ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (263) سورة: البقرة
۞ قَوۡلٞ مَّعۡرُوفٞ وَمَغۡفِرَةٌ خَيۡرٞ مِّن صَدَقَةٖ يَتۡبَعُهَآ أَذٗىۗ وَٱللَّهُ غَنِيٌّ حَلِيمٞ
ពាក្យសំដីល្អដែលធ្វើឲ្យដួងចិត្តអ្នកមានជំនឿមានភាពរីករាយ និងការអភ័យទោសចំពោះអ្នកដែលបានធ្វើខុសមកលើអ្នកនោះ គឺល្អប្រសើរជាងការបរិច្ចាគដែលភ្ជាប់ជាមួយនូវការបញ្ឈឺចិត្ដ តាមរយៈការរំលើកគុណដល់អ្នកទទួលទៅទៀត។ ហើយអល់ឡោះមហាមានស្ដុកស្ដម្ភ មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់ឡើយ ហើយទ្រង់មហាទន់ភ្លន់បំផុតដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្មទៅលើពួកគេ(ភ្លាមៗ)ឡើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• مراتب الإيمان بالله ومنازل اليقين به متفاوتة لا حد لها، وكلما ازداد العبد نظرًا في آيات الله الشرعية والكونية زاد إيمانًا ويقينًا.
• កម្រិតនៃសេចក្តីជំនឿចំពោះអល់ឡោះ និងឋានៈនៃការជឿជាក់ចំពោះទ្រង់ គឺមិនស្មើគ្នាឡើយ។ រាល់ពេលដែលខ្ញុំបម្រើរបស់អល់ឡោះ សម្លឹងមើលទៅលើបណ្តាភស្តុតាងរបស់ទ្រង់ ទាំងភស្តុតាងទាក់ទងនឹងបទបញ្ញត្តិច្បាប់ ហើយនិងចក្រវាឡដែលអល់ឡោះបានបង្កើតកាន់តែច្រើន នោះសេចក្តីជំនឿនិងការជឿជាក់របស់គេចំពោះអល់ឡោះ ក៏កាន់តែកើនឡើងតាមនោះដែរ។

• بَعْثُ الله تعالى للخلق بعد موتهم دليل ظاهر على كمال قدرته وتمام عظمته سبحانه.
• ការធ្វើឱ្យរស់ឡើងវិញរបស់អល់ឡោះជាម្ចាស់ចំពោះម៉ាខ្លូករបស់ទ្រង់ក្រោយពីការស្លាប់របស់ពួកគេ គឺជាភស្តុតាងមួយដ៏ជាក់ច្បាស់ ដែលបង្ហាញអំពីសមត្ថភាពដ៏ពេញលេញ និងភាពខ្លាំងពូកែរបស់ទ្រង់។

• فضل الإنفاق في سبيل الله وعظم ثوابه، إذا صاحبته النية الصالحة، ولم يلحقه أذى ولا مِنّة محبطة للعمل.
• ឧត្ដមភាពនៃការបរិច្ចាគក្នុងមាគ៌ាអល់ឡោះ និងភាពធំធេងនៃផលបុណ្យរបស់វា ប្រសិនបើអ្នកដែលបរិច្ចាគនោះមានការនៀត(ការប៉ង)ដ៏ល្អត្រឹមត្រូវ ដោយមិនបាននាំមកនូវការបញ្ឈឺនិងការរំលើកគុណ ដែលនាំឲ្យទង្វើរបស់គាត់ត្រូវបានលុបបំបាត់ចោល(មិនទទួលយក)ទេនោះ។

• من أحسن ما يقدمه المرء للناس حُسن الخلق من قول وفعل حَسَن، وعفو عن مسيء.
• ក្នុងចំណោមប្រការដែលល្អបំផុតដែលបុគ្គលម្នាក់អាចធ្វើទៅកាន់មនុស្សបាននោះ គឺសីលធម៌ល្អប្រពៃ តាមរយៈការប្រើពាក្យសម្តីនិងកាយវិការល្អត្រឹមត្រូវ និងការអភ័យទោសឲ្យអ្នកដែលបានធ្វើខុស។

 
ترجمة معاني آية: (263) سورة: البقرة
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق