ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (57) سورة: البقرة
وَظَلَّلۡنَا عَلَيۡكُمُ ٱلۡغَمَامَ وَأَنزَلۡنَا عَلَيۡكُمُ ٱلۡمَنَّ وَٱلسَّلۡوَىٰۖ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ
ហើយក្នុងចំណោមឧបការគុណរបស់យើងចំពោះពួកអ្នក(អម្បូរអ៊ីស្រាអែល)ផងដែរ គឺំយើងបានបញ្ជូនពពកឲ្យបាំងជាម្លប់ដល់ពួកអ្នកពីកម្តៅថ្ងៃ ហើយយើងបានបញ្ចុះទៅលើពួកអ្នកអំពីឧបការគុណរបស់យើងនូវភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ និងបក្សីតូចដែលសាច់វាមានរសជាតិឆ្ងាញ់ដែលស្រដៀងនឹងសត្វក្រួច។ ហើយយើងបានមានបន្ទូលទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយតាមរយៈការប្រឆាំង និងការរមិលគុណរបស់ពួកគេចំពោះឧបការគុណនេះ ពួកគេមិនបានធ្វើឱ្យយើងខាតបង់អ្វីបន្តិចឡើយ។ ផ្ទុយទៅវិញ ពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយខាតបង់នូវផលបុណ្យ និងត្រូវប្រឈមនឹងទណ្ឌកម្មនោះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• عِظَمُ نعم الله وكثرتها على بني إسرائيل، ومع هذا لم تزدهم إلا تكبُّرًا وعنادًا.
• ឧបការគុណដ៏ធំធេងនិងច្រើនអនេករបស់អល់ឡោះចំពោះអម្បូរអ៊ីស្រាអែល ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាមិនបានបន្ថែមអ្វីដល់ពួកគេឡើយ ក្រៅតែពីភាពក្អេងក្អាងនិងរឹងរូសប៉ុណ្ណោះ។

• سَعَةُ حِلم الله تعالى ورحمته بعباده، وإن عظمت ذنوبهم.
• អល់ឡោះជាម្ចាស់ទ្រង់មានភាពទន់ភ្លន់ និងការអាណិតស្រលាញ់យ៉ាងធំធេងចំពោះខ្ញុំបម្រើរបស់ទ្រង់ ទោះបីជាបាបកម្មរបស់ពួកគេធ្ងង់ធ្ងរយ៉ាងណាក៏ដោយ។

• الوحي هو الفَيْصَلُ بين الحق والباطل.
• វ៉ាហ៊ី(សារដែលអល់ឡោះជាម្ចាស់បញ្ចុះទៅកាន់ព្យាការីរបស់ទ្រង់) គឺជាការវែកញែករវាងប្រការត្រឹមត្រូវ និងប្រការមិនត្រឹមត្រូវ។

 
ترجمة معاني آية: (57) سورة: البقرة
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق