ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (285) سورة: البقرة
ءَامَنَ ٱلرَّسُولُ بِمَآ أُنزِلَ إِلَيۡهِ مِن رَّبِّهِۦ وَٱلۡمُؤۡمِنُونَۚ كُلٌّ ءَامَنَ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ لَا نُفَرِّقُ بَيۡنَ أَحَدٖ مِّن رُّسُلِهِۦۚ وَقَالُواْ سَمِعۡنَا وَأَطَعۡنَاۖ غُفۡرَانَكَ رَبَّنَا وَإِلَيۡكَ ٱلۡمَصِيرُ
អ្នកនាំសារមូហាំម៉ាត់មានជំនឿលើរាល់អ្វីទាំងអស់ដែលម្ចាស់របស់គាត់បានបញ្ចុះមកឱ្យគាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នានេះដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់(ទេវតា)ទាំងអស់របស់ទ្រង់ បណ្ដាគម្ពីរទាំងអស់របស់ទ្រង់ដែលបានបញ្ចុះទៅលើព្យាការីទាំងឡាយ និងជឿលើបណ្តាអ្នកនាំសារទាំងអស់ដែលអល់ឡោះបានបញ្ជូនពួកគេមក។ ពួកគេ(បណ្តាអ្នកមានជំនឿ)មានជំនឿលើបណ្ដាអ្នកនាំសារទាំងអស់ ដោយពួកគេបាននិយាយថាៈ ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះ(ដោយជឿលើអ្នកនាំសារខ្លះ ហើយបដិសេធនឹងអ្នកនាំសារខ្លះទៀត)នោះឡើយ។ ហើយពួកគេបាននិយាយទៀតថា ពួកយើងបានឮហើយនូវអ្វីដែលជាបទបញ្ជា និងបម្រាមទាំងឡាយដែលទ្រង់បានដាក់មកលើពួកយើង ហើយពួកយើងបានប្រតិបត្តិតាមទ្រង់ហើយនូវអ្វីដែលទ្រង់បានដាក់បទបញ្ជា និងបានបោះបង់ចោលហើយនូវអ្វីដែលទ្រង់បានហាមឃាត់ពួកយើង។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ហើយកន្លែងវិលត្រឡប់របស់ពួកយើងគឺឆ្ពោះទៅកាន់ចំពោះទ្រង់តែមួយគត់នូវរាល់កិច្ចការទាំងឡាយរបស់ពួកយើង។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• جواز أخذ الرهن لضمان الحقوق في حال عدم القدرة على توثيق الحق، إلا إذا وَثِقَ المتعاملون بعضهم ببعض.
• ច្បាប់អ៊ីស្លាមអនុញ្ញាតឲ្យយករបស់បញ្ចាំដើម្បីធានានូវសិទ្ធិរបស់ម្ចាស់បំណុល នៅពេលដែលអសមត្ថភាពក្នុងការចុះកិច្ចសន្យា លើកលែងតែភាគីទាំងសងខាងមានការទុកចិត្តគ្នាទៅវិញទៅមក។

• حرمة كتمان الشهادة وإثم من يكتمها ولا يؤديها.
• ហាមឃាត់អំពីការលាក់បាំងនូវការធ្វើសាក្សី ហើយបាបកម្មនឹងធ្លាក់ទៅលើអ្នកដែលលាក់បាំង និងមិនព្រមធ្វើសាក្សី។

• كمال علم الله تعالى واطلاعه على خلقه، وقدرته التامة على حسابهم على ما اكتسبوا من أعمال.
• ភាពពេញលេញនៃចំណេះដឹងរបស់អល់ឡោះជាម្ចាស់ និងការឃើញរបស់ទ្រង់ចំពោះម៉ាខ្លូក(អ្វីទាំងអស់ដែលអល់ឡោះបានបង្កើត)ទាំងឡាយ និងសមត្ថាភាពពេញលេញរបស់ទ្រង់នៅក្នុងការជំនុំជម្រះពួកគេទៅលើទង្វើដែលពួកគេបានសាង។

• تقرير أركان الإيمان وبيان أصوله.
នៅក្នុងវាក្យខណ្ឌនេះ គឺបានទទួលស្គាល់ពីគោលគ្រឹះនៃសេចក្តីជំនឿ(រូកុនអ៊ីម៉ាន) និងការបកស្រាយនូវមូលដ្ឋានគ្រឹះរបស់វា។

• قام هذا الدين على اليسر ورفع الحرج والمشقة عن العباد، فلا يكلفهم الله إلا ما يطيقون، ولا يحاسبهم على ما لا يستطيعون.
• សាសនាអ៊ីស្លាមត្រូវបានបញ្ឈរឡើងនៅលើភាពងាយស្រួល ហើយបំបាត់ចោលរាល់ប្រការដែលនាំឲ្យមានការលំបាកទៅលើខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ។ ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកទៅលើពួកគេក្រៅពីអ្វីដែលពួកគេមានលទ្ធភាពអាចធ្វើបាននោះទេ ហើយទ្រង់ក៏មិនជំនុំជម្រះពួកគេចំពោះអ្វីដែលពួកគេអសមត្ថភាពមិនអាចធធ្វើបាននោះដែរ។

 
ترجمة معاني آية: (285) سورة: البقرة
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق