
التفاسير العربية:
يَسۡـَٔلُونَكَ عَنِ ٱلشَّهۡرِ ٱلۡحَرَامِ قِتَالٖ فِيهِۖ قُلۡ قِتَالٞ فِيهِ كَبِيرٞۚ وَصَدٌّ عَن سَبِيلِ ٱللَّهِ وَكُفۡرُۢ بِهِۦ وَٱلۡمَسۡجِدِ ٱلۡحَرَامِ وَإِخۡرَاجُ أَهۡلِهِۦ مِنۡهُ أَكۡبَرُ عِندَ ٱللَّهِۚ وَٱلۡفِتۡنَةُ أَكۡبَرُ مِنَ ٱلۡقَتۡلِۗ وَلَا يَزَالُونَ يُقَٰتِلُونَكُمۡ حَتَّىٰ يَرُدُّوكُمۡ عَن دِينِكُمۡ إِنِ ٱسۡتَطَٰعُواْۚ وَمَن يَرۡتَدِدۡ مِنكُمۡ عَن دِينِهِۦ فَيَمُتۡ وَهُوَ كَافِرٞ فَأُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
មនុស្សលោកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីច្បាប់ស្តីនៃការធ្វើសង្គ្រាមនៅក្នុងបណ្តាខែបម្រាមដែលមានដូចជា ខែហ្ស៊ុលកៀកហ្ទះ ហ្ស៊ុលហិជ្ជះ មូហើរ៉ម និងខែរ៉ហ្ជប់។ ចូរអ្នកឆ្លើយទៅពួកគេវិញចុះថាៈ ការធ្វើសង្គ្រាមនៅក្នុងបណ្តាខែទាំងនេះ គឺជារឿងធំធេងបំផុតចំពោះអល់ឡោះ និងត្រូវបានបដិសេធ។ ក៏ដូចគ្នាដែរ អ្វីដែលពួកមុស្ហរីគីនបានធ្វើដោយបានរារាំងមនុស្សលោកពីមាគ៌ាអល់ឡោះនោះ ក៏ជារឿងអាក្រក់ដែរ។ ហើយការហាមឃាត់បណ្តាអ្នកមានជំនឿពីម៉ាស្ជិតអាល់ហារ៉ម និងការបណ្តេញបណ្តាអ្នកដែលរស់នៅតំបន់ម៉ាស្ជិតអាល់ហារ៉ម(ដោយបង្ខំ)ឱ្យពួកគេចាកចេញពីទីនោះ ទង្វើនេះ គឺជារឿងធំធេងបំផុតចំពោះអល់ឡោះជាងការធ្វើសង្គ្រាមនៅក្នុងបណ្តាខែបម្រាមទៅទៀត។ ហើយការធ្វើស្ហ៊ីរិកដែលពួកគេកំពុងប្រព្រឹត្តនោះ គឺជារឿងធំធេងជាងការកាប់សម្លាប់ទៅទៀត។ ហើយពួកមុស្ហរីគីន ពួកគេនៅតែបន្តបំពានលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដោយការធ្វើសង្គ្រាមប្រយុទ្ធនឹងពួកអ្នក រហូតដល់ពួកគេអាចបង្វែរពួកអ្នកឲ្យចេញពីសាសនាដ៏ពិតរបស់ពួកអ្នកទៅកាន់សាសនាមិនពិតរបស់ពួកគេ បើសិនជាពួកគេមានលទ្ធភាពធ្វើដូច្នោះ។ ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលគេបានចេញពីសាសនារបស់គេ(សាសនាឥស្លាម)វិញ ហើយគេបានស្លាប់ទាំងដែលគេគ្មានជំនឿនឹងអល់ឡោះនោះ ពិតណាស់ អំពើល្អរបស់គេត្រូវបានរលាយសាបសូន្យទាំងអស់ ហើយកន្លែងដែលគេត្រូវវិលត្រលប់ទៅកាន់នៅថ្ងៃបរលោកនោះ គឺការចូលឋាននរកដោយត្រូវស្ថិតនៅក្នុងនោះជាអមតៈ។
التفاسير العربية:
إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ أُوْلَٰٓئِكَ يَرۡجُونَ رَحۡمَتَ ٱللَّهِۚ وَٱللَّهُ غَفُورٞ رَّحِيمٞ
ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបណ្តាអ្នកដែលបានបោះបង់ចោលមាតុភូមិរបស់ពួកគេ ដោយធ្វើចំណាកស្រុកទៅកាន់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានតស៊ូប្រយុទ្ធ(ក្នុងមាគ៌ាអល់ឡោះ)ដើម្បីលើកតម្កើងពាក្យបន្ទូលរបស់អល់ឡោះឲ្យខ្ពង់ខ្ពស់នោះ អ្នកទាំងនោះហើយដែលមានសង្ឃឹមថានឹងបានស្ថិតនៅក្នុងក្តីមេត្តាករុណា និងការអភ័យទោសពីអល់ឡោះជាម្ចាស់នោះ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
التفاسير العربية:
۞ يَسۡـَٔلُونَكَ عَنِ ٱلۡخَمۡرِ وَٱلۡمَيۡسِرِۖ قُلۡ فِيهِمَآ إِثۡمٞ كَبِيرٞ وَمَنَٰفِعُ لِلنَّاسِ وَإِثۡمُهُمَآ أَكۡبَرُ مِن نَّفۡعِهِمَاۗ وَيَسۡـَٔلُونَكَ مَاذَا يُنفِقُونَۖ قُلِ ٱلۡعَفۡوَۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَتَفَكَّرُونَ
បណ្តាមិត្តភក្តិរបស់អ្នកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីស្រា(គឺសំដៅរាល់ប្រការទាំងឡាយដែលគ្របដណ្តប់លើប្រាជ្ញាស្មារតី និងធ្វើឱ្យប្រាជ្ញាស្មារតីបាត់បង់) ដោយពួកគេសួរអ្នកអំពីច្បាប់នៃការផឹក ការលក់ និងការទិញស្រា? ហើយពួកគេក៏នឹងសួរអ្នកផងដែរអំពីការលេងល្បែងស៊ីសង (វាគឺជាការយកទ្រព្យសម្បត្តិតាមវិធីប្រកួតប្រជែងគ្នា ដែលក្នុងនោះមានការដាក់ប្រាក់ភ្នាល់រវាងភាគីពីរនៅក្នុងការប្រកួតប្រជែងគ្នា)។ ចូរអ្នកឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ ចំពោះស្រានិងល្បែងស៊ីសង វាទាំងពីរនេះគឺផ្តល់គ្រោះថ្នាក់និងភាពវិនាសអន្តរាយយ៉ាងច្រើនទាំងចំពោះសាសនានិងចំពោះជីវិតលោកិយដូចជា ធ្វើឲ្យបាត់បង់ស្មារតី បាត់បង់ទ្រព្យសម្បត្តិ ហើយធ្វើឱ្យធ្លាក់ចូលក្នុងភាពជាសត្រូវ និងការខឹងសម្បារគ្នា។ ហើយចំពោះប្រការទាំងពីរនេះ វាក៏មានផលប្រយោជន៍តិចតួចខ្លះដែរ ដូចជាទទួលបានផលចំណេញនៃទ្រព្យសម្បត្តិជាដើម ប៉ុន្តែផលប៉ះពាល់របស់វាទាំងពីរ ហើយនិងបាបកម្មដែលទទួលបានពីប្រការទាំងពីរនេះ គឺមានច្រើនជាងផលប្រយោជន៍ដែលទទួលបាន។ ហើយអ្វីក៏ដោយដែលគ្រោះថ្នាក់របស់វាច្រើនជាងផលប្រយោជន៍របស់វាបែបនេះ ពិតណាស់ ចំពោះអ្នកដែលមានប្រាជ្ញាគួរតែចៀសវាងពីវា។ ហើយនេះជាការបញ្ជាក់ពីអល់ឡោះ ដែលនៅក្នុងនោះ គឺជាសេចក្តីផ្តើមនៃការដាក់បម្រាមចំពោះស្រា។ ហើយបណ្តាមិត្តភក្តិរបស់អ្នក ពួកគេនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)ទៀតអំពីបរិមាណនៃទ្រព្យសម្បត្តិរបស់ពួកគេដែលត្រូវធ្វើការបរិច្ចាគដោយស្ម័គ្រចិត្តនិងផ្លូវសប្បុរស? ចូរអ្នកឆ្លើយតបទៅកាន់ពួកគេចុះថាៈ ចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិទាំងឡាយណាដែលលើសពីតម្រូវការរបស់ពួកអ្នកចុះ។ (ពិតប្រាកដណាស់ នេះគឺជាបទបញ្ជាដំបូងគេដែលអល់ឡោះបានដាក់បញ្ញត្តិ។ ក្រោយមក អល់ឡោះបានដាក់បទបញ្ញត្តិបន្ទាប់ពីនោះឲ្យធ្វើការបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច(ពុំមែនជាការស្ម័គ្រចិត្តទៀតនោះទេ)ចំពោះទ្រព្យសម្បត្តិជាក់លាក់ និងក្នុងបរិមាណដែលត្រូវបានកំណត់ជាក់លាក់)។ ហើយដូចនឹងការបញ្ជាក់ដែលគ្មានភាពមន្ទិលសង្ស័យនៅក្នុងវានេះដែរ គឺអល់ឡោះជាម្ចាស់បានបញ្ជាក់ឲ្យពួកអ្នកបានដឹងពីបណ្តាច្បាប់បញ្ញត្តិរបស់ទ្រង់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• الجهل بعواقب الأمور قد يجعل المرء يكره ما ينفعه ويحب ما يضره، وعلى المرء أن يسأل الله الهداية للرشاد.
• ការមិនដឹងពីលទ្ធផលចុងក្រោយនៃកិច្ចការអ្វីមួយ ជួនកាលអាចធ្វើឲ្យបុគ្គលនោះមិនពេញចិត្តចំពោះអ្វីដែលមានប្រយោជន៍ដល់រូបគេ ហើយពេញចិត្តចំពោះអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់រូបគេទៅវិញ។ ដូចនេះចាំបាច់លើបុគ្គលគ្រប់រូបត្រូវសុំពីអល់ឡោះឲ្យទ្រង់ចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវ។

• جاء الإسلام بتعظيم الحرمات والنهي عن الاعتداء عليها، ومن أعظمها صد الناس عن سبيل الله تعالى.
• សាសនាឥស្លាមបានមកដល់ដោយនាំមកនូវការលើកតម្កើងបម្រាមទាំងឡាយដែលត្រូវបានហាមឃាត់ និងហាមមិនឲ្យបំពានទៅលើបំរាមទាំងនោះ ហើយក្នុងចំណោមនោះ គឺការរារាំងមនុស្សពីមាគ៌ាអល់ឡោះ។

• لا يزال الكفار أبدًا حربًا على الإسلام وأهله حتَّى يخرجوهم من دينهم إن استطاعوا، والله موهن كيد الكافرين.
ពួកគ្មានជំនឿនៅតែបន្តធ្វើសង្គ្រាមទៅលើសាសនាឥស្លាមនិងសាសនិកឥស្លាមជាដរាប រហូតដល់ពួកគេអាចបញ្ចេញអ្នកឥស្លាមឱ្យចេញពីសាសនាឥស្លាម ប្រសិនបើពួកគេមានលទ្ធភាព។ ហើយអល់ឡោះជាអ្នកធ្វើឱ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយ។• ពួកអ្នកគ្មានជំនឿរមែងតែងតែបំពានទៅលសាសនាឥស្លាមនិងសាសនិកឥស្លាមជាដរាប រហូតដល់ពួកគេអាចបញ្ចេញអ្នកឥស្លាមឲ្យចេញពីសាសនាឥស្លាម។ ហើយអល់ឡោះជាអ្នកធ្វើឲ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយ។

• الإيمان بالله تعالى، والهجرة إليه، والجهاد في سبيله؛ أعظم الوسائل التي ينال بها المرء رحمة الله ومغفرته.
• ជំនឿចំពោះអល់ឡោះ ការធ្វើចំណាកស្រុកទៅកាន់ទ្រង់ និងការតស៊ូប្រយុទ្ធនៅក្នុងមាគ៌ារបស់ទ្រង់គឺជាមធ្យោបាយដ៏ចម្បងបំផុតដែលនាំឱ្យបុគ្គលម្នាក់ទទួលបាននូវក្តីមេត្តាករុណា និងការអភ័យទោសពីទ្រង់។

• حرّمت الشريعة كل ما فيه ضرر غالب وإن كان فيه بعض المنافع؛ مراعاة لمصلحة العباد.
• ច្បាប់ឥស្លាមបានហាមឃាត់នូវរាល់ប្រការទាំងឡាយដែលបណ្តាលឲ្យមានគ្រោះថ្នាក់ជាទូទៅ ទោះបីជាប្រការនោះមានផលប្រយោជន៍តិចតួចខ្លះក៏ដោយ ដើម្បីការពារផលប្រយោជន៍ខ្ញុំបម្រើរបស់អល់ឡោះ។

 
ترجمة معاني سورة: البقرة
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

صادرة عن مركز تفسير للدراسات القرآنية.

إغلاق