ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (131) سورة: البقرة
إِذۡ قَالَ لَهُۥ رَبُّهُۥٓ أَسۡلِمۡۖ قَالَ أَسۡلَمۡتُ لِرَبِّ ٱلۡعَٰلَمِينَ
អល់ឡោះបានជ្រើសរើសគាត់(ព្យាការីអ៊ីព្រហ៊ីម)ដោយសារតែការរួសរាន់របស់គាត់ទៅកាន់សាសនាឥស្លាម នៅពេលដែលម្ចាស់របស់គាត់បានមានបន្ទូលទៅកាន់គាត់ថាៈ ចូរអ្នកគោរពសក្ការៈដោយភាពជ្រះថ្លាមកចំពោះយើង និងឱនលំទោនចំពោះយើងដោយការគោរពប្រតិបត្តិ។ ពេលនោះគាត់បានឆ្លើយតបទៅកាន់ម្ចាស់របស់គាត់ថាៈ ខ្ញុំសូមប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើតខ្ញុំបម្រើទាំងអស់ ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកគេ និងជាអ្នកចាត់ចែងរាល់កិច្ចការទាំងឡាយបស់ពួកគេ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• المؤمن المتقي لا يغتر بأعماله الصالحة، بل يخاف أن ترد عليه، ولا تقبل منه، ولهذا يُكْثِرُ سؤالَ الله قَبولها.
• អ្នកមានជំនឿដែលកោតខ្លាច គេមិនមានមោទនភាពនឹងទង្វើកុសលរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេខ្លាចអល់ឡោះបដិសេធ និងមិនព្រមទទួលយកទង្វើកុសលនោះ។ ដូចនេះហើយទើបពួកគេបង្កើននូវការបួងសួងចំពោះអល់ឡោះជាម្ចាស់ឲ្យទ្រង់ទទួលយកនូវទង្វើកុសលរបស់ពួកគេ។

• بركة دعوة أبي الأنبياء إبراهيم عليه السلام، حيث أجاب الله دعاءه وجعل خاتم أنبيائه وأفضل رسله من أهل مكة.
• ពរជ័យនៃការបួងសួងរបស់បិតានៃបណ្តាព្យាការីទាំងឡាយ ពោលគឺព្យាការីអ៊ីព្រហ៊ីម ដោយអល់ឡោះជាម្ចាស់បានទទួលយកការបួងសួងរបស់គាត់ ហើយបានចាត់តាំងព្យាការីចុងក្រោយបង្អស់ និងជាអ្នកនាំសារដែលល្អជាងគេបំផុតក្នុងចំណោមអ្នកនាំសារទាំងអស់ចេញពីក្នុងចំណោមអ្នកដែលរស់នៅទីក្រុងម៉ាក្កះ(ពោលគឺព្យាការីមូហាំម៉ាត់)។

• دين إبراهيم عليه السلام هو الملة الحنيفية الموافقة للفطرة، لا يرغب عنها ولا يزهد فيها إلا الجاهل المخالف لفطرته.
• សាសនាអ៊ីព្រហ៊ីម(សាសនាឥស្លាម) ជាសាសនាដែលស្អាតស្អំ ស្របទៅតាមធម្មជាតិដែលអល់ឡោះបានបង្កើត។ គ្មានរណាម្នាក់ស្អប់ ហើយក៏គ្មាននរណាម្នាក់ដែលជ្រុលនិយមក្នុងវាឡើយ លើកលែងតែអ្នកដែលល្ងង់ខ្លៅ ដែលដើរផ្ទុយពីធម្មជាតិដែលអល់ឡោះបានបង្កើតប៉ុណ្ណោះ។

• مشروعية الوصية للذرية باتباع الهدى، وأخذ العهد عليهم بالتمسك بالحق والثبات عليه.
• ច្បាប់ឥស្លាមបង្គាប់ប្រើអោយធ្វើការផ្តាំផ្ញើទៅចំពោះកូនចៅអោយដើរតាមការចង្អុលបង្ហាញ និងដាក់កិច្ចសន្យាទៅលើពួកគេឲ្យប្រកាន់ភ្ជាប់នូវការពិត និងស្ថិតនៅលើវាជានិរន្តន៍។

 
ترجمة معاني آية: (131) سورة: البقرة
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق