ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (101) سورة: البقرة
وَلَمَّا جَآءَهُمۡ رَسُولٞ مِّنۡ عِندِ ٱللَّهِ مُصَدِّقٞ لِّمَا مَعَهُمۡ نَبَذَ فَرِيقٞ مِّنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ كِتَٰبَ ٱللَّهِ وَرَآءَ ظُهُورِهِمۡ كَأَنَّهُمۡ لَا يَعۡلَمُونَ
នៅពេលដែលព្យាការីមូហាំម៉ាត់ដែលជាអ្នកនាំសារម្នាក់មកពីអល់ឡោះបានមកដល់ពួកគេ ហើយដែលវាស្របទៅនឹងអ្វីដែលមានរៀបរាប់ពីលក្ខណៈសម្បត្តិរបស់គាត់នៅក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)នោះ ស្រាប់តែក្រុមមួយក្នុងចំណោមពួកគេបានបដិសេធនឹងអ្វីដែលវា(គម្ពីរតាវរ៉ត)បានបង្ហាញប្រាប់នោះ ព្រមទាំងបោះវាទៅខាងក្រោយខ្នងរបស់ពួកគេដោយគ្មានខ្វល់ទៅវិញ ប្រៀបដូចទៅនឹងស្ថានភាពរបស់ពួកល្ងង់ខ្លៅដែលមិនទទួលបានផលប្រយោជន៍អ្វីសោះពីអ្វីដែលមាននៅក្នុងវា(គម្ពីរតាវរ៉ត)នៃសេចក្តីពិត និងការចង្អុលបង្ហាញ ដោយគេមិនខ្វាយខ្វល់អ្វីសោះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• المؤمن الحق يرجو ما عند الله من النعيم المقيم، ولهذا يفرح بلقاء الله ولا يخشى الموت.
• អ្នកដែលមានជំនឿយ៉ាងពិតប្រាកដ គឺគេប្រាថ្នាចង់បានការសើយសុខដែលស្ថិតស្ថេរ(ឋានសួគ៌)ពីអល់ឡោះ។ ដូចនេះហើយពួកគេមានការសប្បាយរីករាយនឹងការជួបអល់ឡោះ ហើយគេមិនភ័យខ្លាចសេចក្តីស្លាប់ឡើយ។

• حِرص اليهود على الحياة الدنيا حتى لو كانت حياة حقيرة مهينة غير كريمة.
• ពួកយូដាលោភលន់ក្នុងឆាកជីវិតលោកិយនេះ ទោះបីជាការរស់នៅដែលថោកទាបនិងគ្មានភាពថ្លៃថ្នូរក៏ដោយ។

• أنّ من عادى أولياء الله المقربين منه فقد عادى الله تعالى.
• ជាការពិតណាស់ អ្នកដែលចាត់ទុកអ្នកជំនិតរបស់អល់ឡោះដែលមានឋានៈខ្ពង់ខ្ពស់ជាសត្រូវនោះ ពិតណាស់ អល់ឡោះនឹងចាត់ទុកគេជាសត្រូវវិញ។

• إعراض اليهود عن نبوة محمد صلى الله عليه وسلم بعدما عرفوا تصديقه لما في أيديهم من التوراة.
ពួកយូដាបានបដិសធចំពោះភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់ ក្រោយពីពួកគេបានដឹងយ៉ាងច្បាស់អំពីវាតាមរ យៈគម្ពីរតាវរ៉តដែលមាននៅក្នុងដៃរបស់ពួកគេហើយនោះ។

• أنَّ من لم ينتفع بعلمه صح أن يوصف بالجهل؛ لأنه شابه الجاهل في جهله.
• ជនណាហើយដែលមិនបានទាញយកផលប្រយោជន៏ពីចំណេះដឹងដ៏ត្រឹមត្រូវរបស់គេទេនោះ គឺគេចាត់ទុកថា ជាមនុស្សល្ងង់ខ្លៅ ពីព្រោះគេដូចមនុស្សល្ងង់ខ្លៅដែរ(ដែលមិនចេះទាញយកផលប្រយោជន៍ពីចំណេះដឹងដែលខ្លួនមាន)។

 
ترجمة معاني آية: (101) سورة: البقرة
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق